12🥀គួរអោយស្តាយនាងស្លាប់បាត់ហេីយ

1.7K 122 3
                                    


#ព្រឹកថ្ងៃថ្មី...

អរុណរះនាពេលព្រឹកប្រលឹមបញ្ចេញរស្មីជុំទឹសនៃផែនដីធ្វេីអោយមនុស្សម្នារផងទាំងពួងត្រូវក្រោករូតរះដេីម្បីបំពេញភារកិច្ចរបស់ខ្លួនដោយជ្រាំដែលជារាងរាល់ថ្ងៃ ក៏ដូចជាថេយ៉ុងនេះអញ្ចឹងទោះបីជាឈឺនៅចន្លោះភ្លៅយ៉ាងណាក្តីក៏គេនៅតែស៊ូក្រោកពីប្រលឹមជួយរៀបចំធ្វេីម្ហូបជាមួយអ្នកបម្រេីដដែល!.

តុអាហារធំមានសមាជិកតែបីរនាក់គត់នៅអង្គុយបរិភោគអាហារនាពេលព្រឹកប្រលឹម

"ថេយ៍កូន ញាំុស៊ុបនេះទៅដេីម្បីមានកម្លាំងរាងកាយមាំមួនណាកូន!."ឡាហ្សា ផ្តល់ស្នាមញគឹមស្រស់ទៅកាន់កូនដូចរាល់ដងនាំអោយនាយល្អិតត្រូវញញឹមតាម..

"បាទម៉ាក់ ជីញាំុបង្កងទេបងបកអោយ!."ថេយ៉ុង ញញឹមរួចសឹមងាកមកនិយាយជាមួយនាងល្អិតដែលអង្គុយនៅក្បែរដៃឡាហ្សា

"ញាំុ តែអូនអាចបកខ្លួនបាន គិតតែបងទៅញាំុអោយលឿនៗប្រយ័ត្នទៅរៀនមិនទាន់!."ជីណា នាងល្អិតនិយាយតែមាត់ទេតែអាហារនៅអោយពេញមាត់ រឿងញាំុទុកចិត្តលេីនាងចុះនាងញាំុមិនអោយចាញ់គេទេ

"បាទ ម្ចាស់ប្អូនបងអេីយ ហិហិ ."ថេយ៉ុង អស់សំណេីចនឹងសម្តីនាងល្អិជាខ្លាំងរួចសឹមញាំុអាហាររបស់គេវិញម្តង រាល់ការសេីចរបស់ថេយ៉ុងមិញនេះក៏ធ្វេីអោយឡាហ្សា កាន់តែអាណិតកូន ឃេីញទេគេសុខចិត្តលាក់ភាពឈឺចាប់តែម្នាក់អែងដោយមិនប្រាប់នរណាម្នាក់អោយដឹងសូម្បីនាងជាម្តាយ!..

"(កូនប្រហែលជាឈឺណាស់ហេីយ អោយម៉ាក់សុំទោស)"ឡាហ្សា។ បានត្រឹមពោលក្នុងចិត្តទាំងអួលដេីមករ ហេតុអីនាងមិនរករឿងជុងគុកអោយដល់ទីបញ្ជប់?!.ពិតណាស់មុននឹងនាងនាំនាយល្អិតមកនៅទីនេះនាងត្រៀមចិត្តកាយរួចហេីយដេីម្បីទទួលយករឿងទាំងនេះ តាមពិតរយះពេល8ឆ្នដែលនាងលាក់មុខថេយ៉ុងមិនអោជុងគុកឃេីញព្រោះខ្លាចនាយទទួលយកវាមិនបានអញ្ចឹងហេីយទេីបលាក់វាមករហូតដល់បានជួបមុខគ្នា នាងអោយជួបគ្នាព្រោះនាងជឿថាមានតែថេយ៉ុងទេដែលអាចពាំនាំយកជុងគុកពីមុនមកបានហេីយបំភ្លេចអតិតកាលកន្លងមក!នឹងគុំនុំសងសឹកចោលអោយអស់រួចសឹមផ្តេីមជីវិតថ្មី.!!.ប៉ុន្តែប្រសិនបេីរឿងទាំងនេះនៅតែដដែលនាងក៏សម្រេចិត្តយកនាយល្អិតចេញពីជុងគុកនៅថ្ងៃណាមួយបេីនាយនៅតែធ្វេីបាបគេមិនព្រមទទួលយកបច្ចុប្បន្នកាលនោះ!!..

🥀🦋✧រវាងយេីង✧🦋🥀Where stories live. Discover now