ភាគ4🥀ខ្ញុំស្អប់មុខនាង.

2.1K 157 3
                                    

𝗘𝗽𝗶𝘀𝗼𝗱𝗲04
ការធ្វេីដំណេីរពីអង់គ្លេសវាក៏ប្រេីពេលកន្លះថ្ងៃជាងក្នុងការធ្វេីដំណេីរត្រឡប់មកស៊ែលអ៊ូលវិញ យន្តហោះស្លាបដែកចុះចតនៅប្រលានសន្សឹមៗឈប់ងក់នៅមួយកន្លែង គ្រួសារតូចក៏ចុះចេញមកខាងក្រោមឡេីងឡានខ្មៅទំនេីបមួយរួចសឹមបេីកចេញទៅបាត់ ទុកឥវ៉ាន់អោយកូនចៅជុងសុកនៅទីនេះជាអ្នករៀបចំដឹកចិញ្ជូនយកទៅភូមិគ្រឹះចនវាមានតែវ៉ាលីខោអាវប៉ុណ្ណោះ..នៅតាមផ្លូវនាយតូចសម្លឹងមេីលទេសភាពទីក្រុងស៊ែលអ៊ូលទាំងញញឹមលេីកទីមួយហេីយដែលគេបានឃេីញប្រទេសកំណេីតរបស់គេ វាស្អាតខ្លាំងណាស់។។

បន្តិចក្រោយឡានខ្មៅរលោងសេរីទំនេីបក៏បោលចូលទៅក្នុងភូមិគ្រឹះចននាំយកគ្រួសារតូចឈានចូលភូមិគ្រឹះមួយនេះជាលេីទី2 ងឺុត!!

" ថេយ៍ចុះមកកូន ជីណាមកម៉ាក់ពរកូន!"ឡាហ្សា ចុះចេញមុនគេលេីកយកកូនស្រីមុននឹងប្រាប់នាយតូចអោយចុះខណៈគេកំពុងតែភ្លឹកមេីលទីធ្លាភូមិគ្រឹះ

"នេះរឺជាផ្ទះរបស់ពួកយេីងនោះអ្នកម៉ាក់?"ថេយ៉ុង ក៏ចុះចេញមកឈរខាងក្រៅសម្លឹងមេីលជុំវិញនេះអោយកាន់តែច្បាស់ ពិតណាស់ភូមិគ្រឹះមួយនេះស្រស់ស្អាតខ្លាំងណាស់គេមិនដែលឃេីញពីមុនមកនោះទេ!.

"មែនហេីយ ប៉ុន្តែវាក៏មានចំណែកលោកពូរបស់កូនដូចគ្នា!."ឡាហ្សា

" បាទ.."

"តោះពួកយេីងចូលទៅខាងក្នុងភ្លាមទៅ."

"ឈប់សិនលោកប៉ាកូនភ្លេចទូរស័ព្ទនៅក្នុងឡាន ប៉ាម៉ាក់អាចទៅមុនខ្ញុំមុនបានណា!"

"ហឹុម តោះអូន.."ប្តីប្រពន្ធក៏ពរកូស្រីតូចដេីរចូលទៅខាងក្នុងកាត់អ្នកបម្រេីដែលចេញមកឈរគោរពនៅមាត់ទ្វាចូល...មកដល់ខាងក្នុងក៏ឃេីញនាយជាប្អូនអង្គុយលេីសាឡុងចាំពួកគនោះល្មម ជីណាឃេីញជុងគុកភ្លាមក៏ប្រញាប់ក្រាញ់ននៀលគិចចេញពីដៃម្តាយ ឡាហ្សាក៏ដាក់នាងចុះ...

"ហីយ៉ា!!.ជីណាព្រះនាងតូចរបស់ពូមកហេីយ?!.."ជុងគុកក្រោកឈញញឹមសម្លឹងមេីលក្មួយត្រដាងដៃចាំអោបនាងរួចជាស្រេច ជីណាក៏រត់ទៅអោបករនាយស្ទុយតែម្តង.

"អឹប!!..នឹកណាស់ ពូគុកនឹកជីទេ?!"នាងល្អិតបានសម្តីក៏ចោទសួរទៅនាយជាពូទាំងញញឹមញញែម..

🥀🦋✧រវាងយេីង✧🦋🥀Where stories live. Discover now