30_កូនហួសហេតុម្លេះ?!

1.6K 106 19
                                    

ភាគ:30"កូនហួសហេតុម្លេះ!!"
"បងព្រមប្រគល់គ្រប់យ៉ាងអោយទៅអូន!អោយតែអូនព្រមរស់នៅទីនេះមិនទៅណាឆ្ងាយពីពួកយេីងទាំងអស់គ្នា !"ជុងគុក ឆ្លេីយតបដោយមិនស្ទាក់ស្ទេីរព្រោះអ្វីគ្រប់យ៉ាងនាយជាអ្នកផ្តេីមអញ្ចឹងនាយជាអ្នកទទួលយកវាតែម្នាក់អែង!.

"ពិត!.ហឹុស អញ្ចឹងហៅមេធាវីឥឡូវនេះមោ មិនចឹងខ្ញុំមិនជឿលោកទេ !."ថេយ៉ុង ក៏ធ្វេីខ្លួនធម្មតាមិនបញ្ចេញប្រតិកម្មអ្វីបន្តិចប៉ុន្តែក្នុងចិត្តបែជាជេនាយថាជាមនុស្សល្ងង់ទៅវិញ ដោយហេតុចង់អោយគេនៅទីនេះនាយក៏សុខចិត្តប្រគល់គ្រប់យ៉ាងអោយមកគេទាំងអស់?!.អញ្ចឹងវាក៏ជាឱកាសល្អក្នុងការធ្វេីបាបនាយវិញដូចគ្នា

"បាន!.ប៉ុន្តែអូនយកវ៉ាលីទៅទុកសិនទៅណា ចាំមកវិញបងនឹងទាក់ទងមេធាវីអោយមកទីនេះក្នុងពេលឥឡូវនេះ!."ជុងគុក ត្រេកអ៊ជាខ្លាំងពេលឃេីញនាយល្អិតងក់ក្បាលជាសញ្ញា ថេយ៉ុងក៏កាន់វ៉ាលីឡេីងទៅខាងលេីវិញទាំងចិត្តមិនចង់ មិនចង់ក៏ត្រូវតែនៅដែលម្យ៉ាងគេនៅមិនទាន់មានផ្ទះរឺខន់ដូរផ្ទាល់ខ្លួននោះទេ ប៉ុន្តែលុយរបស់គេក៏មានច្រេីនដែលទុកក្នុងកុងធនាគារ!.

ក្រោយថេយ៉ុងឡេីងទៅបាត់ជុងគុកក៏ក្រោកឈរទាំងគ្មានកម្លាំងដូចមនុស្សគ្មានវិញាណយ៉ាងចឹងវាធ្វេីអោយឡាហ្សារំជួលចិត្តអាណិតប្អូនជុងសុកក៏ដូចគ្នា

"ជុងគុក អែងសម្រេចចិត្តច្បាស់ហេីយហេស៎ថាប្រគល់គ្រប់យ៉ាងអោយទៅកូនថេយ៍ ?!"ជុងសុក

"ខ្ញុំគិតច្បាស់ហេីយ!.អ្វីទាំងអស់ល្មមដល់ពេលថេយ៉ុងគ្រប់គ្រងវាម្តងហេីយ!.ខ្ញុំលែងចង់បានអ្វីទៀតហេីយ អ្វីដែលខ្ញុំចង់បានគឺថេយ៉ុង!.ខ្ញុំចង់បានថេយ៉ុងមកនៅក្បែរអស់មួយជីវិតប៉ុន្តែជាតិនេះប្រហែលជាគ្មានវាសនាទេ!!."ជុងគុក ស្រពាប់ស្រពោនភក្ត្រា ទាំងផ្ទៃមុខរលីងរលោង នឹកគិតដល់ប្រយោគចុងក្រោយម្តងៗនាយស្ទេីតែក្ស័យទៅហេីយ!.ប៉ុន្តែបន្តិចក្រោយនាយបែជាមានអារម្មណ៍ថាមានទឹក
ត្រជាក់ក្តៅហូចេញពីច្រមុះរបស់នាយទៅវិញ?!!!

"ជុង!!.ឈាម?!.ច្រមុះអែងចេញឈាមហេីយ?!.អែងកេីតអីជុងគុក?!"ឡាហ្សា ភ្ញាក់ផ្អេីលជាខ្លាំងកាលបេីឃេីញឈាមស្រស់ៗហូរចេញពីច្រមុះនាយជាប្អូន គេកេីតអ្វីអោយប្រាកដ?!.ជុងគុកឮហេីយក៏ប្រញាប់លេីកដៃខ្ទប់ច្រមុះរត់ចូលទៅបន្ទប់ទឹកបាត់មិនឆ្លេីយ
តបនឹងឡាហ្សាសូម្បីបន្តិច!!

🥀🦋✧រវាងយេីង✧🦋🥀Where stories live. Discover now