ភាគបញ្ចប់🌷🌟

1.4K 50 14
                                    

      ក្រោយពីជិះដើរលេងជាមួយគ្នារួច មេឃក៏ស្រទំល្មមបញ្ជាក់ប្រាប់ថាព្រះអាទិត្យចាប់ផ្ដើមអសដ្ដង្គតទៅហើយ មិនយូរប៉ុន្មានរាត្រីងងឹតនិងចូលមកដល់បាំងបិទផ្ទៃមេឃដែរមានពន្លឺអោយក្លាយជាពណ៍ខ្មៅ។ គូរស្វាមីភរិយាថ្មីថ្មោងដែរយើងបានស្គាល់ពេលនេះកំពុងអង្គុយញ៉ំាអាហារនៅក្នុងចង្ក្រានបាយក្រោមភ្លើងទានយ៉ាងរ៉ូមែនទិក ថ្វីបើទីនេះក៏មានគ្រប់យ៉ាងពួកគេបានចំណាយពេលចម្អិនអាហារជាមួយគ្នា ពេលអាហារឆ្អិនក៏រៀបចំកន្លែងញ៉ំាអោយស៊ីទៅនិងបរិយាកាស ព្រមជាមួយWine មួយដបដែរមាននៅក្នុងទូរទឹកកកស្រាប់។

« Cheer🥂»

«ម្ហូបឆ្ងាញ់ដែរទេ?»យូនីហ្វឺរ

«ប្រាកដជាឆ្ងាញ់ហើយ»ណាមជុននិយាយដោយមិនភ្លេចលើកកែវស្រាទំពាំងបាយជូរយកមកផឹក

«ល្អណាស់អញ្ចឹង » យូនីហ្វឺរ

«អូនអូខេដែរទេ ញ៉ំាWine បែបនេះ? មួយនេះមានជាតិអាកុលខ្លាំងអាចនិងធ្វើអោយអូនឈឺក្បាលពេលញ៉ំាហើយ»ណាមជុន

«មិនអីទេ មានបងនៅទីនេះទៅហើយ» យូនីហ្វឺរនិយាយដោយញញឹមក៏រហ័សលើកកែវទៅជល់និងរាងក្រាស់ម្ដងទៀត។ ពួកគេក៏អង្គុយនិយាយទល់មុខគ្នាបណ្ដើរ ញ៉ំាបណ្ដើរ និងក្រេបwine បណ្ដើរក្រោមពន្លឺភ្លើងទាននិងពន្លឺព្រៈច័ន្ទដែរជះមកពីខាងក្រៅបង្អួច។

        ជាតិស្រវឹងចាប់ផ្ដើមជ្រាបចូលខ្លួនម្នាក់ៗ ក្រោយពីអស់រឿងនិយាយគ្នាពួកគេក៏អង្គុយសម្លឹងមើលមុខគ្នាម្ដង .... កែវភ្នែកពោរពេញដោយក្ដីស្រឡាញ់ និងក្ដីស្នេហា។ នេះជាយប់ទីបីបន្ទាប់ពីថ្ងៃរៀបការហើយ អារម្មណ៍រំភើបពេលឃើញមុខគ្នាក៏នៅដដែរ ទើបនិងរៀបការនិងគ្នាថ្មីថ្មោង មកhoneymoon ពីរថ្ងៃទៅហើយពួកគេនៅមិនទាន់បានផ្អែមល្ហែមនិងគ្នាក្នុងនាមជាប្ដីប្រពន្ធទេ ព្រោះរវល់ផង ដើរលេងហត់នឿយផង ទើបតែថ្ងៃនេះទេបានអង្គុយញ៉ំាអាហារពេលយប់ជាមួយគ្នាក្រោមភាពស្ងប់ស្ងាត់ និងក្នុងផ្ទះដ៏សែនកក់ក្ដៅ។

« អូនថ្ងៃនេះស្អាតណាស់» ពាក្យសរសើរស្រាប់តែបន្លឺឡើងពីរាងក្រាស់ដែរអង្គុយសម្លឹងមើលភរិយារបស់ខ្លួនដោយមិនដាក់ភ្នែក គេទើបតែចាប់អារម្មណ៍លើឈុតដែរនាងបានពាក់សម្រាប់Dinner នៅយប់នេះ។ សាច់ក្រណាត់ពណ៍ខ្មៅទន់រលោង ជាមួយដៃតូចវាលដើមទ្រូងបន្តិច ទម្លាក់រឹបរាងកាយរហូតដល់ចុងជើង តែក៏ឆែកពីជំហៀងឡើងមកត្រឹមភ្លៅមើលទៅដូចជារ៉ូបធម្មតាតែគេមើលទៅនាងពាក់ដូចជាមានភាពទាក់ទាញណាស់។

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now