𝙴𝙿 : 39

283 34 11
                                        

~×ភាគទី:39×~

សុងហ៊ុន:«ហេតុអីអែងមិនទាន់ចេញទៅវិញទៀត?យេីងចុះហត្ថលេខារួចរាល់ហេីយ ចាំដល់ពេលណាទៀត?» រាងក្រាស់និយាយបែបជះកំហឹងទៅដាក់សូនូធ្វេីអោយសូនូរាងភ្ងាក់ផ្អេីលបន្តិចមុននឹងចាកចេញទៅទាំងពាក្យអធ្យាស្រ័យ។ សុងហ៊ុនបន្ទាប់ពីបានឃេីញសូនូចាកចេញរួច នាយក៏ចាប់ផ្ដេីមមានអារម្មណ៍ថា"តេីខ្លួនរាងជ្រុលពេកទេដឹង?" សុងហ៊ុនក៏សោកស្តាយភ្លាមៗនឹងទង្វេីរបស់ខ្លួនមុននេះដែលបានធ្វេីដាក់សូនូ គេមិនគួរណាទៅស្រែកតម្លេីងសំឡេងដាក់សូនូទេមេីលចុះអីឡូវសូនូប្រាកដជាគិតខ្លួនក្នុងផ្លូវអាក្រក់ជាមិនខាន។
សុងហ៊ុនយកដៃទាំងពីរមកខ្ទប់មុខ ដោយសារស្រ្តេសជាខ្លាំងពេញមួយថ្ងៃហេីយមកមានរឿងនេះកេីតឡេីងទៀត ហុីយ~ ។ រាងក្រាស់ញីមុខរបស់ខ្លួនចុះឡេីងៗរួចក៏ដាក់ក្បាលរបស់ខ្លួនសម្រាកនៅលេីតុមួយស្របក់ បន្ទាប់មកក៏ហូតយកទូរស័ព្ទចេញមកដេីម្បីខលទៅអ្នកណាម្នាក់ដែលខ្លួនជឿជាក់នឹងអាចនិយាយរឿងក្នុងចិត្តខ្លួនបាន។

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

សូនូត្រឡប់ទៅវិញទាំងភ័យខ្លួនដោយសម្លេងរបស់សុងហ៊ុន។ ហេីយក៏បន្ធូរអារម្មណ៍វិញរួចគិតថា"បងសុងហ៊ុនច្បាស់ជាស្រ្តេសហេីយបានជាគាត់ជះកំហឹងបែបនឹង" ។ រួចមកក៏សម្រេចចិត្តថានឹងដេីរទៅកន្លែងធ្វេីការរបស់ជុងវ៉ុនមួយភ្លេតដេីម្បីបបួលទៅញុាំអាហារថ្ងៃត្រង់ជាមួយគ្នា ដេីរទៅដល់ភ្លាមមិនទាន់សូនូក៏ទៅសួរជុងវ៉ុនតែម្ដងហេីយជុងវ៉ុនក៏យល់ព្រមដោយមិនគិតអ្វីច្រេីន ។ ប៉ុន្មាននាទីក្រោយមកពួកគេទាំងពីរក៏ដេីរទៅហាងភោជនីយដ្ធានមួយ នៅក្បែរៗនោះ។ ដេីរមកដល់ភ្លាម ពួកគេទាំងពីរបានកម្មង់អាហាររួចហេីយតែម្ដងទេីបទៅរងចាំនៅកន្លែងតុអង្គុយវិញ វាងាយស្រួលជាងមិនហត់ទាំងសងខាង..។កំឡុងពេលរងចាំសូនូក៏បាននិយាយឡេីងសួរពីរឿងខ្លះៗនៅក្នុងចិត្តរបស់ខ្លួនទៅកាន់ជុងវ៉ុន ដេីម្បីអោយគេផ្ដល់យោបល់ខ្លះ;

សូនូ:«ជុងវ៉ុនហា៎ យេីងមានរឿងក្នុងចិត្តច្រេីនណាស់ដេីម្បីសួរអែងប៉ុន្តែអែងកុំថាអីអោយយេីងណាព្រោះយេីងមានអារម្មណ៍ថា-» មិនទាន់និយាយចប់ផងជុងវ៉ុនរាងស្ដេីងក៏និយាយកាត់ភ្លាម ដូចគេយកកន្ត្រៃមកកាត់អញ្ចឹង;
ជុងវ៉ុន:«អា៎ អា៎ អា៎~ ពួកយេីងជាមិត្តនឹងគ្នាតាំងពីតូចមកដល់ស្មានឹងរហូតទៅជិតស្លាប់ទៀតហេីយ ហេីយអែងមកនិយាយថាកុំអោយយេីងប្រកាន់អែង?ហុឹស! មេីលទៅយេីងមិនមែនជាមិត្តអែងពិតប្រាកដទេមេីលទៅ» រាងស្ដេីងសម្ដែងធ្វេីខឹងដេីម្បីអោយសូនកុំមាអារម្មណ៍ល្អចំពោះខ្លួនដែលនុយាយរឿងក្នុងចិត្តប្រាប់អ្នកដទែ ជាពិសេសអ្នកជិតស្និតរបស់យេីង។ បន្ទាប់មកសូនូក៏បានតបឡេីងទាំងកាយវិការ;

𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗  Where stories live. Discover now