45:អូនមានកូន!.តែអូនបែជាយំ?

1.3K 88 0
                                    

ភាគ:45"អូនមានកូនតែអូនបែជាយំ"

អរុណរះជារាងរាល់ថ្ងៃមិនដែលខានចំណែកមនុស្សម្នារក៏ធ្វេីការងាររាងខ្លួនមិនដែលខាន តែថេយ៉ុងមិនបានទៅពិនិត្យមេីលហ៊ាងកាហ្វេនោះទេព្រោះជាប់រវល់មកមន្ទីពេទ្យជាមួយជុងគុក ក៏មកពីនាយរំអុកពេកទេីបគេព្រមមកជាមួយ។

ខណៈពេលនេះថេយ៉ុងកំពុងតែស្ថិតនៅមន្ទីពេទ្យល្បីឈ្មោះមួយកន្លែងហេីយខ្លួនគេកកំពុងតែពិនិត្យសុខភាពអាការៈដូចគ្នា ចំណែកជុងគុកនៅអង្គុយរោងចាំខាងក្រៅដោយអារម្មណ៍ភ័យៗអ៊មិចៗមិនដឹងទេ...ក្រាក សម្លេងនៃទ្វាបន្ទប់ពិនិត្យអ្នកជំងឺក៏បេីកឡេីងដោយស្នាដៃនាយតូច...

"ថេយ៍!.លោកគ្រូពេទ្យប្រាប់ថាអូនកេីតអី?ប្រាប់បងបានទេ?"ជុងគុក រហ័សស្ទុះងេីបទៅជួយទប់គ្រាអោយនាយតូចអង្គុយខណៈនាយតូចមុខស្អុយមិនស្រស់ទាល់តែសោះនាំអោយនាយកាន់តែបារម្ភ៍

"ជុង!!.ហឹុក!"មិនទាន់ទាំងនិយាយអ្វីផងថេយ៉ុងក៏ពេបមាត់យំដាក់នាយធ្វេីអោយជុងគុកកាន់តែភ័យទេីបប្រញាប់នាយតូចមកអោបលួងលោម ឃេីញគេយំដូច្នេះនាយក៏មិនស្រួលចិត្តដែល

"យំធ្វេីអី?!.អូនកេីតអ្វី?.ម្តេចក៏យំហាស៎?.ថេយ៍ ប្រាប់បងមកណាកុំយំអី បេីអូនមិននិយាយប្រាប់បងហេីយគិតតែពីយំដូចនេះបងប្រាកដជាស្ទះស្លាប់មិនខានទេ!!"ជុងគុក លេីកដៃអង្អែលខ្នងនាយតូចនិយាយលួងលោមដោយសម្តីផ្អែម ក្មេងនេះមកយំដាក់នាយទាំងមិននិយាយអ្វីដឹងថានាយពិបាកក្នុងខ្លួនប៉ុណ្ណាទេ??!..ចំណែកថេយ៉ុងក៏នៅអណ្តកអណ្តេីតឥតឈប់

"ហឹុកៗ!.អូនមិនបានកេីតអ្វីទេជុង!!."នាយតូចលេីកខ្នងដៃស្រលូនវាសជូទទឹកភ្នែកចេញរហូតដល់ស្អាតទេីបវាចាប្រាប់នាយថាមិនអី ទាំងដែលមិញនេះយំសោះ?.កេីតអីអោយប្រាកដ

"មិនកេីតអ្វីតែអូនក៏យំ?!."ជុងគុក ជ្រួញ
ចិញ្ចេីមសួរត្បកទាំងមិនយល់

"មកពីអូនរំភេីបពេកទេីបមិនដឹងថាគួរយំរឺក៏សេីចអោយសម!.ប៉ុន្តែអូនពិតជាសប្បាយចិត្តខ្លាំងណាស់ជុង!"

"រឿងអ្វីទេីបធ្វេីអោយអូនសប្បាយចិត្តដល់ថ្នាក់យំអោយរហាមបែបនេះ?.ដឹងទេថាពេលអូនយំមិញនេះបងភ័យកម្រិតណា?!."ជុងគុក សួរនាំដោយចម្ងល់មហាសែនឆ្ងល់ពេញទំហឹង វាជារឿងពិសេសថ្នាក់ណាទេីបបានជានាយតូចដេីរចេញមកយំដូច្នេះ?.

🥀🦋✧រវាងយេីង✧🦋🥀Where stories live. Discover now