𝗘𝗽𝗶𝘀𝗼𝗱𝗲:09
ក្នុងបន្ទប់ធំទូលាយឮសូតែសម្លេងស្រែកត្អូញត្អែរបស់នាយល្អិត ឮល្វេីយៗថាឈឺរហូតមិនដឹងជាជុងគុកធ្វេីបាបស្អីគេទៀតហេីយនេះ!"សឺត!!..តិចៗបានទេ."ថេយ៉ុង រអ៊ូតិចៗតែម្នាក់អែងខណៈជុងគុកកំពុងតែផ្តិតកូនកន្សែងតូចល្មមមួយដែលមានទឹកថ្នាំនោះយកមកជូទថេីៗលេីផ្ទៃមុខដែលមានស្នាមក្រហមនោះ ពីដំបូងឡេីយជុងគុកគិតចង់ធ្វេីបាបថេយ៉ុងអោយចាស់ដៃម្តងប៉ុន្តែពេលឃេីញស្នាមក្រហមលេីថ្ពាល់កាន់តែឡេីងជាំនាយក៏ជ្រេីសរេីសជួយលាបថ្នាំអោយថេយ៉ុង ប៉ុន្តែកុំស្តាប់សម្តីនាយនិយាយអោយសោះនិយាយចេញមកម្តងណាក៏ស្តីក៏មេីលងាយថេយ៉ុងរហូតទាំងដែលកាយវិការកំពុងតែបញ្ជាក់ពីក្តីព្រួយបារម្ភ៍
"រអ៊ូស្អីអែង!!.បានយេីងលាបអោយចាត់ទុកថាអែងសំណាំងហេីយ!."ជុងគុក និយាយតែមាត់ក៏ប៉ុន្តែដៃនឹងកែវភ្នែកកំពុងតែផ្ចិតផ្ចង់លាងរបួសអោយនាយល្អិតយ៉ាងយកចិត្តទុកដាក់
"ត្រូវហេីយ ខ្ញុំសំណាំងណាស់បានលោកពូព្រួយបារម្ភ៍លាបថ្នាំអោយបែបនេះ!."ថេយ៉ុង ញញឹមស្រស់ដាក់នាយនឹកសប្បាយចិត្តពេលឃេីញនាយចេះព្រួយបារម្ភ៍ពីក្មួយល្ងង់ម្នាក់នេះ!.អាចទេបេីសិនជាគេចង់អោយនាយធ្វេីល្អដាក់គេបែបនេះរហូត!?.ប្រហែលជាអត់ទេ..
"អ្នកណាថាយេីងបារម្ភ៍ពីអែង!!.ស្រមៃជ្រុល!.តាមពិតយេីងមិនចង់ត្រឡប់ទៅវិញឈ្លោះគ្នាជាមួយបងស្រីដោយសារតែអែងទេ!.ហឹុស ក្មេងចង្រៃនាំតែរឿង.."ជុងគុក បោះពាក្យសម្តីក្រោធក្រាតទៅកាន់នាយល្អិតទាំងមុខស្មេីរ ធ្វេីអោយក្តីសង្ឃឹមដែលថេយ៉ុងមានមិញនេះត្រូវរលាយដូចអំបិលត្រូវទឹក?!.កុហកគេខ្លះក៏បាន!...
"សុំទោស..ពូធ្វេីការចុះសល់បុិននឹងខ្ញុំជាអ្នកធ្វេីខ្លួនអែងក៏បាន!."ថេយ៉ុង ប្តូរទឹកមុខយ៉ាងឆាប់រហ័សប៉ុន្តែស្នាមញញឹមស្ងួតគឺនៅតែមានសម្រាប់ពូម្នាក់នេះមិនថាល្អរឺអាក្រក់ក៏គេនៅតែញញឹមដេីម្បីនាយទោះបីនាយមិនពេញចិត្តក៏ដោយ
"ធ្វេីទៅ..."ជុងគុក មិនខ្ចីឃាត់ទម្លាក់កន្សែងទៅលេីតុរួចងេីបដេីរទៅអង្គុយធ្វេីការធ្វេីប្រងេីយ លែងខ្វល់ពីនាយល្អិតតរទៀត!.ថេយ៉ុងហាក់ហួសចិត្តនឹងថ្ងៃនេះជាខ្លាំង!.មករៀនកាងាររឺមកអោយនាយធ្វេីបាប!.និយាយត្រង់ទៅចុះបេីសិនអោយស្អប់លោកពូម្នាក់នេះគេធ្វេីមិនបានទេនិយាយមែន រឺមកពីពេលមុននាយល្អខ្លាំងពេកចំពោះគេ?!..ថេយ៉ិងមិនមាត់អង្គុយលាងរបួសដោយស្ងៀមស្ងាត់តែម្នាក់អែង..សភាពក្នុងបន្ទប់ក៏ចាប់ផ្តេីមស្ងាត់ជ្រាបប្រៀបដូចជាវាលកប់ខ្មោច ប៉ុន្តែបន្តិចក្រោយសម្លេងទូរស័ព្ទរបស់នាយល្អិតក៏រោទិ៍កាត់ភាពស្ងប់ស្ងាត់របស់អ្មកទាំងពីរ..ថេយ៉ុងក៏ចុចទទួលទាំងញញឹមពេលដឹងថាវាលេខរបស់នរណា!...
YOU ARE READING
🥀🦋✧រវាងយេីង✧🦋🥀
Short Storyjeon Jungkook (Top) kim Teahyung ( btt ) សរសេរដោយ:ចនម៉ាយ៉ា/jeøn MæYää 🍁