ភាគ:43"ខ្លាចគេមិនដឹងថាអូនជារបស់បង"
ព្រឹកនេះហាក់ដូចជាស្រស់បំព្រងដល់ហេីយសម្រាប់មនុស្សគ្រប់គ្នាជាពិសេសនាយតូចតែម្តង ព្រឹកនេះគេអារម្មណ៍ល្អជាងមុនក៏ក្រោកពីប្រលឹមកហ៊ាងកាហ្វេតែម្តងមិនរោងចាំអោយជុងគុកជូនមកនោះទេ ខ្ជិលចាំ!..
"អរុណសួស្តីចាហ្វាយ ថ្ងៃនេះអារម្មណ៍ល្អមែនទេទេីប មកពីប្រលឹមដូច្នេះ?"ស៊យ នាងជាបុគ្គលិកធ្វេីការជាមួយថេយ៉ុង នាងអាយុ28ឆ្នាំដែលហេីយ ក៏បងថេយ៉ុងមិនតិចឆ្នាំដែល..កាលបេីឃេីញនាយតូចមកពីប្រលឹមដូច្នេះនាងក៏រាងភ្ញាក់ផ្អេីលនឹងរំភេីបលាយគ្នាបន្តិចដែល និយាយរួមនាងចូលចិត្តគោរពស្រឡាញ់នាយតូចខ្លាំងណាស់
"បាទ បងស្រីនិយាយដូចមេីលឃេីញចឹងហិហិ ហឹុម តេីមានភ្ញៀវមកដែលទេ??!"ថេយ៉ុងញញឹមស្រស់ហៅនាងថាបងស្រី គេក៏ចូលចិត្តនាងព្រោះនាងមេីលទៅសុភាពរាបសារគួរអោយស្រឡាញ់ណាស់ ស្រឡាញ់លក្ខណៈជាបងស្រី!..
"មាន ហេីយក៏ច្រេីនណាស់ដែរ ប៉ុន្តែភ្ញៀវទៅវិញអស់ខ្លះហេីយចា៎!"ស៊យ
"អ៎ អញ្ចឹងបងជួយធ្វេីសូកូឡាក្តៅអោយខ្ញុំមួយកែវផងណា ខ្ញុំទៅចាំនៅបន្ទប់ការិយាល័យមុន!"ថេយ៉ុង
"អ៎ ចាស៎!.?ប៉ុន្តែចាហ្វាយនៅមិនទាន់ញាំុអាហារពេលព្រឹកទេ ម្តេចក៏ចង់ផឹកសូកូឡាក្តៅទាំងព្រឹកបែបនេះ??"ស៊យ
"អឺ គឺ ខ្ញុំគ្រាន់តែចង់ញាំុវាមុនញាំុអាហារពេលព្រឹកម្តងហ្នឹងណា អញ្ចឹងបងជួយឆុងយកទៅអោយខ្ញុំផង !!"
"ចាស៎!!."ស៊យថេយ៉ុងញញឹមបន្តិចសឹមដេីរទៅខាងក្នុងតម្រង់រកការិយាល័យផ្ទាល់ខ្លួនរបស់គេ ចំណែកស៊យនាងក៏ទៅរៀបចំឆុងសូកូឡាក្តៅតាមអ្វីដែលនាយតូចចង់បាន
និយាយអោយចំហ៊ាងការហ្វេនាយតូចធំល្មមតែបុគ្គលិកមានមិនលេីសពីប្រាំនាក់នោះទេ ព្រោះអីបេីយកមកច្រេីនពេកក៏វាមិនកេីតដែល ម៉្យាងហ៊ាងគេក៏ទេីបតែបេីកដែល ហេីយអ្នកដែលស្និតជាមួយនាយតូចគឺនាងស៊យតែម្តង...
ងឺុត!!.ឡានទំនេីបពណ៍ខ្មៅរលោងស្រិលឈប់ង៉ក់នៅមុខក្រុមហ៊ុនចនសឹមបេីកទ្វាចេញមកក្រៅបោះសោអោយសន្តិសុខយកឡានទៅចតទុកនៅកន្លែងត្រឹមត្រូវជាមុនសឹមដេីរបង្ហួសចូលហ៊ាងកាហ្វេរដែលនៅជិតក្រុមហ៊ុននាយទាំងមុខមាំមិនរីករឺរាប់ញាតិសូម្បីបន្តិច គ្រាន់តែនាយដេីរចូលហាងភ្លាមក៏ធ្វេីអោយបុគ្គលិកភ័យញ័ខ្លួនរាងៗខ្លួន តែជុងគុកមិនខ្វល់ក៏ដេីរចូលបន្ទប់ការិយ៉ាល័យនាយតូចតែម្តង
YOU ARE READING
🥀🦋✧រវាងយេីង✧🦋🥀
Short Storyjeon Jungkook (Top) kim Teahyung ( btt ) សរសេរដោយ:ចនម៉ាយ៉ា/jeøn MæYää 🍁