~×ភាគទី:12×~
ជុងវ៉ុន:«យេីងនៅទីនេះ!!»
គ្រាន់តែជុងវ៉ុនឆ្លេីយបកវិញសូនូក៏បានដេីរទៅតាមទិសដៅនៃសំឡេងបន្លឺនោះភ្លាម។ រួចនិយាយ ;សូនូ:«អែងរួចរាល់ការងារហេីយអស់ឬនៅ?បេីរួចហេីយចាំទៅផ្ទះជាមួយគ្នា»
ជុងវ៉ុន:«អឺៗយេីងរួចរាល់ហេីយ ចាំមួយភ្លេតទៅយេីងរៀបចំរបស់របរយេីងសិន» បន្ទាប់មកជុងវ៉ុនបានរៀបចំប្រដាប់ប្រដារដែលជារបស់ខ្លួនដាក់ក្នុងកាតាបរួចរាល់ចេញទៅផ្ទះ។
ជុងវ៉ុន:«តោះយេីង!» និយាយរួចសូនូក៏បានសូកដៃរបស់ខ្លួនទៅនឹងដៃរបស់ជុងវ៉ុនរួចក៏ធ្វេីដំណេីរដេីម្បីចាកចេញទៅផ្ទះ។*នៅខាងមុខក្រុមហ៊ុន
សូនូនិងជុងវ៉ុនបានចុះមកដល់ខាងក្រោមក្រុមហ៊ុនជាមួយគ្នារួចរងចាំមេីលតាក់សុីឆ្លងកាត់ដេីម្បីជិះទៅផ្ទះប៉ុន្តែចង្រៃអីវាគ្មានសូម្បីតែស្រមោលឡានសូម្បីតែមួយមានតែមនុស្សដេីរតាមផ្លូវតែប៉ុណ្ណោះ។សូនូ:«ទៀតហេីយយេីងប៉ុន្តែមិនអីទេចាំយេីងហៅឡានតាក់សុីតាមAppវិញ» រាងតូចនិយាយរួចជុងវ៉ុនក៏ងួកក្បាលយល់ព្រមទេីបសូនូដកទូរស័ព្ទរបស់ខ្លួនចេញពីហោប៉ាវខោហេីយរៀបចំនឹងហៅឡានតាក់សុី។ ចែដន្យអីភ្លាមៗនោះដែរក៏ស្រាប់តែមានឡានពណ៍សទំនេីបមួយគ្រឿងមកឈប់នៅត្រង់ពីមុខសូនូនិងជុងវ៉ុនតែម្ដង។អ្នកទាំងពីរគិតស្មានថាប្រហែលជាអ្នកណាផ្សេងហេីយមកចតនៅទីនេះព្រោះគេមានការអ្វីមួយប៉ុន្តែវាផ្ទុយពីការគិតទៅវិញព្រោះ
ឡានពណ៍សដែលចតនៅពីមុខអ្នកទាំងពីរនេះគឺជាថៅកែរបស់ខ្លួន ផាក សុងហ៊ុន។ សុងហ៊ុនពេលដែលអ្នកទាំងពីរមិនចាប់អារម្មណ៍បែបនេះហេីយខ្លួនក៏ចុចបេតុងចំប្លេហេីយបេីកកញ្ចក់ឡានចុះក្រោមដេីម្បីយកការយកចិត្តទុកដាក់របស់អ្នកទាំងពីរ។ គ្រាន់តែសុងហ៊ុនចំប្លេឡានហេីយសូនូនិងជុងវ៉ុនក៏ភ្ងាល់
ផ្អេីលយ៉ាងខ្លាំងដោយសម្លេងចំពីមុខរបស់អ្នកទាំងពីរយ៉ាងលាន់លឺ។ សូនូបានដាក់ទូរស័ព្ទចុះរួចសម្លឹងមេីលអោយដិតថាអ្នកណាជាអ្នកនៅក្នុងឡាននោះ
ទេីបក៏ឃេីញថាគាត់គឺជា ថៅកែរបស់ខ្លួន។ពេលសូនូឃេីញភ្លាមបែបនេះខ្លួនមិនចាំយូរក៏បោះពាក្យទៅកាន់សុងហ៊ុនថា;

ESTÁS LEYENDO
𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗
Fanfiction"តាមពិតអារម្មណ៍មួយនេះគឺយេីងបានលួចស្រឡាញ់អែងសោះ!ហេតុអីយេីងល្ងង់បែបនេះ" ⌫រឿងរ៉ាវស្នេហាបែបមនោសញ្ចេតនា រវាងក្មេងប្រុសពីរនាក់ដែលធ្វេីការជាមួយគ្នា,នៅជិតគ្នា,មេីលថែគ្នាទៅវិញទៅមក ប៉ុន្តែភ្លាមៗនោះដែរភាគីម្ខាងបានធ្លាក់ក្នុងអន្លុងស្នេហ៍ដែលហួសពីមិត្តភក្តិបាត់ទ...