ភាគ:46"លួចអន់ចិត្ត"
ក្រាក!!...
"ហឹុកៗ ហុឺអាប្តីឆ្កួត!!."គ្រាន់តែបេីកទ្វាបន្ទប់ភ្លាមត្រចៀកវាងវៃក៏ចាប់ឮសូសម្លេងយំរបស់នាយល្អិតកំពុងតែយំរង៉ូវៗជេនាយ ជុងគុកមិនមាត់ក៏ទាញទ្វាបិទសឹមដេីរទៅរកនាយតូចកំពូលង៉ក់ងរដែលកំពុងតែអោបក្បាលជង្គង់យំបែខ្នងដាក់នាយនោះយ៉ាងថ្នមជេីង
"ថេយ៍!.បងសូមទោស.កុំខឹងបងអីណាថេយ៍!"ជុងគុក ឡេីងលេីពូកនិយាយលួងលោមដោយសម្តីផ្អែមដៃដែលបម្រុងនឹងលេីកទៅប៉ះស្មានាយតូចហេីយស្រាប់តែថេយ៉ុងរំកិលខ្លួនទៅមុខមិនអោយនាយប៉ះបាន
"ប៊េប៊ីហា៎!.និយាយរកបងតិចមក បងដឹងខុសហេីយ លេីកក្រោយបងឈប់ហាមអូនមិនអោយអូនញាំុនំទៀតហេីយ!.បងសូមសន្យា!"ដោយអស់ជម្រេីសក្នុងការលួងលោមនាយក៏យករឿងនំមកនិយាយម្តងក៏ដេីម្បីចង់អោយនាយតូចនិយាយរកខ្លួនវិញនោះអី មេីលចុះមនុស្សមានកូនតែងតែបែបនេះគ្រប់ពេលរឺ?ឆាប់ខឹងឈាវឆាវ ឆាប់ង៉ងងក់ ម្តងក៏កាចម្តងក៏ស្លូត តេីអ្នកណាគេតាមទាន់ទៅ??
".....?!"ស្ងាត់ នៅតែគ្មានការឆ្លេីយតបពីនាយតូចដដែល ព្រោះអីគេកំពុងតែខឹងនាយគ្មានអារម្មណ៍ចង់និយាយជាមួយនាយទេ មនុស្សកំពុងឃ្លានមកហាមគេដឹងអត់ថាវាគួរអោយខឹងខ្លាំងណាស់?!
"ថេយ៍!!.ប្រពន្ធសម្លាញ់ហា៎ បេីអូននៅតែមិននិយាយរកបងវិញទេច្បាស់ណាស់បងប្រាកដជាស្ទះដង្ហេីមស្លាប់ចោលអូននឹងកូនមិនខានទេ!."ជុងគុក ក៏រាងពេបមាត់តិចៗដែល ភ័យខ្លាចថានាយតូចឈប់និយាយរកខ្លួនទៀតណាមួយបេីមួយល្ងាចនេះរឺដល់ព្រឹកស្អែកទៀតបេីសិនជាថេយ៉ុងមិនព្រមនិយាយរកនាយវិញទេនាយប្រាកដជាស្ទះខ្យល់ស្លាប់ដូចដែលនាយនិយាយមិញនេះចឹង!!.វាស្ងាត់បេីសិនជាក្មេងនេះមិននិយាយរកនាយវិញនោះទេ..
ថេយ៉ុងកាលបេីឮថានាយនឹងស្លាប់ចោលខ្លួននឹងកូនភ្លាមគេក៏ងាកក្រោយហេីយស្ទុះអោបករនាយទាំងពេបមាត់យំរលីងរលោង!
"ហឹុកៗ មកពីបង មកពីបងហាមអូនមិនអោយញាំុនំធ្វេីអី!.ដល់ពេលអូនយំក៏មកធ្វេីជាលួងលោម ដល់ពេលលួងមិនបានក៏យកពាក្យស្លាប់មកគម្រាមអូនទៀត ហឺុៗ ប្រុសឆ្កួត!."ថេយ៉ុង អណ្តេីតអណ្តកលេីកដៃស្រលូនវាយខ្នងមាំឮសូឌឹបៗតែថាកម្លាំងដូចស្រមោចនឹងវាយនាយឈឺដែលរឺ?!.តែស្គៀបបន្តិចក៏គ្មានផង
YOU ARE READING
🥀🦋✧រវាងយេីង✧🦋🥀
Short Storyjeon Jungkook (Top) kim Teahyung ( btt ) សរសេរដោយ:ចនម៉ាយ៉ា/jeøn MæYää 🍁