ភាគទី20

619 20 0
                                    

ពីធីចាប់ផ្ដើមភ្លាម គ្រប់គ្នាក៏រហ័សទៅអង្គុយនៅកៅអីរៀងខ្លួនដើម្បីទន្ទឹងរងចាំស្ដាប់លិទ្ធផល នៅខាងមុខវេទិការ ព្រោះគេធ្វើការវិភាគទៅលើគោលបំណងដែរយើងចង់បាននិងរកមើលថាអ្នកជំនួញមួយណាដែរដំណើរការផ្នែកហិរញ្ញវត្ថុខ្ពស់ជាងគេ ។ អ្នកដែរមានអំណាចនិងជោគជ័យសុទ្ធតែមានសង្ឃឹមខ្ពស់ទៅលើការដេញថ្លៃនេះ ជាពិសេសគឺណាមជុន។

«គ្រប់គ្នាប្រហែលជាទន្ទឹងរងចាំថ្ងៃនេះអោយមកដល់យូរណាស់ហើយ ទីបំផុតក៏បានជួបជុំគ្នាពិតមែន ..... កុំអោយខាតពេលយូរ លិទ្ធផលនិងឯកសារដែរពួកយើងបានចុះហត្ថលេខាប្រគល់ដីធ្លីអោយពេលនេះរៀបចំរួចជាស្រេច កំពុងចង់ដឹងថាជាអ្នកណាមែនទេ???....»

ប្រអប់មួយដែរស្ថិតនៅលើកង់រុញក៏ត្រូវបានលិចឡើងមកលើឆាក ។ គ្រប់គ្នាសុទ្ធតែចង់ដឹង ថាខ្លួនឯងទទួលបានទីតាំងថ្មីនៃកណ្ដាលទីក្រុងនេះឬអត់ទើបអត់មិនបាននិងភ័យខ្លួន ។ នេះហៅថាមានលុយហើយតែត្រូវរងចាំសំណាងវិញម្ដង។

«អ្នកទទួលបានសារពីក្រុមហ៊ុនរបស់ពួកយើងនិងជាម្ចាស់ដីពិតប្រាកដ ខ្ញុំនិងចាប់ផ្ដើមរាប់ហើយណា៖
<1>

<2>

<3>

ទឹងងង!!!!

      សម្លេងសារលាន់ឡើងតិចៗមិនឮដូចមេក្រូនោះទេ តែល្មមអោយគ្រប់គ្នាដែរអង្គុយក្បែរនេះស្ដាប់ឮថាវាចេញមកពីណាបាន។ ណាមជុនញញឹមបញ្ចេញថ្ពាល់ខួច មិនមែនមកពីសប្បាយចិត្តអ្វីនោះទេតែញញឹមឌឺដងទៅដៃគូរប្រជែងច្រើនជាងព្រោះគ្រាន់តែមើលក៏ដឹង និងដើរឡើងទៅលើវេទិការទាំងមានភាពជឿជាក់ ។

«អបអរសាទរ ! ទីបំផុតអ្នកដែរមានឱកាសបានក្លាយជាម្ចាស់របស់ដីតម្លៃរាប់រយលានរបស់យើង បានរកឃើញហើយ។ លោកគីមណាមជុន!!!!»

     ណាមជុនក៏មិនបាននិយាយអ្វីក្រៅពីញញឹមបន្តិច ហើយឈរលើឆាកជះរាងសង្ហារក្នុងនាមខ្លួនជាអ្នកឈ្នះពិតប្រាកដ។ គេថាហើយអ្វីដែរគេចង់បានគេត្រូវតែបាន។

«ពួកយើងនិងធ្វើការចុះកិច្ចសន្យារពេលនេះ ក៏ចូលរួមសោកស្ដាយដល់អ្នកដែរមិនទទួលបានផង ។តែក្រុមហ៊ុនរបស់ពួកយើងនិងនាំយកទីតាំងគ្រាប់ពេជ្រជាច្រើនកន្លែងទៀតមកដាក់ដេញថ្លៃជូនអ្នកទាំងអស់គ្នាសូមកុំខកបំណងនៅលើកនេះអីអី ។ នៅខាងនោះមានការតាំងពីពណ៍ពិសេស អ្នកទាំងអស់គ្នាអាចទៅមើលកម្សាន្តបានណា» ពិធីករក៏និយាយលួងលោមដល់អ្នកដែរមកចូលរួម អ្នកខ្លះមុខដូចចង់ហក់ស៊ីសាច់អ្នកប្រកាសទៅហើយពេលដែរប្រកាសឈ្មោះមិនមែនខ្លួនឯងដែរបាន ។ ឯណាមជុនក៏ចុះទៅធ្វើកិច្ចសន្យាលក់ដូរជាមួយនិងក្រុមហ៊ុនលក់ផ្ទាល់តែម្ដង ...ដោយការបង់ប្រាក់គឺចំណាយជាលុយសុទ្ធរាប់រយលានដុល្លារ អ្នកណាឃើញហើយក៏ព្រឺខ្លួន។

ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟Where stories live. Discover now