ភាគ3🥀

2K 172 2
                                    

𝗘𝗽𝗶𝘀𝗼𝗱𝗲:03

ព្រឹកប្រលឹមស្រាងៗព្រះអាតិទ្យរះបញ្ចេញរស្មីត្រជះត្រចង់ដាស់អស់មនុស្សលោកអោយក្រោកឡេីង ថ្ងៃនេះជាថ្ងៃល្អដែលថេយ៉ុងត្រូវឡេីងទទួលយកសញ្ញាប័ត្រសិស្សនិទេសអេផងដែល អ្វីដែលសំខាន់គឺលោកប៉ាអ្នកម៉ាក់រស់គេក៏ទៅចូលរួមអបអ៊កូនដូចគ្នា។

"ម៉ាក់ លោកប៉ា កូនពិតជាសប្បាយចិត្តខ្លាំងណាស់ អគុណប៉ាម៉ាក់ដែលមកអបអ៊កូន"ថេយ៉ុង ក្រោយឡេីងទទួលយកសញ្ញាប័ត្រជាមួយឪពុកម្តាយហេីយចុះមកហេីយគេក៏អោបពួកគាត់ម្តងម្នាក់ទាំងញញឹមសប្បាយចិត្ត

"កូនម៉ាក់ពូកែណាស់ដឹងទេ "ឡាហ្សា
"តោះ កូនថតរូបជុំគ្នា.មោះ."ឪពុកម្តាយកូនបីរនាក់ក៏ទាញទូរស័ព្ទយកមកថតជុំគ្នាដោយម្នាក់ៗញញឹមខ្ជឹបតែចៃដន្យជីមីនក៏មកមេីលនាយល្អិតដូចគ្នា

" អ្នកមីង លោកពូជម្រាបសួរ!.តេីខ្ញុំអាចសុំធ្វេីជាងថតបានទេ?"ជីមីន អោនគោរពមនុស្សតាមចរិកសុភាពបុរសរបស់នាយ ធ្វេីអោយមនុស្សចាស់ញញឹម

"អា៎ ជាក្មួយជីមីនទេហេស៎!.អញ្ចឹងមីងស្តីអោយជួយថតបន្តិចមកណា ព្រោះអីពួកយេីងមិនសូវដែលបានថតជុំគ្នានោះទេ "ឡាហ្សា ហុចទូរស័ព្ទអោយទៅជីមីន ខណៈថេយ៉ុងនឹងលោកប៉ាកំពុងតែឈរញញឹមចាំគេថតអោយ..

"បាទ .សូមញញឹម នៅអោយកៀកគ្នាតិច មួយ ពីរ បីរ..ក្រឹបៗៗ" កាំមេរ៉ាទូរស័ព្ទផ្តិតថតយករូបរបស់អ្នកទាំងបីជាច្រេីនសន្លឹករូបមួយណាក៏ស្អាតដែលជាពិសេសថេយ៍តែម្តង

"ពូ អគុណក្មួយហេីយ ដែលថតអោយ"ជុងសុក

"បាទ មិនអីខ្ញុំពេញចិត្តនឹងធ្វេីវា.."

"ល្អណាស់..ជីមីនល្ងាចទំនេរដែលទេ."

"បាទ ទំនេរ"..

"អញ្ចឹងល្ងាចនេះទៅញាំុបាយផ្ទះមីងមួយពេលទៅណា "

"ប្រាកដជាបាន តែថាអូនថេយ៍អោយបងទៅដែលទេ?!"

"បាទ គឺ គឹខ្ញុំអោយបងទៅតេី?!."ថេយ៉ុង ញញឹមិនសូវសមពេលលឺនាយហៅគេអញ្ចឹងទៀត មេីលចុះហៅមិនក្រែងចិត្តមនុស្សចាស់ទាល់តែសោះ

"ល្អ!.ចឹងមីងសុំនាំថេយ៉ុងត្រឡប់ទៅវិញសិនហេីយ"

"បាទ អ្នកមីង"
"បង តោះកូន.." ឡាហ្សាមិនបង្អង់ក៏ប្រញាប់បណ្តេីរកូនចេញទីនះបាត់ជុងសុកក៏នៅនិយាយលាជីមីនបន្តិចដែលទេីបត្រឡប់ទៅតាមប្រពន្ធកូនវិញ..ចំណែកជីមីនក៏ប្រញាប់ដេីរចូលទៅថ្នាក់របស់គេវិញទាំងញញឹមញញែម មិនអោយញញឹមយ៉ាងមិចព្រោះអីអ្នកស្រីចនអញ្ជេីញគេទៅញាំុបាយណាមួយបានជួបថេយ៉ុងទៀតផង។

🥀🦋✧រវាងយេីង✧🦋🥀Where stories live. Discover now