35_បងដាច់ចិត្តទុកអោយអូននៅម្នាក់អែងហេីយហេស៎??!

1.4K 91 4
                                    

ភាគ:35"បងដាច់ចិត្តទុកអោយអូននៅម្នាក់ហេីយហេស៎?"

ក្រោយនិយាយសម្រួលប្រាប់រឿងហេតុអោយថេយ៉ុងដឹងរួចហេីយពួកគេក៏បែជាយំអោបគ្នាទៅវិញបន្តិចក្រោយពួកគាត់ក៏លួងលោមអោយថេយ៉ុងបាត់យំហេីយរោងចាំទទួល
ដំណឹងជុងគុកទាំងអស់គ្នាវិញ!.គ្រប់យ៉ាងគឺធម្មតាព្រោះតែពេលនេះពួកគេកំពុងតែអង្គុយយ៉ាងស្ងៀមស្ងាត់រោងចាំដុកទ័ចេញមក ពីមួយនាទីទៅមួយនាទីពីមួយម៉ោងទៅម៉ោងវាកាន់តែធ្វេីអោយពួកគេមិនស្រួលចិត្តកាន់តែខ្លាំង!

រំលងទៅជិត3ម៉ោងជាងទេីបឃេីញទ្វាបន្ទប់សង្គ្រោះបន្ទាន់បេីកម្តងទៀតតែមេីលទឹកមុខដុកទ័ហាក់ដូចជាអស់សង្ឃឹមខ្លាំងណាស់!!

"ដុកទ័ស្ថានភាពយ៉ាងមិចទៅហេីយ?!."ជុងសុក

"ហឹុម មុននឹងប្រាប់អ្នកទាំងអស់គ្នាអោយដឹងពីស្ថានភាពរបស់ជំងឺសូមគ្រប់គ្នាសម្រួលអារម្មណ៍ជាមុនសិន!!."ដុកទ័ក៏ពោលដោយទឹកមុខពិបាកប៉ាន់ស្មាន គ្រប់គ្នាក៏សម្រួលអារម្មណ៍តាមអ្វីដែលដុកទ័ប្រាប់ ឃេីញថាសម្រួលអារម្មណ៍ហេីយគ្រប់គ្នាដុកទ័ក៏និយាយឡេីង ថា÷

"សូមចូលរួមសោកស្តាយផងពេលនេះអ្នកជំងឺទទួលមរណៈភាពហេីយ!.ដោយសារតែដង្ហេីមនឹងសុខភាពទន់ខ្សោយប្រឈមនឹងជំងឺទុកយូរពេកធ្វេីអោយពួកយេីងធ្វេីការជួយសង្គ្រោះមិនទាន់ពេលវេលា វាពិតជាសោកស្តាយណាស់ ពួកយេីងខំប្រឹងអស់ពីសមត្ថភាពហេីយបាទ៎!!."ក្នុងចម្លេីយមួយប្រយោគៗរបស់ដុកទ័ប្រៀបដូចជាកាំបិទចាក់សម្លាប់គ្រប់គ្នាយ៉ាងចឹង  ថេយ៉ុងគ្រាន់តែទទួលដំណឹងនេះភ្លាមវាធ្វីអោយគេតក់ស្លុតរកអ្វីថ្លែងមិនបាន ស្លាប់?!.ស្លាប់អញ្ចឹងរឺ?!.ហេតុអីដាច់ចិត្តទុកគេអោយនៅម្នាក់អែង!!!.

គ្រប់គ្នាដែលដឹងរឿងនេះក៏ឈររឹងខ្លួនស្ទេីតែកម្រេីកមិនរួចគ្រប់គ្នាហាក់ដូចជាមនុស្សគ្មានប្រលឹងយ៉ាងអញ្ចឹង!.ដំណឹងអាក្រក់ម្តងហេីយម្តងទៀតធ្វេីអោយពួកគេទទួលយកមិនបាន

"ហឹុក មិនពិតទេ!!.ជុងគុកបងមិនបានស្លាប់ទេ ហឹុកៗ!!."ថេយ៉ុង ក៏ស្រាប់តែស្រែកឡេីងខ្លាំងៗមិនព្រមទទួលស្គាល់ការពិតថាជុងគុកស្លាប់នោះទេ សម្លេងស្រែកយំខ្លាំងៗធ្វេីអោយគ្រប់គ្នាភ្ញាក់ខ្លួនដឹងស្មារតីមកវិញភ្លាម

🥀🦋✧រវាងយេីង✧🦋🥀Donde viven las historias. Descúbrelo ahora