ភាគ:39"ក្មេងល្ងង់ អូននៅតែល្ងង់"
កាលបេីឮថេយ៉ុងនិយាយដូច្នេះធ្វេីអោយជុងគុកនៅឈរស្ងៀមអោយនាយតូចអោប
ដៃក្រាសសន្សឹមៗលេីកឡេីងទៅអោបចង្កេះអង្ក្រងយឺតៗសឹមរិតបន្តឹងអោបចង្កេះនាយតូចអោយប៉ះកកិតនឹងសាច់ដុំពោះកង់ៗរបស់នាយយ៉ាងស្អិតរមួតសាងជាភាពកក់ក្តៅដល់ថេយ៉ុងមួយតង់ទៀត!.."អោបអូនអោយណែនបែបនេះរហូតទៅតេីបានទេ?!."ថេយ៉ុងនិយាយតិចៗស្តាប់ឮតែម្នាក់អែងតែយ៉ាងណានៅជិតគ្នាពេកក៏ជុងគុកស្តាប់ឮដែលទេីបនាយលួចញញឹមបន្តិច ក្រោយស្តាប់ឮ..
"ហេតុអ្វីក៏ចង់អោយយេីងអោបថេយ៍រហូត!?."ជុងគុក ធ្វេីជាសួរទាំងដែលដឹងចម្លេីយរួចហេីយថាចម្លេីយវាយ៉ាងមិចនោះ?
"ព្រោះបងជាបុរសកក់ក្តៅសម្រាប់អូន មានតែបងទេដែលជាឡរកម្តៅអូនពេញមួយជីវិត!.អូនស្រឡាញ់បង ចង់រស់នៅជាមួយបងពេញមួយជីវិតអញ្ចឹងហេីយទេីបអូនចង់អោយបងអោបគ្រប់ពេលវេលា មិនថាពេលនេះ ថ្ងៃស្អែក រឺឆ្នាំក្រោយៗទៀតក៏បងនៅតែអោបអូននឹងនៅក្បែរអូនរហូតនោះអី!!."ថេយ៉ុង ងេីយមុខទៅរកនាយពោលដោយទឹកមុខញញឹមស្រស់យ៉ាងគួរអោយស្រឡាញ់ដាក់រាងក្រាសដែលសម្លឹងមេីលមកគេដូចគ្នានោះ ក្រខ្សែរភ្នែកប៉ះគ្នាប្រៀបដូចជាដែកឆក់ទាញផ្សារភ្ជាប់បេះដូងរបស់អ្នកទាំងពីរអោយលោតខុស
ចង្វាក់រាងៗខ្លួន ដោយការសម្លឹងមេីលនៃទំហំក្តីស្រឡាញ់របស់រាងតូចទៅកាន់នាយក្រាសនាំអោយជុងគុកទប់ចិត្តទប់អារម្មណ៍លែងបានក៏អោនមុខសន្សឹមៗទៅរកបបូមាត់ផ្ការឈូកព្រឿងៗរបសរាងតូចនោះដោយសេចក្តីថ្នាក់ថ្នម!!.."ហឹុម..!!"សម្លេងក្រហឹមបែបបញ្ជាក់ថាពេញចិត្តរបស់រាងក្រាសក៏បន្លឺឡេីង ថេយ៉ុងដែលឈរគាំងមួយកន្លែងនោះក៏បិទភ្នែកសន្សឹមៗតបស្នងស្នាមថេីបទៅកាន់ជុងគុកវិញ សាងជាភាពផ្អែមល្ហែមស្អិតរមួតមួយកម្រិតទៀត ជុងគុកប្រេីអណ្តាតលុកលោយគាវអណ្តាតរបស់រាងតូចអោយប្រលែងលេងជាមួយគ្នាយ៉ាងស្អិតរមួតដូចស្ករតាំងម៉ែ ពួកគេថេីបបឺតផ្តោះផ្តងគ្នារហូតដល់អស់ចិត្តទេីបព្រមបញ្ឈប់សកម្មភាពថេីបគ្នាមិញនេះ ធ្វេីអោយថេយ៉ុងដែលមិនសូវគ្មានបទពិសោធន៍ត្រូវដកដង្ហេីមដង្ហក់សឹងមិនដល់គ្នា
YOU ARE READING
🥀🦋✧រវាងយេីង✧🦋🥀
Short Storyjeon Jungkook (Top) kim Teahyung ( btt ) សរសេរដោយ:ចនម៉ាយ៉ា/jeøn MæYää 🍁