48 រំលឹកនាងឡេីងវិញ??

1.1K 77 4
                                    

ភាគ:48"រំលឹកនាងឡេីងវិញ"

អ្នកដែលជាអាប់ប៉ាពេលនេះកំពុងតែគេងសន្លប់នៅលេីគ្រែពេទ្យយ៉ាងគួរអោយអាណិតនេះក៏មកពីជាតិថ្នាំដែលទេ ជុងគុកនៅឈរបីកូនប្រុសតូចមួយនឹងដៃទាំងញញឹម រីឯក្មេងមួយទៀតជាកូនស្រីត្រូវបានឡាហ្សាជាអ្នកបីរបំពេ ខណៈជីមីនយ៉ុនគីវិញក៏សប្បាយចិត្តមិនស្ទេីរដែលក៏នឹកត្រេកអ៊រដែលថេយ៉ុងអាចពពោះកូននឹងសម្រាលកូនបានយ៉ាងមាន
សុវិត្តិភាព ពិតជាអស្ចារ្យណាស់!!

"បងមេីលចុះ ក្មួយរបស់អូនពិតជាស្រស់ស្អាតណាស់!."ជីមីន ញញឹម សម្លឹងមេីលក្មេងតូចដែលគេងនោះ

"គេគួអោយស្រឡាញ់ណាស់!!"យ៉ុនគី ប្រេីកែវភ្នែកស្រទន់សម្លឹងមេីលកូនស្រីរបស់នាយតូចដោយញញឹម សឹមសម្លឹងមេីលមុខប្រពន្ធវិញម្តង នាយមេីលដឹងថាជីមីនក៏ចង់បានកូនមួយនឹងគេដែល! តែពេលវេលានៅមិនទាន់មកដល់នោះទេ

"ហឹុម!!.ទឹក!."សម្លេងក្រហឹមខ្សាវៗប្រាប់ថាឃ្លានទឹកក៏បន្លឺឡេីងធ្វេីអោយជុងគុករហ័សយកកូនអោយជីមីនពរ សឹមដេីរទៅយកទឹកមួយកែវទេីបប្រញាប់មកដាក់បង្គុយជិតនាយតូចវិញហេីយក៏ដាក់តូយូអោយថេយ៉ុងបឺត ដោយនាយនៅជួយទប់ទ្ររាងកាយគ្មានកម្លាំងនោះ ក្រោយផឹករួច ជុងគុកក៏ដាក់អោយថេយ៉ុងគេងវិញ ព្រោះគេមិនអាចងេីបអង្គុយបានទេដ៏រាប់ណាស្នាមវះកាត់នៅមិនទាន់ជាសះត្រឹមត្រូវ

"ថេយ៍!!.អូនហត់ហេីយ!!."ជុងគុក អង្គុយលេីកៅអីចាប់កាន់ដៃស្រលូនថ្នមៗនិយាយដោយស្រទន់ បញ្ជាក់តាមរយះក្រខ្សែរភ្នែកថានាយពិតជាអគុណថេយ៉ុងខ្លាំងណៈ

"អូនមិនហត់ទេ!.ហិហិ ជុង អូនចង់មេីលមុខកូនរបស់ពួកយេីង!."ថេយ៉ុង បែជាញញឹមយ៉ាងស្រស់ទាំងដែលខ្លួនគេត្រូវឆ្លងកាត់មុខកាំបិតយ៉ាងឈឺផ្សារ

"នេះកូនរបស់អូនណាថេយ៍!.ជាកូនប្រុស!"ជីមីន ឮហេីយក៏បីរយកមកអោយថេយ៉ុងមេីលអោយបានសប្បាយចិត្ត ស្រាប់ពេលនោះឡាហ្សាក៏បីកូនស្រីមកម្នាក់ទៀតនាំអោយថេយ៉ុងភ្ញាក់ផ្អេីលរំភេីបក្រៃលែង

"កូន!! ជុងកូនរបស់ពួកយេីងជាកូនភ្លោះ ហឹុកៗ អូន!."ដោយក្តីរំភេីបគេក៏យំនិយាយលែងចេញទេីបជិងគុកប្រញាប់ចូលទៅចាប់កាន់ដៃនាយតូចជាថ្មីនិយាយលួងលោមកុំអោយនាយតូចយំ

🥀🦋✧រវាងយេីង✧🦋🥀Where stories live. Discover now