💔រវាងយេីង🥀

1.5K 118 12
                                    

ភាគ:28"ខ្ញុំស្អប់អ្នកគ្រប់គ្នា!.."

មួយសប្តាហ៍មុនឡាហ្សានឹងជុងសុកបានទៅមន្ទីពេទ្យនិយាយរឿងរបស់ថេយ៉ុងប្រាប់ដល់ដុកទ័ដែលត្រូវជាមិត្តភកិ្តរបស់ជុងសុក កាលពី8ឆ្នាំមុនដុកទ័ជុងហូសុកនេះហេីយនេះហេីយជាអ្នកកែប្រែថេយ៉ុងធ្វេីអោយគេបាត់បង់ការចងចាំជារាងរហូតដល់ធំពេញវ័យនេះអែង ប៉ុន្តែវាក៏មានថ្នាំបន្សាបទទួលបានការចងចាំឡេីងវិញបេីសិនជាអោយថេយ៉ុងផឹកទឹកការចងចាំពណ៍ខៀវស្រងាត់នោះ!!.ខណៈប្តីប្រពន្ធទាំងពីរទៅមន្ទីពេទ្យនោះពួកគេមិនដឹងទេថាហ្វីរីនបានតាមដានពួកគេទាំងពីរ ពេលនោះហេីយដែលអាថ៍កំបាំងទាំងឡាយហ្វីរីនបានស្តាប់ឮទាំងអស់!.ពេលពួកគេត្រឡប់ទៅវិញហ្វីរីនក៏ចូលទៅលួចយកទឹកនោះរហូតដល់បានសម្រេច !!.ហេីយថ្ងៃនេះនាងក៏យកទឹកនោះអោយថេយ៉ុងផឹកដេីម្បីធ្វេីជាឈ្នាន់សងសឹកទៅពួកគេវិញ មិនបានសងសឹកដោយផ្ទាល់តែក៏ខ្ចីដៃអ្នកផ្សេងសងសឹក!!!

ខណៈហហវីរីនកំពុងតែឈរសេីចសប្បាយចិត្តបង្វិលខ្លួនទៅមកជុងគុកក៏រត់ចូលទៅធាក់នាងមួយជេីងពីក្រោយមួយទំហឹងធ្វេីអោយនាងត្រូវដួលផ្កាប់មុខនឹងឥតការ៉ូភ្លាមៗ

"អញ គុំយូហេីយវុេីយ!!."ជីមីន មិនចាំយូរក៏ចូលទៅជិះពីលេីនាងចាប់បោចសក់នាងមកក្រោយលេីកដៃទះផ្ទៃមុខរបស់នាងឮសូតែ ផាច់ ផាច់ ផាច់ៗៗ..ហ្វីរីនទទួលបានបាតដៃរន្ទះពីជីមីនយ៉ាងច្រេីនសន្ធឹក!!

"អាយ៎~~~អួយ៎!."ហ្វីរីន ស្រែកដោយក្តីឈឺចាប់កាលបេីត្រូវគេវាយដំដូចឆ្កែឆ្មារ ជីមីនមិនខ្វល់គិតតែពីវាយបោចនាងសក់ គេគុំយូរហេីយ ថ្ងៃនេះសុំជម្រះបញ្ចីស្បែកឆ្កែជាមួយនាងស្រីជេីងល្អនឹងវិញម្តង!.

"ថេយ៍ ថេយ៍ កុំកេីតអីអោយសោះបងយកអូនពេទ្យណា៎!!."ជុងគុក ស្លន់ស្លោចាប់លេីកបីកាយតូចដែលសន្លប់នោះឡេីងរួចសឹមប្រញាប់បីចេញទៅក្រៅយ៉ាងលឿនទុកអោយអ្នកនៅទីនេះចាត់ការទៅចុះ!.

"បង អូន!.អឹុក!!."ដោយក្តីរន្ធត់ចិត្តនឹកអាណិតកូននឹងយំខ្លាំងពេកឡាហ្សាក៏ដួលសន្លប់លេីទ្រូងប្តី

"អូន!.យ៉ុនបងយកឡាហ្សាទៅមន្ទីពេទ្យសិន សល់ប៉ុន្មានឯងនឹងជីមីនជួយចាត់ការផងទៅ!"ជុងសុក

🥀🦋✧រវាងយេីង✧🦋🥀Where stories live. Discover now