34_គ្រោះថ្នាក់ក្បែរស្លាប់!!?

1.3K 92 3
                                    

ភាគ:34"គ្រោះថ្នាក់ក្បែរស្លាប់"

ស្ថានភាពរបស់ជុងគុកក៏កាន់តែខ្លាំងឡេីងយ៉ុនគីក៏ប្រញាប់ហៅអ្មកបម្រេីអោយជួយគ្រាចុះទៅក្រោមហេីយនាយក៏ប្រញាប់នាំជុងគុកទៅមន្ទីពេទ្យធំនៃទីក្រុងស៊ែលអូយ៉ាងទាន់ហន់ ហេីយក៏មិនទាន់បានទាក់ទងទៅកាន់អ្នកណាអោយដឹងអំពីរឿងនេះនោះទេ!!.

#មន្ទីពេទ្យ
មកដល់មន្ទីពេទ្យភ្លាមក្រុមគ្រូពេទ្យក៏ប្រញាប់ចេញមកទទួលយកអ្នកជំងឺទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ជាបន្ទាន់ព្រោះអាការៈអ្នកជំងឺកំពុងតែមិនស្រួល!..

ក្រោយបញ្ជូនជុងគុកទៅដល់ដៃគ្រូពេទ្យហេីយ យ៉ុនគីក៏អង្គុយចុះលេីកៅអីនៅមុខបន្ទប់សង្គ្រោះបន្ទាន់ទាំងតប់ប្រមល់ នាយជ្រោងសក់ទៅក្រោយដោយអារម្មណ៍ស្មុកស្មាញជាខ្លាំងមិនដឹងថានាយធ្វេីអ្វីចោលអ្វីនោះទេក្នុងពេលនេះ!!

"ហ៊ឹម យេីងត្រូវតែប្រាប់អ្នកផ្ទះអោយដឹងអំពីរឿងនេះ!!."យ៉ុនគី ក៏នឹកឃេីញដល់ឡាហ្សាហេីយនាយក៏ទាក់ទងទៅកាន់ពួកគេទាំងដៃកាន់ទូរស័ព្ទញ័រអោយទទ្រេីត!.

ទីង ទីង សម្លេងទូរស័ព្ទរបស់ឡាហ្សាក៏បន្លឺឡេីងខណៈនាងកំពុងតែនៅអង្គុយក្នុងបន្ទប់លេងជាមួយកូនស្រីរបស់នាង ដោយឃេីញថាជាលេខរបស់យ៉ុនគីនាងក៏ប្រញាប់លេីកទទួលយកវាមកនិយាយ

"អាឡូ!.យ៉ុន !!"ឡាហ្សា
"(បងស្រីមែនទេ!?.ឥឡូវនេះខ្ញុំចង់អោយបងមកមន្ទីពេទ្យជាបន្ទាន់!!)"យ៉ុនគី

"មានរឿងអី?អ្នកណាកេីតអីមែនទេយ៉ុន!?"

"(គឺជុងគុកចូលមន្ទីពេទ្យ ឥឡូវនេះគេកំពុងតែនៅបន្ទប់សង្គ្រោះបន្ទាន់ បងមកអោយលឿនមោខ្ញុំមិនអាចនៅបកស្រាយអ្វីច្រេីននោះទេចាំមកដល់ខ្ញុំនឹងប្រាប់រឿងនេះទៅកាន់បង!)"យ៉ុនគី...ទឺត ទឺត!!.

ព្រូស!!.ក្រោយស្តាប់ឮដំណឹងអាក្រក់មួយនេះហេីយវាធ្វេីអោយនាងភ័យឡេីងញ៏ដៃដល់ថ្នាក់របូតទូរស័ព្ទចេញពីដៃច្រុះទៅលេីឥដ្ធការ៉ូព្រូស ខ្លួននាងក៏ចាប់ផ្តេីមទន់ល្អូកទឹកភ្នែកក៏ស្រក់ចុះមកទាំងមិនដឹងខ្លួន ថ្ងៃនេះក៏មាន? ក្រោយសម្រួលអារម្មណ៍រួចរាល់ហេីយនាងក៏ប្រញាប់ប្រាប់ជុងសុកអោយទៅមន្ទីពេទ្យជាបន្ទាន់តាមអាស័ដ្ធានដែលយ៉ុនគីផ្ញេីមកនាងក៏នាំជីណាទៅដូចគ្នាអត់តែថេយ៉ុងមិនបានដឹងរឿងព្រោះអីនាយតូចកំពុងតែនៅធ្វេីការនៅក្រុមហ៊ុននៅឡេីយ!!.

🥀🦋✧រវាងយេីង✧🦋🥀Donde viven las historias. Descúbrelo ahora