ភាគទី38

632 31 0
                                    

មកទីនេះប៉ុន្មានថ្ងៃ អ្នកដែរបានដើរលេងច្រើនជាងគេបែរជាអ្នកដែរគ្មានបំណងថានិងមកទៅវិញ ហើយម្នាក់នោះគឺណាមជុននិងហើយ ។ព្រោះតែជុងហ្គុកទៅវិញមុនគេស្រាប់តែមានការបន្ទាន់នៅឯក្រុមហ៊ុន ឯហេប៊្យុលនិងហូស៊ុកបែរជារវល់និងការងារនៅសណ្ឋាគារ , ជីមីននិងគ្រីសស៊ីក៏ត្រឡប់ទៅមុនដូចគ្នា កាលបើពួកគេគម្រោងមកតែប៉ុន្មានថ្ងៃ មិនដូចណាមជុនដែរចង់ថែមប៉ុន្មានថ្ងៃក្រោយទៀតព្រោះនាងតូចនៅលេងមិនទាន់អស់ចិត្ត ។ ទើបគេនិងនាងបានទៅដើរលេងកន្លែងជាច្រើនតែពីរអ្នកព្រោះទោះបីជាគេមិនព្រមទៅក៏យូនីហ្វឺរមិនទុកអោយគេនៅអង្គុយស្ងៀមបានដែរ ។ នេះក៏ដល់វេណពួកគេត្រូវទៅវិញម្ដង។

តុក តុក តុក

«ហឹមម មានការអី?» ណាមជុនក៏បើកទ្វារសួរឡើង នេះយប់ទៅហើយនាងមិនសម្រាកយកកម្លាំងទុកជិះឡានថ្ងៃស្អែកទេឬ?

«បងប្រុសធ្វើអី?ទំនេរដែរទេ?» យូនីហ្វឺរ

«ខ្ញុំអានសៀវភៅ»ណាមជុន

«ចង់ហែលទឹកលេងដែរទេ?មើលទៅអាងនៅពេលយប់ស្អាតណាស់ ខ្ញុំអប្សុក»យូនីហ្វឺរឈរធ្វើជាអើតឡើមនៅមុខបន្ទប់របស់គេ នេះម៉ោង9ជិត10ទៅហើយនាងនៅអប្សុកបានទៀត។

«ហេតុអីមិនគេង? នេះក៏យប់ ។ មិនអាចហែលទឹកនៅពេលយប់ទេ ត្រូវសន្សើមមូជហើយប្រាកដជាឈឺ»ណាមជុន

«គឺខ្ញុំគេងមិនលក់និងណា ។ មិនមូជក៏បានតែបងប្រុសមានសៀវភៅសល់ដែរទេ? ខ្ញុំសុំខ្ចីមួយក្បាលមក ក្រែងល៎ឆាប់ងងុយ»យូនីហ្វឺរក៏ស្នើរសំណើរថ្មី កាលបើនាងតាំងចិត្តថាចេញមករកអ្វីធ្វើទៅហើយ។

«នៅខាងក្នុងក៏ចូកមករើសមក»ណាមជុនតបរួចក៏ដើរចូលទៅអង្គុយនៅលើសាឡុងដែរគេអង្គុយមុននេះ ទុកផ្លូវអោយយូនីហ្វឺរចូលមករកសៀវភៅដែរគេបានអានរួចនៅលើតុដោយខ្លួនឯង។

« Wow បន្ទប់នេះហេតុអីបរិយាកាសល្អជាងបន្ទប់ខ្ញុំ? ក្លិនក៏ក្រអូប » យូនីហ្វឺរ

«.....»

« បងប្រុសអានសៀវភៅអី?» នាងតូចមិនត្រឹមតែនិយាយក៏ដាក់គូទអង្គុយក្បែរគេ ភ្នែកសម្លឹងមើលទៅសៀវភៅដែរគេកំពុងអាន ។ ឯណាមជុនក៏មិនបាននិយាយអ្វីព្រោះកំពុងអានសៀវភៅរបស់ខ្លួនមិនដកភ្នែក បណ្ដោយអោយយូនីហ្វឺរអង្គុយក្បែរអានសៀវភៅជាមួយខ្លួន ទាំងនាងមិនទាំងយល់ពីអ្វីដែរសៀវភៅចង់បង្ហាញផង។

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now