ភាគទី44

773 41 4
                                    

ក្រោយពីចេញពីសួនកម្សាន្តនាងតូចក៏ត្រឡប់ទៅខនដូរវិញពិតមែនដោយមានជុងហ្គុកជាអ្នកជូនទៅ។ នៅតាមផ្លូវគេនិយាយពាក្យបញ្ចុះបញ្ចូលនាងជាច្រើនហើយចំណុចសំខាន់ជាងគេនៅក្នុងនោះគឺ៖

«ថ្ងៃក្រោយបើមានរឿងបែបនេះទៀត យូនីហ្វឺរត្រូវមករកបងដូចពេលនេះដឹងទេ?ហាមទៅរកមិត្តភក្តិផ្សេងរញ៉េរញៃជាពិសេសមនុស្សប្រុស ក៏កុំទៅណាដោយមិនអោយដំណឹងគេបែបនេះទៀត។ នេះសំណាងហើយដែរឯងមក
រកបង ចុះបើឯងបាត់ទៅហើយគ្មានអ្នកណាម្នាក់ដឹងនោះ បើមានរឿងអីតើគិតយ៉ាងមិច? គ្រប់គ្នាខាតអាយុដោយសារតែឯងហើយដឹងទេ។ ទោះបីយូនីហ្វឺរមិនមែនជាប់សាច់ឈាមជាមួយពួកយើងក៏ដោយ តែកុំមានអារម្មណ៍ថាខ្លួនឯងឯការអោយសោះ កុំខ្វល់ពីសម្ដីរបស់អ្នកដទៃ ព្រោះយូនីហ្វឺរនៅមានបង , បងប្រុស និងអ្នកផ្សេងទៀតដែរបារម្ភ» ជុងហ្គុក

«ខ្ញុំដឹងហើយ មកពីពួកបងជាមនុស្សបែបនេះទើបខ្ញុំសម្រេចចិត្តខលទៅបងហ្គុកមុនគេ ព្រោះទោះទៅកន្លែងផ្សេងក៏គ្មានទីណាសុវត្ថិភាពជាងទីនេះដែរ។ ខ្ញុំដឹងថាពេលខ្ញុំចេញមកបែបនេះធ្វើអោយគ្រប់គ្នាបារម្ភជាពិសេសគឺបងប្រុស តែព្រោះខ្ញុំទ្រាំមិនបានទើបធ្វើបែបនេះ ខ្ញុំមិនចង់អោយអ្នកណាមកមានបញ្ហាដោយសារខ្ញុំនោះទេ។ »យូនីហ្វឺរ

«រឹងមាំអោយច្រើនៗ នោះនិងមិនមានអ្នកណាមកថាអោយយើងជាកូនក្មេងទៀតនោះទេ។ គេចវេសបញ្ហាដោយមិនដោះស្រាយ ហើយមានបញ្ហាតែមិនព្រមបកស្រាយ វាជារឿងតែមួយដែរអាចធ្វើអោយយើងរស់នៅមិនបានសុខឡើយ ។ តោះដល់ហើយ ឆាប់ចុះទៅចាំបងនាំឡើងទៅ»ជុងហ្គុកបញ្ចប់ប្រយោគ ឡានក៏បើកមកដល់ខនដូរល្មមទើបគេត្រូវបណ្ដើរជូននាងឡើងទៅខាងលើ។

«វ៉ាវ និយាយឡូយណាស់ នេះឡើងចង់ដូចបងប្រុសពេលប្រដៅខ្ញុំទៅហើយ »យូនីហ្វឺរក៏អត់សើចនិងគេមិនបាន ក៏ឃើញថាគេមានចារិកលេងសើចជាងគេស្ទើរតែដើរជាមួយនាងត្រូវទៅហើយ មិននឹកស្មានថាគេជាម្ចាស់ក្រុមហ៊ុនមួយទាំងមូលទេ នាងក៏ចង់ឃើញថារឹកពារគេពេលធ្វើការបែបនេះ។

«ឆាប់ចូលទៅសម្រាកទៅ ថ្ងៃស្អែកចាំបងមកយក។ តែអ្នកដែរយូនីហ្វឺរនិងឃើញមុនគេថាជាអ្នកណាគួរតែដឹងហើយមែនទេ? និយាយគ្នាអោយស្រួលបួលកុំអោយរឿងវែងឆ្ងាយអី មុនក្រោយក៏ត្រូវមើលមុខគ្នាដដែរ។»ជុងហ្គុកនិយាយហើយក៏ដើរមកដល់មុខបន្ទប់ខនដូររបស់នាងល្មម ទើបមិនចូលទេយល់ថាមួយនេះមិនសមក៏បំបែកគ្នាត្រឹមនេះឯង។

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now