21:នៅតែស្អប់...

1.8K 123 15
                                    

𝗘𝗽𝗶𝘀𝗼𝗱𝗲:21"នៅតែស្អប់"
ខណៈពេលដែលឡាហ្សាជាមួយនឹងជីមីនកំពុងតែនិយាយគ្នាលោកដុកទ័ក៏ចេញមកល្មម វាក៏ជិត2ម៉ោងជាងទៅហេីយ មិនដឹងថាជាដំណឹងល្អរឺអាក្រក់នោះទេ សូមអោយជាដំណឹងល្អទៅចុះ!!.

"អត់ទោស អ្នកណាជាសាច់ញាតិរបស់អ្នកជំងឺ?!"លោកដុកទ័

"គឺពួកខ្ញុំ!!."ពួកគេក៏ក្រោកាំរនិយាយស្របគ្នាធ្វេីអោយលោកដុកទ័ដកដង្ហេីមធំបន្តិច.

"អ្នកជំងឺរួចផុតពីគ្រោះថ្នាក់ហេីយ សប្បាយចិត្តបាន ប៉ុន្តែ..?"ក្បាលដំបូងដែលដុកទ័និយាយធ្វេីអោយពួកគេសប្បាយនឹងធូទ្រូងបន្តិចប៉ុន្តែដល់ប្រយោគចុងក្រោយធ្វេីអោយពួលគេបែជាស្លន់ស្លោទៅវិញ??

"ប៉ុន្តែអ្វីទៅលោកដុកទ័?!."ឡាហ្សា ក៏និយាយឡេីងទាំងកល់ទឹកភ្នែក រួចផុតគ្រោះថ្នាក់ហេីយ ប៉ុន្តែ ប៉ុន្តែជាអីទៅ?និយាយលឿនឡេីងទៅនាងចង់ដឹង!!..ចំណែកជីមីនយ៉ុនគី នឹងជុងសុក ក៏ឈរស្តាប់ទាំងភ័យបុកពោះភឹបៗ ក្នុងចិត្តបន់ស្រន់កុំអោយវាជារឿងអាក្រក់

"អ្នកជំងឺរួចផុតពីគ្រោះថ្នាក់ក៏ពិតមែន ប៉ុន្តែខ្ញុំសូមចូលរួមសោកស្តាយផងដែលមិនអាចជួយសង្គ្រោះទារកក្នុងផ្ទៃរបស់គេបាន!!.ពួកយេីងខិតខំអស់ពីសម្ថភាពហេីយ"ដុកទ័និយាយឡេីងបង្ហាញក្តីអស់សង្ឃឹមនឹងសោកស្តាយជាខ្លាំង ព្រោះគាត់មិនអាចជួយសង្គ្រោះជីវិតក្មេងតូចកម្សត់ដែលទេីបតែចាប់ផ្ទៃ!..

ឡាហ្សាឮហេីយហាក់តក់ស្លុតជាខ្លាំងដៃជេីងក៏ទន់រកដួលប៉ុន្តែបានជុងសុកជួយទប់ទាន់ខំអីនាងដួលសន្លប់ទៅលេីឥតបាត់ទៅហេីយ

"ក្មេងស្លាប់អញ្ចឹងរឺ?!.ហឹុក!.បង."ឡាហ្សា ទប់ទឹកភ្នែកលែងជាប់ក៏យំចេញមក ម្តងនេះទប់លែងជាប់ទៀតហេីយ វាពិតជាធ្វេីអោយនាងក្តុកក្តួលរកនិយាយអ្វីមិនត្រូវនោះទេ នាងបាត់បង់ចៅហេីយ ចុះបេីសិនថេយ៉ុងគេដឹងអំពីរឿងនេះនោះតេីគេនឹងខូចចិត្តកម្រិតណាទៅ មិនបានទេរឿងនេះនាងត្រូវតែលាក់មិនអោយគេដឹងនោះទេ ខ្លាចថានឹងប៉ះពាល់ដល់សតិនឹងអារម្មណ៍របស់គេបណ្តាលអោយឆ្កួតក៏ថាបានដែល!!..

"បាទ បេីអញ្ចឹងខ្ញុំសូមទៅមេីលអ្នកជំងឺសិនហេីយ ពេលរួចរាល់ពួកយេីងនឹងផ្លាស់ប្តូរអ្នកជំងឺមកបន្ទប់ធម្មតាវិញ"
"បាទ.លោកដុកទ័."ជុងសុក ដុកទ័ក៏ដេីរចូលទៅខាងក្នុងបន្ទប់វិញទុកអោយអ្នកនៅខាងក្រៅឈរតក់ស្លត់ចិត្តជាខ្លាំង!!..

🥀🦋✧រវាងយេីង✧🦋🥀Where stories live. Discover now