5💔កុំហៅយេីងថាពូ!.

1.9K 132 5
                                    

  𝗘𝗽𝗶𝘀𝗼𝗱𝗲:5
#ក្នុងបន្ទប់ថេយ៍..
សម្លេងយំខ្សឹបខ្សួលបែបអន់ចិត្តក៏បន្លឺឡេីងអោយរង៉ូវនាំអោយម្តាយអត់នឹងអាណិតមិនបាន មិនគួរណាជួបរឿងចឹងទេ គេខំត្រឡប់មកវិញ គេនឹកនាយ ខ្លាំងណាស់មិនស្មានថាជួបគ្នាហេីយត្រូវនាយដេញចេញទៅវិញ ក្រែងធ្លាប់ប្រាប់គេហេីយមិនចឹងថានឹងធ្វេីពូដ៏ល្អម្នាក់សម្រាប់ចនថេយ៉ុង

"ឈឺខ្លាំងទេកូន.."ឡាហ្សា យកប្រេងរិតលាបលេីករដៃដែលក្រហមនោះថេីៗសួរកូនទាំងព្រួយបារម្ភ៍ជាពន់ពេក

"កូន មិនសូវជាឈឺទេ ម៉ាក់កុំបារម្ភ៍អី!."ថេយ៉ុង ខំប្រឹងញញឹមស្ងួតអោយអ្នកជាម្តាយទុកចិត្តឈប់ព្រួយបារម្ភ៍ពីគេទៀត ឡាហ្សាេឃេីញកូនដូចនេះនាងស្ទេីតែយំទៅហេីយតាំងតែពីយកនាយល្អិតមករស់ៅជាមួយនាងមិនដែលបានវាយគេមួយដៃណានោះទេ ប៉ុន្តែប្អូនប្រុសនាងនេះជាអី?!.ម្តេចក៏ហ៊ានលេីកដៃធ្វេីបាបក្មេងមិនដឹងអីទៅកេីត!.

"ម៉ាក់សុំទោស ដែលមិនអាចជួយអ្វីកូនបាន."ឡាហ្សា ទាញកូនយកមកអោបជាប់ទ្រូងដោយក្តីអាណិត ថេយ៉ុងក៏សំងំយំនៅរង្វង់ដេីមទ្រូងកក់ក្តៅរបស់ម្តាយមុននឹងសួរសំណួរទៅកាន់គាត់ដោយសម្លេងងុលៗ

"អ្នកម៉ាក់ ហឹុក កូនមិនយល់ទេ ហេតុអីពូគុកខុសគ្នាខ្លាំងពេលកូននៅអង់គ្លេសម្លេះ ហេីយនៅហេីយឈ្មោះអ្នកផ្សេងថាជាកូនទៀត."ថេយ៉ុង ពេបមាត់លេីកដៃអោបម្តាយទាំងនឹកអន់ចិត្តដែលលោកពូរជាទីស្រឡាញ់ផ្លាស់ប្តូរច្រេីនមិនដូចមុន កាលពីមុនណានិយាយលេងជាមួយគេអោយផ្អែមរលួយហ៎!.

"អា៎!.គេតែបែបនេះ កុំបាច់យកវាមកគិតនាំតែឈឺក្បាលអីកូន អាចថាពូគុករបស់កូនអារម្មណ៍មិនល្អក៏ថាបាន សង្ឃឹមថាកូននឹងមិនស្អប់ខឹងពូគុកទៅចុះ.."ឡាហ្សា ជ្រេីសរេីសការលួងលោមជាជាងប្រាប់ការពិតនាំអោយក្មេងអារម្មណ៍មិនល្អទៅវិញទេ..

"បាទ ដូចអ្នកម៉ាក់និយាយក៏ថាបាន!.កូនមិនបានខឹងពូគុកទេ!.កូនយល់.."ថេយ៉ុង ញញឹមបន្លំនិយាយអោយធូស្បេីយកុំអោយមានកង្វល់ទោះបីវាពិតរឺមិនពិតក៏ដោយ តែយ៉ាងណាចិត្តគំនិតបេះដូងរបស់គេមិនដែលស្អប់នាយម្តងណានោះទេ..

🥀🦋✧រវាងយេីង✧🦋🥀Where stories live. Discover now