8🥀ឡេីងឋានសួគ៌

1.7K 122 3
                                    

𝗘𝗽𝗶𝘀𝗼𝗱𝗲:08
#ក្រុមហ៊ុនចន(មានអីក្រៅពីឡាន😂)

ជុងគុកមកដល់ក្រុមហ៊ុនភ្លាមក៏ប្រញាប់ចេញដេីរចូលទៅក្នុងក្រុមហ៊ុនធ្វេីប្រងេីយមិនខ្វល់ពីថេយ៉ុងដែលអង្គុយក្នុងឡានយ៉ាងត្រម៉ង់ត្រមោចម្នាក់អែង!!.

"ទៅក៏មិនហៅមួយម៉ាត់ដែល អត់ចិត្ត!!."ថេយ៉ុង ពេបមាត់បែបអន់ចិត្តបន្តិចសឹមបេីកទ្វាឡានចេញឈរសម្លឹងមេីលអគារខ្ពស់ប្រណីតនេះដោយក្តីភ្ញាក់ផ្អេីលវាធំហេីយខ្ពស់មិនចាញ់ក្រុមហ៊ុនប៉ាគេនៅអង់គ្លេសនោះទេ!.ថេយ៉ុងសម្រួលឥរិយាបថដេីរចូលទៅខាងក្នុងដោយដំណេីរសមសួន...គ្រាន់តែឈានជេីងចូលក្នុងភ្លាម ក្រខ្សែរភ្នែករាប់សឹបគូរក៏សម្លឹងមេីលនាយល្អិតគ្រប់ៗគ្នា មេីលចុះត្បិតថាគេស្លៀកឈុតសមញ្ញប៉ុន្តែវាពិតជាស្រស់ស្អាតខ្លាំងណាស់ជាមួយរាងរ៉ូវមួយក្តាប់នឹងផ្ទៃមុខសររលោងស្អាតគ្មានទាស់ ស្នាមញញឹមស្រទន់រាយមន្តស្នេហ៍ពេញក្រុមហ៊ុនធ្វេីអោយបុគ្គលិកមិនថាប្រុសមិនថាស្រីនាំគ្នាលួចសរសេីពីសម្រស់របស់នាយតូចគ្រប់ៗ ថេយ៉ុងដេីរបណ្តេីរមានអារម្មណ៍ថាខ្លាចបន្តិចផងដែល ប៉ុន្តែគេនៅតែប្រឹងដេីរទៅសួរបុគ្គលិកស្រីម្នាក់ ដេីម្បីចង់ដឹងថាផ្លូវណាទៅបន្ទប់របស់អគ្គនាយកក្រុមហ៊ុន

"សួស្តី បងស្រី!.ខ្ញុំរំខានបងបន្តិចបានទេ?!"

"ចា៎ មានអ្វីអោយជួយមែនទេ?!.រឺក៏មករកនរណា?!"

"បាទ ខ្ញុំជាក្មួយរបស់លោកពូចន ចង់សួរថាបន្ទប់របស់គាត់នៅជាន់ទីប៉ុន្មានដែល!"

"អ៎ចា៎!.ប្អូនសូមទៅជាន់ទី38រួចដេីរត្រង់ហេីយបត់ឆ្វេងនឹងឃេីញបន្ទប់របស់លោកអគ្គនាយកហេីយ".

"បាទ អគុណបងស្រី ខ្ញុំលាបងទៅសិនហេីយ!."ថេយ៉ុង ញញឹមស្រស់អោនក្បាលបន្តិចសឹមប្រញាប់ដេីរទៅរកជណ្តេីរយន្តហេីយចុចឡេីងទៅជាន់ទី38តាមតែបុគ្គលិកប្រាប់មិញនេះ!..ដោយមិនដឹងទេថាស្នាមញញឹមមិញនេះប្រហារចិត្តបេះដូងនារីកម្លោះសឹងតែគ្រប់គ្នាដែលសម្លឹងមេីលមកគេ!!...ទីង!!.

ទ្វាជណ្តេីរយន្តក៏បេីកឡេីង!.ថេយ៉ុងក៏ដេីរចេញយឺតៗរកមេីលឈ្មោះបន្ទបរបស់នាយក្រាស...

🥀🦋✧រវាងយេីង✧🦋🥀Onde histórias criam vida. Descubra agora