32_មិនឃាត់ខ្ញុំអាចនឹងស្លាប់បាន

1.3K 92 10
                                    

𝗘𝗽𝗶𝘀𝗼𝗱𝗲:32"បេីមិនឃាត់ ខ្ញុំអាចនឹងស្លាប់ក៏ថាបាន"

#2សប្តាហ៍(ទុកយូរនាំតែបាកចិត្ត😒)
  រំលងទៅជាង2សប្តាហ៍មកនេះអ្វីគ្រប់យ៉ាងហាក់ប្រែប្រួលខ្លាំងណាស់សម្រាប់គ្រួសារត្រកូលចនមួយនេះ!.ពីមុនធ្លាប់តែអ៊ូអ៊នឹងរីករាយឮសូតែសម្លេងសេីចនៃគ្រួសារប៉ុន្តែរយះពេលកន្លងមកនេះគឺថាសូម្បីតែសម្លេងនិយាយរកគ្នារឺសេីចបន្តិចក៏មិនឮផង! តេីវាប្លែកដែលទេ?!.

2សប្តាហ៍ហាក់ដូចជា2ឆ្នាំសម្រាប់ចនជុងគុក នាយរស់នៅសព្វថ្ងៃសប្បាយកាយតែមិនសប្បាយចិត្តទាល់តែសោះព្រោះថេយ៉ុងឥឡូវស្អប់នាយណាស់ សូម្បីមុខក៏មិនមេីលនាយដែលហេីយនៅកៀកកេីយស្និតស្នាលជាមួយជីមីនអោយនាយឃេីញថែមទៀត ទោះដឹងថានាយស្រឡាញ់គេក៏ដោយ!តែនាយសុខចិត្តមិនមាត់ខាំមាត់អត់ទ្រាំដេីម្បីរស់នៅក្បែរនាយតូចអោយបានច្រេីនជាងនេះព្រោះនាយមិនដឹងថាអាចរស់ដល់ថ្ងៃស្អែករឺក៏អត់ផងហ្នឹង!.?នាយនៅតែលាក់វាដ៏រាប់ណាថេយ៉ុងនៅមិនទាន់និយាយថាឈប់ស្អប់នាយ
បេីសិនថ្ងៃណាមួយថេយ៉ុងនិយាយថាឈប់ស្អប់នាយនោះគឺជាពេលនោះហេីយដែលនាយនឹងនិយាយប្រាប់ថេយ៉ុងដោយស្នាមញញឹមរីករាយបំផុត!!.

តាំងពីថេយ៉ុងទទួលបានគ្រប់យ៉ាងគេក៏គ្រប់គ្រងវាតែម្នាក់អែងនឹងទៅមេីលការខុសត្រូវក្រុមហ៊ុនជាមួយជុងសុកបណ្តេីរៗទោះបីចិត្តមិនចង់ក៏ត្រូវតែធ្វេវាដដែល!.កុំឃេីញមុខគេមាំស្មេីរៗចឹងទេតែក្នុងខ្លួនគេពិបាកទ្រាំណាស់ក្នុងការលាក់អារម្មណ៍អាណិតគ្រប់គ្នាជាពិសេសឡាហ្សាជីណានាយស្រឡាញ់អ្នកទាំងពីរនោះខ្លាំងណាស់!.ជារាងរាល់ថ្ងៃឡាហ្សានៅតែមកនិយាយហៅនាយតូចថាកូននឹងមកនិយាយកំដរថេយ៉ុងគ្រប់ពេលទោះបីនាយតូចមិនពេញចិត្តក្តីតែនាងនៅតែចចេសមករកកូនប្រុសជានិច្ច!!.ថ្ងៃនេះដូចគ្នាថេយ៉ុងមិនបានទៅធ្វេីការនោះទេគឺគេសម្រាកមួយថ្ងៃគឺនៅផ្ទះនឹងអែង សម្រាប់ការសឹក្សារគេគ្រាន់តែផ្អាក់មួយរយះប៉ុណ្ណោះមិនបានឈប់រៀននោះទេ ខណៈនេះផងដែលថេយ៉ុងកំពុងតែអង្គុយនៅលេីសាឡុងអានកាសែត ម៉ោងស្មេីរនេះគឺវាល្ងាចដែលហេីយ!!.

"ធុញ!!.ធុញណាស់ពេលណាទេីបខ្ញុំចេញពីទីនេះ!.គួរអោយស្អប់!!."ថេយ៉ុង បោះការសែតទៅលេីតុព្រូសមាត់រអ៊ូថាធុញទាំងមុខក្រញ៉ូវជាប់មិនប្តូរសោះឡេីយ..

🥀🦋✧រវាងយេីង✧🦋🥀Where stories live. Discover now