40_បងកុហកអូនទេថេយ៍!!

1.5K 107 0
                                    

ភាគ:40"បងកុហកអូនទេថេយ៍"

ទេសភាពនាពេលព្រឹកប្រលឹមវាពិតជាស្រស់ស្រាយខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា បូករួមជាមួយខ្យល់បរិសុទ្ធបក់ល្វេីយៗទៀតនោះវាកាន់តែស្រស់ស្រាយអារម្មណ៍ល្អមួយកម្រិតទៀត ។ជុងគុកបានចេញមកខាងក្រៅដេីម្បីធ្វេីអាហារពេលព្រឹកអោយថេយ៉ុងញាំុ តែចៃដន្យជួបឡាហ្សានឹងជីមីនពួកគេទាំងបីរក៏ធ្វេីម្ហូបជុំគ្នានឹងនិយាយលេងជាមួយគ្នាថែមទៀត ប្រហែលកន្លះម៉ោងអាហារពេលព្រឹកក៏រៀបចំពេញតុទៅហេីយសមាជិកម្នាក់ៗក៏ក្រោកមកអង្គុយញាំុអាហារពេលព្រឹកជុំគ្នាតែអត់មានថេយ៉ុងចូលរួមនោះទេ!.មានតែជុងគុកដែលនៅអង្គុយជាមួយតែមិនញាំុព្រោះចាំថេយ៉ុងក្រោកបានញាំុជាមួយគ្នា!!..

សម្លេងជជែកនៃការញាំុអាហារក៏បន្លឺឡេីង

"ជុងគុក រឿងរបស់អែងនឹងថេយ៉ុងយ៉ាងមិចទៅហេីយ?!."ជុងសុក ក៏ចោទសួរមុនគេព្រោះឃេីញនាយអង្គុយញញឹមរហូត

"គឺ នៅធម្មតាៗដដែលហ្នឹង!."ជុងគុក ក៏ចេះតែឆ្លេីយអោយតែរួចពីមាត់ទៅ ទាំងដែលយប់មិញសុសីុនកូនគេសោះ

"ហឹុម!.អែងប្រុងលាក់បាំងថេយ៉ុងដល់ពេលណាទៀត!?"យ៉ុនគី ក៏ចោទសួរម្នាក់ទៀតដោយទឹកមុខមាំ

"លាក់រឿងអី?!."ជុងគុក

"រឿងដែលអែងកុហកថេយ៉ុងថាបាត់បង់ការចងចាំនោះអី?!."ឡាហ្សា ក៏ជ្រៀតចូលមកនិយាយម្នាក់ទៀត

"អ៎!.រឿងនេះខ្ញុំក៏មិនដឹងដូចគ្នា!."ជុងគុក

"នែ៎!.ខ្ញុំប្រាប់លោកណា តាំងតែពីគ្រប់គ្នាកុហកថេយ៉ុងថាលោកស្លាប់នោះ ថេយ៉ុងគិតតែពីយំនឹកលោកទាមទារចង់ជួបលោកជានិច្ច ដោយសារតែក្តីនឹករលឹកនឹងទទួលយកការស្លាប់របស់លោកមិនបាន ថេយ៉ុងក៏ឈានចូលដល់មនុស្សគ្មានសតិប៉ុន្តែក៏ទទួលបានការព្យបាលទាន់ពេលវេលា តែទោះជាយ៉ាងណាក៏ថេយ៍នៅតែនឹកលោកនឹងតែងតែយំគ្រប់ពេលអោយតែមេីលរូបថតរបស់លោក ជួនកាលពេលខ្លះថេយ៍បង្អត់អាហារសឹងតែថារាល់ថ្ងៃទៅហេីយ អញ្ចឹងហេីយទេីបខ្ញុំចង់សូមអោយលោកយល់ពីចិត្តគេខ្លះផង!!."ដោយក្តីខ្នឹសចិត្តខ្លាំងពេក ជីមីនក៏ចូលមកនិយាយរៀបរាប់ពីការរស់នៅរបស់ថេយ៉ុងដែលត្រូវរស់នៅម្នាក់អែងឯកោអស់រយះពេល2ឆ្នាំដោយភាពក្រៀមក្រំ កន្លងមកគេទឹសភ្នែកពិបាកចិត្តខ្លាំងណាស់ ម្តងៗចង់តែប្រាប់ការពិតថាជុងគុកនៅរស់នោះទេ!ប៉ុន្តែពេលនេះគឺដឹងហេីយ តែជុងគុកបែជាធ្វេីជាបាត់បង់ការចងចាំទៅវិញ យ៉ាប់មែន!!.

🥀🦋✧រវាងយេីង✧🦋🥀Where stories live. Discover now