𝗘𝗽𝗶𝘀𝗼𝗱𝗲:22"អ្នកដែលឈឺចាប់គឺជាសុនមីន"
#ព្រឹកថ្ងៃថ្មី.....
ថ្ងៃឈានចូលមកដល់ពន្លឺព្រះអាតិទ្យក៏រះបញ្ចាំងពាសពេញផែនដីមនុស្សម្នារក្រោករូតរះរៀបចំខ្លួនដេីម្បីបំពេញភារកិច្ចដូចសបមួយដង។ ប៉ុន្តែនាយតូចគីមថេយ៉ុងនៅមិនទាន់ដឹងខ្លួននៅឡេីយទេ ចំណែកឡាហ្សានឹងជុងសុកមិនបានទៅណានោះទេគឺពួកគេនៅគេងកំដរថេយ៉ុងព្រោះបន្ទប់ដែលនាយតូចសម្រាកព្យាលបាលជាប្រភេទបន្ទប់ខ្នាតធំលំដាប់អភិជនដែលមានគ្រែគេងកំដរអ្នកជំងឺដល់ទៅបីរឯណោះ និយាយរួមបន្ទប់នេះមិនមានខ្វះនោះទេ មានសបដូចជាផ្ទះមួយខ្នង!!.ហេតុអីពួកគេចាំបាច់ចំណាយច្រេីន
ដូចនេះ យប់មិញនេះគ្រូពេទ្យបានប្រាប់ថាថេយ៉ុងអាចសន្លប់ប្រហែលជាមួយអាតិទ្យទៅ2អាតិទ្យទេីបដឹងខ្លួន ព្រោះរាងកាយរបស់គេខ្សោយខ្លាំងណាស់ណាមួយឆ្អឹងខ្លះៗក៏រាងប៉ះទង្គិចដូចគ្នាអញ្ចឹងហេីយនាយតូចអាចនឹងសន្លប់យូថ្ងៃទេីបក្រោក!!..ក្រាក..ទ្វាបន្ទប់ក៏បេីកឡេីងដោយដៃជីមីន"អ្នកមីងអរុណសួស្តី!!."ជីមីន កាន់ថង់អាហារយកទៅដាក់លេីតុនិយាយរាក់ទាក់មនុស្សចាស់តាមទម្លាប់!!.
"អរុណសួស្តីក្មួយជីមីន!.ចាំបាច់ទិញអាហារយកមកច្រេីនម្លេះហា៎!? នៅទីនេះក៏មានដែល "ឡាហ្សា
"គឺ ខ្ញុំគ្រាន់តែចង់ទិញអាហារបំពនអោយអ្នកមីងហូបខ្លះ ព្រោះអ្នកមីងឥឡូវស្គម
ច្រេីនណាស់!."ជីមីន"គិតគូរណាស់ន៎.មោះមីងយកទៅរៀបចំញាំុទាំងអស់គ្នាតែម្តង!."ឡាហ្សា
"បាទ..ប៉ុន្តែខ្ញុំនៅមិនបានយូរទេព្រោះមានការរវល់ មីងពិសារជាមួយលោកពូចុះណា!"ជីមីន
"ហឹុម មិនអីទេ."ឡាហ្សា ញញឹមលេីកយកថង់អាហារដេីរចូលទៅបន្ទប់រៀបចំអាហារដេីម្បីញាំុ ចំណែកជីមីនក៏ចូលទៅអង្គុយចុះជិតនាយតូចដែលសន្លប់ស្តូកស្តឹងនោះ មេីលចុះមុខមាត់ក៏លែងស្រស់ បបូមាត់ក៏ឡេីងស្លេកក្បាលក៏រុំបង់របួសថែមទៀត គួរអោយអាណិតខ្លាំងណាស់!!!."ថេយ៍!.អូនឆាប់ក្រោកមកណាកុំគេងយូរពេកអី បងឯកោរណាស់!.បងសន្យាថានឹងជួយអូនអោយទាល់តែបាន ពេលដែលអូនជាសះស្បេីយឡេីងវិញធានាថាអូននឹងសប្បាយចិត
រីករាយច្រេីនជាងមុន!."ជីមីន លេីកដៃស្លេកត្រជាក់ដូចទឹកកករបស់នាយតូចយកមកកាន់និយាយទាំងភាពជឿជាក់ មុននឹងមកទីនេះនាយក៏បានណាត់ជុងគុករួចហេីយដែល..
YOU ARE READING
🥀🦋✧រវាងយេីង✧🦋🥀
Short Storyjeon Jungkook (Top) kim Teahyung ( btt ) សរសេរដោយ:ចនម៉ាយ៉ា/jeøn MæYää 🍁