ភាគទី36

648 59 0
                                    

      រវល់តែសប្បាយញ៉ោះគេអោយខឹង តែមានឯណាកំពុងរត់សុខៗនៅក្នុងអាង ចង្កេះរបស់នាងស្រាប់តែត្រូវគេទាញយកទៅក្បែរយ៉ាងស្និតស្នាល ទាំងដែរគេមិនដឹងទេថាបេះដូងរបស់នាងស្ទើរតែលោតចេញក្រៅពីដើមទ្រូងមួយរំពេច ដែរខ្លួនត្រូវឆក់យកទៅក្បែរគេ។

«និងដឹងគ្នាមិនខានទេ» ណាមជុនញញឹមនៅចុងមាត់មុននិងចាប់ទាញនាងច្រមុជទឹកទម្លាក់ខ្លួនទៅបាតអាងជាមួយ ទោះនាងរើយ៉ាងណាក៏គេមិនព្រមលែងរហូតដល់គិតថាគ្រប់នាទីល្មមមិនគ្រោះថ្នាក់ហើយទើបគេងើបទៅវិញធ្វើអោយនាងឈ្លួកទឹកស្ទើរដាច់ខ្យល់ស្លាប់។

«ខិកក ខិកកក»

«បងប្រុសលេងអីខ្ញុំស្ទើរតែដាច់ដង្ហើមទៅហើយ»យូនីហ្វឺរ ងើបមុខពីទឹកមកនិងក្អក កឃុសនេះសំណាងហើយគេប្រលែងអោយមកវិញ។

«ក៏ចាត់ថារួចគ្នា»ណាមជុន មិននិយាយតែមាត់តែក៏លូកដៃទៅទាញអាវរបស់ខ្លួនឡើង និងដោះបោះទៅមាត់អាង ព្រោះតែសើមអស់ទៅហើយក៏មានតែហែលលេងជាមួយនាងនេះឯង។

( អូហ៎ ម៉ាយ ហ្គត! ! ! សាច់ដុំដើមទ្រូង សាច់ដុំ6កង់ សាច់សរខ្ចីត្រលុកត្រលន់ល្អណាស់) យូនីហ្វឺរដែរឈរមើលរាងគេឡើងភ្លឹកក៏មិនភ្លេចនិយាយនៅក្នុងចិត្ត នេះបុរសសង្ហារ
ពិតៗរបស់គេមែន នាងមិនដែរឃើញមនុស្សប្រុសណាស់ស៊ិចស៊ី ស្អាតសង្ហារដូចជាគេពេលដោះអាវបែបនេះទេ នាងរោគចិត្តហើយទេដឹង ???

«កំពុងធ្វើអីនិង?ហេតុអីមិនហៅខ្ញុំលេងផង»ជុងហ្គុកមិនដឹងជាចេញមកពីណាក៏ដើរមកក្បែរអាងទឹកឈរសម្លឹងពីរអ្នកនៅក្នុងទឹកនេះច្រង៉េងច្រង៉ាង នេះគេដេកដូចខ្មោចគ្មានដឹងអីបន្តិចទេ។ ថាចេញមកហែលទឹកលេង តែបែរជាឃើញអ្នកដែរគេគិតថាកំពុងគេង មកលេងប្រលែងគ្នាអ៊ូរអរទៅវិញ។

«ខ្ញុំមិនដឹងថាបងប្រុសភ្ញាក់តាំងពីពេលណាផង មិនចង់រំខានទេ»យូនីហ្វឺររហ័សឆ្លើយនិងគេទាំងមុខនៅក្រហមងាំងថែមមួយតង់ទៀត នេះណាមជុនមិនគ្រប់មកបន្ថែមកម្លោះជុងហ្គុកម្នាក់ទៀតដែរដើរមកប្រលែងល្វែងលើបញ្ចេញសាច់ដុំកង់ៗអោយនាងឃើញឡើងចង់សន្លប់ទៅហើយ ។ទើបតែដឹងទេថាបងប្អូនរបស់គេនេះពេលដោះអាវកាន់តែសង្ហារ។

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now