17...យេីងជាមិត្តរបស់អែង💔🔥

1.6K 109 1
                                    

𝗘𝗽𝗶𝘀𝗼𝗱𝗲:17
#ពេលល្ងាច....

ក្នុងបន្ទប់ទទួលទានអាហារប្រចាំភូមិគ្រឹះត្រកូលចនមានភាពអ៊ូអ៊របន្តិចហេីយដោយសារតែមានសមាជិកថ្មី2នាក់បានមកចូលរួមញាំុអាហារពេលល្ងាចផងដែល!.

ល្ងាចនេះក៏ចម្លែកដែលជុងគុកក៏បានមកចូលរួមដូចគ្នា!.ទាំងដែលរាល់ដងនាយមិនដែលញាំុបាយផ្ទះនោះទេ ព្រោះដោយសារនាយឮមកថាមិត្តភក្តិថេយ៉ុងនឹងមកញាំុអាហារនៅទីនេះទេីបនាយប្តូរចិត្តញាំុបាយផ្ទះវិញ ព្រោះចង់ឃេីញមុខអាម្នាក់នោះ!!.តេីនាយកំពុងតែគិតអី?!.រឺក៏ប្រច័ណ្ឌគេហេីយ!..

"អ៊ំយ៉ុន បាត់ទៅណាមួយខែរជាងនេះ!?"ថេយ៉ុង ក៏ចោទសួរទៅកាន់អ៊ំប្រុសទាំងញញឹមធ្វេីអោយអ្នកខ្លះពេបមាត់ខឹងងក់ងរ!!.

"អ៊ំហេស៎!!.អ៎ 1ខែមកនេះពូជាប់រវល់ការងារក្រៅប្រទេសនឹងណា អញ្ចឹងហេីយទេីបមិនបានលេងថេយ៍ថេយ៍នោះ ស្តាយណាស់ដែលអ៊ំមិនបានមកចូលរួមថ្ងៃថេយ៍ប្រឡងចប់ហេីយត្រឡប់មកវិញ!!"មីនយ៉ុនគី អាយុ35 ឆ្នាំជាកម្លោះចាស់ដែលមានមុខសង្ហាជាងក្មេង18ទៅទៀត ត្រូវជាអ៊ំរបស់ថេយ៉ុង!.ហេតុអីនាយស្គាល់មុខថេយ៉ុងទាំងដែលជុងគុកមិនដែលស្គាល់មុខថេយ៉ុងពីមុនមកនោះ រឺ
ទេីបតែស្គាល់?! ហីយ៉ា តាមពិតឡាហ្សានឹងជុងសុកបានផ្ញេីរូបថេយ៉ុងកាល់ពីអាយុ15ឆ្នាំអោយនាយមេីលម្លេះ ដោយហេតុថាមុខដូចសុនមីននាងនឹងប្តីក៏សុំអោយនាយជួយលាក់រឿងផ្ទៃមុខថេយ៉ុងពីជុងគុកកុំអោយនាយដឹង នាយស្រឡាញ់ថេយ៉ុងប្រៀបដូចជាកូនទៅហេីយ ណាមួយអាណិតក្មេងដែលកំព្រាឪពុកម្តាយតាំងតែពីនភតូចផង!.

"បាទ មិនអីទេរឿងវាកន្លងហួសទៅយូរហេីយ"ថេយ៉ុង ក៏ញញឹមដាក់គាត់

"ក្មួយជីមីន ឆាប់ញាំុអោយច្រេីនៗទៅណា!"ឡាហ្សា

"បាទ អ្នកមីង!!.ថេយ៍ញាំុអានេះទៅបងចាប់អោយ!!"ជីមីន ញញឹមស្រស់ប្រុងនឹងដួសម្ហូបដាក់ចានថេយ៉ុងទៅហេីយស្រាប់តែ ..

"ហេមៗ!!.."ជុងគុក នាយស្រាប់តែក្រហឹមដូចតោកំណាចសម្លក់មុខជីមីននឹងថេយ៉ុងដូចជាសត្រូវនឹងគ្នា ហេតុការណ៍មិនសូវស្រួលនាយល្អិតក៏ចូលបំបែក

"មិនអីទេ ខ្ញុំដួសខ្លួនអែងបាន បងញាំុទៅ!!"ថេយ៉ុង ញញឹមមិនសូវសមក៏លូកដួសម្ហូបផ្សេងញាំុវិញព្រោះខ្លាចថាកេីតមានសង្គ្រាមលោកលេីកទី2នោះអី ជីមីន មិនមាត់បានត្រឹមធ្វេីមុខស្អុយប៉ែដួសអាហារញាំុដោយស្ងៀមស្ងាត់ ចំណែកជុងគុកក៏ញញឹមឌឺញាក់មុខមាត់ដាក់ជីមីនធ្វេីប្រងេីយនាំអោយឡាហ្សាជុងសុកនឹងយ៉ុនគីលួចសេីច មាត់ថាស្អប់គេតែដល់ពេលឃេីញគេស្និតស្នាលជាមួយអ្នកផ្សេងមកធ្វេីខ្លួនងក់ងរអីណា!!.

🥀🦋✧រវាងយេីង✧🦋🥀Where stories live. Discover now