ភាគទី58

843 38 4
                                    

ពេលវេលាក៏ចេះតែដើរបន្តរទៅមុខ .... គ្រប់គ្នាប្រកបរបររកស៊ី និងធ្វើការងារដោយរលូន។ ណាមជុនក៏ចាប់ដំណើរការក្រុមហ៊ុននៅអ៊ីតាលី ទីបំផុតក៏បានសម្រេច ការងារក៏លែងសូវរវល់ខ្លាំង ចំណែកអ្នកផ្ទះក៏ឧស្សាហ៍ជួបជុំគ្នា មិនថាញ៉ំាបាយឬជប់លាង។ និយាយពីយូនីហ្វឺរវិញក៏ប្រើជីវិតសប្បាយៗ នាងបានយកលុយដែរប៉ារបស់នាងទុកអោយយកមកទិញឡានទំនើបមួយគ្រឿងនៅទីនេះ ទោះបីណាមជុនថាគេនិងទិញអោយនាង ឬជុងហ្គុកថានិងអោយនាងមួយគ្រឿងក៏នាងមិនទទួល ក៏ចង់ទិញលុយជារបស់ខ្លួនឯងអីបែបនេះ។ នាងក៏ចេញក្រៅជាមួយមិត្តខ្លះ តែខ្លះទៀតក៏ចេញshopping ជាមួយអនាគតបងប្អូនថ្លៃស្រីរបស់ខ្លួន ហើយសល់ពេលមួយចំណែកធំគឺចេញក្រៅជាមួយនិងណាមជុននេះឯង។ អ្នកកាសែតចាប់ផ្ដើមចុះពីទំនាក់ទំនងរបស់ពួកគេនៅលើបណ្ដាញសង្គម មនុស្សគ្រប់គ្នាចាប់ផ្ដើមយល់ថាពួកគេទាំងពីកំពុងមានទំនាក់ទំនងនិងគ្នាយ៉ាងពិតប្រាកដកាលបើពួកគេក៏មិនគិតថានិងលាក់បាំងពីមនុស្សគ្រប់គ្នាឡើយ។ តែថាណាមជុនបានរៀបចំកន្លែងការងារមួយអោយយូនីហ្វឺរធ្វើនៅក្រុមហ៊ុនរបស់ខ្លួន កាលបើនាងរៀនចប់ផ្នែក គ្រប់គ្រងទៅហើយ ណាគេក៏ចង់អោយនាងមកធ្វើការបានជាគ្នាផង។ ក៏ពេលរៀបការក្លាយជាអ្នកស្រីគីមហើយចាំគិតតរទៅទៀត។

.....

[ខុនដូររបស់យូនីហ្វឺរ]

ក្រាកកកកកក~~~

សម្លេងទ្វារខនដូរក៏បើកឡើងបង្ហាញអោយឃើញរាងក្រាស់ក្នុងឈុតខោខ្មៅនិងអាវបិតឡេវសរយ៉ាងសមសួនដែរដើរចូលមកទាំងទឹកមុខញញឹមញញែម ។ កាលបើមិនឃើញមានអ្នកណានៅខាងក្រៅគេក៏ដើរតម្រង់ទៅរកបន្ទប់គេង ក៏បានឃើញរាងកាយក្រមុំស្រស់កំពុងអង្គុយតែងខ្លួនយ៉ាងប្រញ៉ាប់ប្រញ៉ាល់ ប្រហែលជាបានឮសម្លេងទ្វារដែរបើកចូលមកហើយ។

«មកដល់ហើយឬ? ចាំបន្តិចអូនជិតហើយៗ»យូនីហ្វឺរ

«តាមសម្រួលទៅ បងចាំបាន ប្រយ័ត្នលែងស្អាតអស់» គេក៏ដើរមកឈរពីក្រោយខ្នង មុននិងសម្លឹងនាងតាមរយៈកញ្ចក់តុសម្អាង ទោះនាងមិនលាបអ្វីក៏ស្អាតដែរ។

     យូនីហ្វឺរក៏រហ័សលាបក្រេមនៅលើមាត់ជាកិច្ចបង្ហើយ និងទាញយកកាបូបមកស្ពាយជាការស្រេច។ ថ្ងៃនេះពួកគេទាំងពីមានណាត់ កាលបើណាមជុនក៏ឈប់សម្រាកមួយថ្ងៃពេញតែម្ដង ព្រោះចង់នាំនាងដើរលេងអោយបានស្រឡះមុខមាត់បន្តិច។

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now