𝙴𝙿: 1

2.1K 117 1
                                    

~×ភាគទី:១×~
ឡានម៉ាកទំនេីបពណ៍ខ្មៅទាន់សម័យមួយគ្រឿង ត្រូវបានចតនៅខាងក្រោយក្រុមហ៊ុនមួយដែលមានភាពល្បីល្បាញរន្ទឺនៅក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េ។ទ្វារឡានត្រូវបានបេីកឡេីងដោយជំនិតរបស់កំលោះម្នាក់ ដេីម្បីអោយគាត់ដែលនៅក្នុងឡាននោះចេញមកនិងជាការគួរសមផងដែរ។ជំហានជេីងស្វាហាប់ដោយស្បែកជេីងតម្លៃកប់ពពកបានចុះមកពីលេីឡាន
អមទាំងបុគ្គលិកដែលនៅរងចាំស្វាគមន៍ទទួលCEOរបស់ខ្លួននៅខាងមុខក្រុមហ៊ុន ។

បុគ្គលិក:«សូមស្វាគមន៍លោក ផាកសុងហ៊ុន»
ពួកបុគ្គលិកទាំងប៉ុន្មានដែលនៅទទួលមេរបស់ខ្លួនបានឱនគោរពរំទោលជាការស្វាគមន៍ចំពោះសុងហ៊ុន រាងក្រាស់បានលេីកដៃជាសញ្ញាបន្តិចរួចក៏បោះជំហានទៅខាងក្នុងក្រុមហ៊ុន ពួកជំនិតនិងពួកបុគ្គលិកទាំងឡាយក៏បានដេីរអមសងខាងមានទាំងមុខមានទាំងក្រោយដេីម្បីជាការចាំបាច់របស់ថៅកែខ្លួន។នៅតាមផ្លូវទៅOfficeរបស់សុងហ៊ុនពួកបុគ្គលិកនិងអ្នកធ្វេីការទាំងឡាយបានសំដែងការគោរពទៅកាន់ថៅកែរបស់ខ្លួនមានទាំងប្រុសមានទាំងស្រី។ចំំណែកឯសុងហ៊ុនវិញពេលដែលបុគ្គលិកនិងអ្នកជាកូនចៅសំដែងការគោរព ញញឹមទាំងប្រុសញញឹមទាំងស្រីហេីយ ខ្លួនវិញនៅតែរក្សាមុខដំដែកទឹកកកដដែលមិនខ្ចីហាមាត់អីមា៉មាត់..។

មួយភ្លែតក្រោយមកពួកគេក៏បានមកដល់មុខទ្វារការិយាល័យរបស់សុងហ៊ុន ឯសុងហ៊ុនក៏បានលេីកដៃជាសញ្ញាម្ដងទៀតដែលបញ្ជាក់ថាពួកគេអស់ភារកិច្ចហេីយអាចទៅវិញបាន បន្ទាប់មកពួកគេក៏បានអោនគោរពលាម្ដងទៀតរួចបែកផ្លូវគ្នាទៅកន្លែងធ្វេីការរៀងៗខ្លួនបាត់ទៅ។សុងហ៊ុនបានចូលទៅក្នុងហេីយក៏បានចូលទៅអង្គុយលេីកៅអីរបស់ខ្លួន រួចក្រលែកមេីលកៅអីលេខាផ្ទាល់ខ្លួននៅពីការិយាល័យទៅបន្ទប់កញ្ចក់ពីមុខខ្លួន ឃេីញថាមេីលទៅប្រហែលជាមកយឺតទៀតហេីយមេីលទៅ។លេខាផ្ទាល់ខ្លួនរបស់គេម្នាក់នេះតែងតែមកយឺតរៀងរាល់ពេលវេលា មិនថាពេលណាក៏ដោយគឺគេតែងតែយឺត។ឯសុងហ៊ុនវិញនិយាយចង់សឹកមាត់ទៅហេីយតែនៅតែមកយឺត តេីហេតុអីទៅណ៎???ហេីយហេតុអីទៅបានជាលេខាម្នាក់នោះបានដំណែងជាលេខាផ្ទាល់ខ្លួនទៅវិញ?ព្រោះអីទៅ?

𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗  Where stories live. Discover now