ភាគ2 ផ្លាស់ប្តូរ

2.6K 192 1
                                    

ជុងគុកឈរនៅខាងក្រៅបន្ទប់សម្លឹងមេីលទៅក្មេងតូចដែលគេងនៅលេីគ្រែស្តូកស្តឹងនោះមានបំពាក់ទៅដោយបំពង់ខ្យល់អុកសុីសែននឹងមានព្យួសេរ៉ូមផងដែលឃេីញហេីយវាពិតជាធ្វេីអោយនាយរន្ធត់ចិត្តនឹងអាណិតក្មេងម្នាក់នេះជាខ្លាំង!.

<<យេីងគ្មានចេតនាធ្វេីអោយអែងបាត់បង់ឪពុកម្តាយទេ យេីងសុំទោស!.ត្បិតថាការសុំទោសរបស់យេីងមិនអាចអោយជីវិតឪពុកម្តាយរបស់អែងរស់វិញបាន តែយេីងថាសន្យាថានឹងមេីលថែស្រឡាញ់អែងជំនួសគាត់លុបលាងនៅកំហុសទាំងអស់នោះដោយចិញ្ចឹមបីបាច់ថែរក្សារអែងប្រៀបដូចជាគ្រួសាររបស់យេីង..>>ជុងគុក ទម្លាក់ទឹកមុខចុះនឹកអាណិតក្មេងជាពេកក្រៃនាយគ្មានអ្វីនិយាយក្រៅតែពីពាក្យសុំទោសនោះទេ ការសុំទោសមិនអាចអោយអ្វីៗត្រឡប់ដូចដេីមតែនាយនឹងសន្យាថានឹងមេីលថែក្មេងម្នាក់នេះដេីម្បីលុបលាងកំហុស!..នាយនិយាយម្នាក់អែងសុខៗសនរាប់តែជុងស៊ុកដែលត្រូវជាបងថ្លៃនាយដេីរមកទះស្មានាយតិចៗ..

<<ជុង បងដឹងថាអែងកំពុងបន្ទោសខ្លួនអែងណា!.កុំមានអារម្មណ៍ថាខុសអី គិតថាវាជាព្រហ្មណ៍លិខិតទៅចុះជឿបង..>>ជុងស៊ុក និយាយផ្តល់កម្លាំងចុត្តលួងលោមប្អូនកុំអោយបន្ទោសខ្លួនអែងពេកព្រោះអីវាអាចប៉ះពាល់ដល់ផ្លូវអារម្មណ៍នាយបាន..

<<ហឹុម!.ខ្ញុំអគុណបងហេីយដែលតែងតែពន្យល់ផ្តល់កម្លាំងដល់ខ្ញុំ ខ្ញុំសន្យាថាក្រោយពេលក្មេងនេះជាសះពីមុខរបួសហេីយខ្ញុំនឹងមេីលថែគេអោយល្អ ធ្វេីជាពូដ៏ល្អដែលស្រឡាញ់គេដូចជាក្មួយបង្កេីត ខ្ញុំមានតែធ្វេីបែបនេះទេីបអាចលុបលាងកំហុសដែលបានសាងដាក់អ្នកមិនដឹងអី បេីខ្ញុំមិនទៅក្លឹបទេរឿងគ្រប់យ៉ាងវាក៏មិនកេីតឡេីងដែល..>>ជុងគុក នៅតែបន្តរស្តីបន្ទោសអោយខ្លួនអែងដ៏ដែល នាយខុសបេីសិននាយមិនទៅផឹកស្រាអាវ៉ាស៊ែទេរឿងនេះវាក៏មិនកេីតឡេីងចឹងដែល!.

<<បងយល់ពីអែង ឈប់និយាយពីវាទៀតទៅ បំភ្លេចរឿងគ្រប់យ៉ាងចោលអោយអស់ទៅ ព្រោះក្មេងម្នាក់នោះនឹងបំភ្លេចចោលនៅអ្វីទាំងអស់ក្លាយខ្លួនជាក្មេងម្នាក់ទៀតដែលមានសាច់ឈាមជាប់ក្នុងគ្រួសាររបស់យេីង>>ជុងសុក

🥀🦋✧រវាងយេីង✧🦋🥀Where stories live. Discover now