47:កូនម្តងពីរអញ្ចឹងឬ??

1.1K 94 2
                                    

ភាគ:47"កូនម្តងពីរអញ្ចឹងឬ?"

#ល្ងាច
ពេលរាត្រីនៃពន្លឺព្រះច័ន្ទរះខ្ពស់ត្រដែតទៅលេីវេហាបង្អុលពន្លឺស្រទន់អោយមនុស្សលោកបានសម្រាកខ្លះ ប៉ុន្តែសម្រាប់ភូមិគ្រឹះដែលលម្អងទៅដោយផ្កាវាំងននរ នឹងកម្រាលព្រំនឹងរបស់របរផ្សេងៗទៀតរៀបចំយ៉ាងមានរបៀបសម្រាប់ភូមិគ្រឹះត្រកូលមីន ថ្ងៃនេះផងដែលមីនយ៉ុនគីត្រូវបានរៀបការជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់ហេីយខាងចាស់ទុំសងខាងក៏ដឹងឮអស់ហេីយដែលទេីបពួកគេអាចរៀបការជាមួយគ្នាបានយ៉ាងរីករាយ

ភ្ញៀវកិត្តិយសធំៗពពួកអ្នកមានអ្នករកសុីជាមួយគ្នាបានមកចូលរួមទាំងអស់គ្នាមិនខានឡេីយ បេីមិនទៅវាមិនកេីតព្រោះតាំងពីអេីយឮមកថានាយជាបុរសបេះដូងដែកប៉ុន្តែពេលនេះសុខៗបែជារោងការ?!.អ្នកណាមិនភ្ញាក់ផ្អេីល
មិនមកចូលរួមថ្ងៃជ័យរបស់នាយបានទៅ?.

ងឺុតៗ បន្តិចក្រោយឡានខ្មៅទំនេីប2គ្រឿងក៏បោលមកឈប់ចតនៅភូមិគ្រឹះដ៏ប្រណិតមួយនេះ ហេីយពួកគេក៏ចុះចេញមកម្តងម្នាក់ៗឈរអោបដៃកៀកជាគូរគ្នានៅលេីកម្រាលព្រំក្រហមច្រាលដែលមានពួកអ្នកកាសែតនៅចាំឈរថតពួកគេ នេះគឺគ្រួសារគីមនោះ ថេយ៉ុងដែលស្លៀកខោរលុងនឹងអាវដៃវែងរាងធំបន្តិចព្រោះពោះរបស់គេពីមួយខែទៅមួយខែកាន់តែធំទៅហេីយអញ្ចឹងហេីយទេីបជុងគុកជ្រេីសអោយនាយតូចស្លៀកពាក់បែបរលុងៗវិញវាងាយស្រួលជាង!.

"ប្តី!!.ជួយអោបចង្កេះអូនផង!!"ថេយ៉ុងពេបមាត់ លេីកដៃកៀកដៃនាយក្រាសសឹមប្រាប់អោយនាយអោបចង្កេះគេកុំអោយពួកស្រីខ្លះមិនដឹងថារបស់មានម្ចាស់ហេីយអីចឹងហា៎!

"ហឹុសៗ!!.បានស្រាប់ហេីយ!"ជុងគុក ញញឹមលេីកដៃអោបចង្កេះតូចសឹមបណ្តេីរគ្នាចូលទៅខាងក្នុងទាំងញញឹមញញែម ចំណែកឡាហ្សាជុងសុកនឹងជីណាក៏ចូលទៅតាមក្រោយ

មកដល់ខាងក្នុងយ៉ុនគីក៏អញ្ជេីញអោយពួកគេអង្គុយនៅតុមុខជុំគ្រួសារតែម្តង គឺអង្គុយជាមួយលោកផាកដែលតែមិញនេះគាត់បានទៅបន្ទប់កូនក្រមុំដេីម្បីដឹកដៃចេញមកក្រៅ
បាត់ហេីយ

មិនប៉ុន្មាននាទីផងកម្មពិធីក៏ចាប់ផ្តេីមហេីយភ្ញៀវគ្រប់គ្នាក៏ស្ងាត់រោងចាំមេីលមុខកូនកម្លោះតូចចេញមក ទ្វានៃបន្ទប់ក្បែរឆាកក៏បេីកឡេីងបង្ហាញអោយឃេីញនាយតូចផាកជីមីនកំពុងឈរអោបដៃឪពុក ខណៈលោកផាកកំពុងតែដឹកដៃនាយតូចអោយដេីរតម្រង់មករកកូនកម្លោះដែលឈររោងចាំនៅជិតអាស្ចារ្យនោះ ផ្លាប់ៗ សម្លេងទះដៃនៃភ្ញៀវក៏បន្លឺឡេីងបែបអបអ៊ដល់ពួកគេ លោកផាកក៏បណ្តេីនាយតូចមកឈរទល់មុខនាយក្រាសសឹមហុចដៃអោយកូនកម្លោះទាំងពីរកាន់ដៃគ្នា

🥀🦋✧រវាងយេីង✧🦋🥀Where stories live. Discover now