50:អូនជាពិភពលោករបស់បង

2.9K 145 7
                                    

ភាគទី:50"អូននឹងកូនគឺជាពិភពលោករបស់បង "

"ថេយ៍ បងមានរឿងជាច្រេីនចង់និយាយទៅកាន់អូន!!"ជុងគុក ក្រោយអង្គុយនិយាយលេងជាមួយគ្រប់គ្នាសុខៗក៏ហៅឈ្មោះប្រពន្ធ

"រឿង?..រឿងអ្វី បងនិយាយមោជុង!"ថេយ៉ុង ធ្វេីភ្នែកឡេឡឺព្រោះអត់ដឹងថានាយចង់និយាយពីអ្វី រីឯគ្រប់គ្នាក៏ស្ងាត់រោងចាំស្តាប់ជុងគុកនិយាយ

"ហឹុម រឿងកន្លងមកបងដឹងថាអូនបានបំភ្លេចវាបាត់ទៅហេីយ ប៉ុន្តែសម្រាប់បងវិញគឺបំភ្លេចមិនបាន ព្រោះបងបានប្រព្រឹត្តនូវទង្វេីមិនគប្បីលេីអូនច្រេីនណាស់ ទម្រាំបងដឹងកំហុសខ្លួនអែងបងបិះតែបាត់បង់អូនទៅហេីយ។ កាលនោះបងឆ្កួតដែលយករឿងអតតិតមកលាយបច្ចុប្បន្នទេីបបែកចែកអារម្មណ៍មិនច្បាស់លាស់ តែពេលនេះបងក៏បែកចែកអារម្មណ៍បានច្បាស់លាស់ហេីយ គឺបងស្រឡាញ់អូន។នៅមានទៀត តាំងពីអូនចូលក្នុងជីវិតរបស់បងមកអ្វីៗក៏ប្រែប្រួលអស់ប្តូពីងងិតទៅជាភ្លឺមានរស្មីភ្លឺថ្លា នេះក៏មកពីអូនមានក្តីស្រឡាញ់អោយបងច្រេីនពេកទេីបធ្វេីអោយបងលង់ខ្លួនស្រឡាញ់អូននឹងចាប់ផ្តេីមពិចារណារាល់កំហុសឆ្គងឡេីងវិញ ហេីយបងក៏កែខ្លួនក្លាយទៅជាបុរសល្អកក់ក្តៅសម្រាប់អូននឹងកូនរហូតដល់ពេលនេះ។ បងចង់ប្រាប់អូនថា អូនគឺជាពិភពលោករបស់បងហេីយកូនៗទាំងពីរគឺជាជីវិតដង្ហេីមកែវភ្នែករបស់បងបេីបាត់នរណាម្នាក់បងសុខចិត្តស្លាប់!.បងស្រឡាញ់អូនណាស់ថេយ៍ អគុណដែលកន្លងមកអូនតែងតែអភ័យទោសអោយបង អគុណដែលចូលមកក្នុងជីវិតរបស់បង!!."ជុងគុក ញញឹមពព្រាយចាប់ក្រសោបដៃតូចៗរបស់ប្រពន្ធមកកាន់ជាប់នឹងដៃផ្តល់ភាពកក់ក្តៅនឹងទំនុកចិត្តទេីបផ្តេីមនិយាយពីអារម្មណ៍របស់នាយ ពិតហេីយអ្វីគ្រប់យ៉ាងបេីគ្មានវត្តមានរស់ថេយ៍ចូលក្នុងជីវិតរបស់នាយនោះទេនាយប្រហែលជាត្រូវរស់នៅឯកោក្នុងភពងងិតតែម្នាក់អែងមិនខាន នាយសំណាំងណាស់ដែលបានប្រពន្ធល្អដូចជាថេយ៉ុង!!.

ថេយ៉ុងកាលបេីស្តាប់ឮពីអារម្មណ៍របស់ប្តីហេីយក៏រលីងរលោងរកយំព្រោះមកពីរំភេីបនឹងពាក្យសម្តីរបស់នាយខ្លាំងពេក

You've reached the end of published parts.

⏰ Last updated: Nov 17, 2022 ⏰

Add this story to your Library to get notified about new parts!

🥀🦋✧រវាងយេីង✧🦋🥀Where stories live. Discover now