𝗘𝗽𝗶𝘀𝗼𝗱𝗲:24"ថេយ៍ថេយ៍ ខ្លាចណាស់"
"បងស្រី សូមអង្វរស្តាប់ខ្ញុំបកស្រាយសិនទៅ!"ជុងគុក និយាយដោយសម្លេងស្រាលទឹកមុខកម្សត់ក៏បង្ហាញឡេីងនាំអោយឡាហ្សារភ្ញាក់ខ្លួនព្រឺត អាកប្បកិរិយាបែបនេះខានឃេីញជាយូរមកហេីយ !!"ស្តាប់!!.ចុះពេលបងអោយអែងស្តាប់បងវិញនោះម្តេចអែងមិនស្តាប់បងផងហាស៎ ជុងគុក!.ឯងពីមុនមិនមែនអញ្ចឹងទេ!."ឡាហ្សា ស្រែកកំហកអោយប្អូនយ៉ាងតឹងសរសៃករ ទេីបតែថ្ងៃនេះនាងហ៊ានស្រែកខ្លាំងៗអោយជុងគុក ព្រោះនាងទប់លែងជាប់ ប្រាប់នាងអោយស្តាប់ ចុះកាលដែលនាងអង្វរនាយអោយជួយថេយ៉ុងនោះម្តេចនាយមិនយកត្រចៀកស្តាប់ខ្លះផងទៅ!!
"ខ្ញុំសុំទោស បងស្រី!.ខ្ញុំដឹងខុសហេីយ បងស្តាប់ខ្ញុំបកស្រាយបន្តិចទៅណា តែមួយនាទីក៏បាន!!."ជុងគុក ឡាហ្សា សម្លឹងមេីលប្អូនទាំងកល់ទឹកភ្នែក ចិត្តជាបងមិនដាច់ចិត្តខឹងប្អូនយូរនោះទេ!.
"ក៏បាន និយាយទៅ!."ឡាហ្សា
"គឺខ្ញុំដឹងការពិតហេីយថាអ្នកណាជាអ្នកសម្លាប់លោកប៉ា ...រឿងគឺ.."ជុងគុក ក៏ចាប់ផ្តេីមនិយាយរឿងហេតុកាលពី8ឆ្នាំមុនយ៉ាងក្បោះក្បាយសូម្បីសំបុត្រដែលសុនមីនផ្ញេីតាមជីមីនអោយនាយនោះក៏នាយនិយាយប្រាប់នាងដែល មិនថាជំងឺនាងស្លាប់ដោយសារអីក៏ដោយ!.ឡាហ្សា ឈរស្តាប់យ៉ាងយកចិត្តទុកដាក់នៅមាត់ទ្វា នាងមិនបានអនុញាតអោយជុងគុកចូលទៅខាងក្នុងនោះទេព្រោះខ្លាចនាយមកក្នុងបំណងមិនល្អមកលេីថេយ៉ុងម្តងទៀត ដ៏រាប់ណានាយនៅមិនទាន់បង្ហាញភាពស្អាតស្អំថានាយឈប់ស្អប់ឈប់ធ្វេីបាបនាយតូចទៀតនោះ!!.ក្រោយនិយាយចប់រួចរាល់អស់ហេីយឡាហ្សារស្ទេីតែដាច់ផ្ងារទៅហេីយ អាចថានាងមិនចូលចិត្តសុនមីនព្រោះគិតថានាងជាអ្នកសម្លាប់លោកចនប៉ុន្តែសម្រាប់នាងមិនបានស្អប់ដូចជាជុងគុកនោះទេ រិតតែមិនអាចស្អប់ថេយ៉ុងទោះបីរពួកគេមុខដូចគ្នាក៏ដោយ!.
"ចប់ហេីយមែនទេ?!."
"បាទចប់ហេីយ!!."ជុងគុក
"បេីចប់ហេីយក៏អញ្ជេីញចេញទៅ.."
"បងស្រី នេះខ្ញុំខំនិយាយបកស្រាយបុិននឹងហេីយបងនៅមិនយល់ពីខ្ញុំទៀត?!.ត្បិតថាពីមុនខ្ញុំអាក្រក់ដាក់ថេយ៉ុងពិតមែន ក៏ព្រោះមកពីភាពល្ងង់ខ្លៅរបស់ខ្ញុំដែលមិនអាចបែកចែកមនុស្សច្បាស់លាស់ ខ្ញុំសុំទោស បងស្រីលេីកលែងអោយខ្ញុំម្តងទៅណា ខ្ញុំសន្យាថាមិនធ្វេីបាបថេយ៉ុងទៀតនោះទេ!!."ជុងគុក ពេលនេះនាយដូចជាមនុស្សទល់ច្រកគ្មានទីពឹងយ៉ាងអញ្ចឹង ដល់ថ្នាក់លេីកដៃសំពះនាងថែមទៀត ឡាហ្សាញញឹមស្រាលដាក់នាយ
YOU ARE READING
🥀🦋✧រវាងយេីង✧🦋🥀
Short Storyjeon Jungkook (Top) kim Teahyung ( btt ) សរសេរដោយ:ចនម៉ាយ៉ា/jeøn MæYää 🍁