~×ភាគទី:43×~
សុងហ៊ុន:«សូ-សូនូហា៎ តេីអែងនៅ....»
សម្លេងកង់ឡានកកិតបានបន្ល្លឺឡេីងយ៉ាងលាន់លឺនៅតំបន់នេះ ដែលកំពុងតែចាប់ប្រាំងព្រោះតែមានមនុស្សនៅខាងមុខប៉ុន្តែវាបានហួសពេលអស់ទៅហេីយ។ សូនូត្រូវបានឡានបុកឃ្លាតទៅមួយចម្ងាយទៀតយ៉ាងដំណំ ដែលធ្វេីអោយពិភពលោករបស់សុងហ៊ុនមេីលព្រឹត្តិការណ៍មួយនេះក្នុងរយះពេលយឺត~ធ្វេីអោយវាកាន់តែស្ដែងៗកាន់តែខ្លាំង។ អ្វីទាំងអស់ចាប់ផ្ដេីមដេីរក្នុងរយះពេលយឺតដោយតាកុងឡានបានចាកចេញពីក្នុងឡានដេីម្បីទៅមេីលជនរងគ្រោះ សុងហ៊ុនកំពុងតែដួលផ្ទាល់នឹងដីមេីលសូនូត្រូវបានឡានបុកទៅម្ខាងទៀតយ៉ាងឈឺចាប់ ចំណែកឯសូនូវិញមានអារម្មណ៍ថាថ្ងៃនេះប្រហែលជាថ្ងៃចុងក្រោយរបស់ខ្លួនដែលមានវត្តមាននៅលេីពិភពលោកដ៏អាក្រក់មួយនេះ។តាកុងឡាន:«ជីវិតខ្ញុំចប់ហេីយម្ដងនេះ ហុីយ! អោរ៎អ្នកអេីយមានកេីតអ្វីឡេីងដែលឬទេ?» តាកុងឡានដែលមានវ័យខ្ទង់ជាសាបសិនឆ្នាំបានចុះពីឡានដឹកទំនិញមួយយ៉ាងសស្រាក់សំដៅមកកាន់សូនូដែលបានដេកដួលនឹងដីយ៉ាងដូចមនុស្សស្លាប់ ។
ឯសុខទុក្ខរបស់សូនូវិញមិនខុសពីមនុស្សស្លាប់ទេ ដង្ហេីមចង់ផុតៗអស់ទៅហេីយប៉ុន្តែនៅតែទ្រាំបន្តទៀតមិនអាចផុតទៅលឿនបែបនេះទេ នៅមានពាក្យរាប់មិនអស់ជាច្រេីនដែលចង់ផ្ដែផ្ដាំទៅសុងហ៊ុន។សុងហ៊ុនទន់ជង្គង់ស្ទេីរតែងេីបលែងរួច មនុស្សតែម្នាក់ដែលខ្លួនស្រឡាញ់ពេលនេះកំពុងតែរងគ្រោះដោយសារតែខ្លួន។ រាងក្រាស់ងេីបបណ្ដេីរនៅភ្ងាក់ផ្អេីលបណ្ដេីរ ដេីរដូចមនុស្សស្រវឹងទៅកាន់សូនូយ៉ាងត្រដាប់ត្រដួស រហូតដល់កន្លែងដែលសូនូកំពុងដេកដួល...។ គ្រាន់តែទៅដល់ភ្លាមសុងហ៊ុនក៏បានរុញពូតាកុងឡានចេញពីមុខខ្លួនរួចក៏ប្រាប់អោយពូម្នាក់នោះអោយខលទៅឡានពេទ្យជាបន្ទាន់ បេីគាត់មិនធ្វេីទេសុងហ៊ុននឹងគម្រាបសម្លាប់គាត់ភ្លាមៗអីឡូវនេះនៅនឹងកន្លែង ។ ឯពូតាកុងឡាននោះមិនបង្អង់យូរក៏ធ្វេីតាមបញ្ចាររបស់សុងហ៊ុន ព្រោះគាត់ពេលនេះក៏ភ្ងាក់ផ្អេីលមិនស្ទេីរពីសុងហ៊ុនដែរ។ ឈាមជាច្រេីនបានហូរចេញពីខ្លួនរបស់សូនូទៅលេីថ្នល់ ឯមុខរបស់សូនូវិញគឺគ្របដណ្ដប់ទៅដោយស្នាមរបួសរួមទាំងរាងកាយផងដែរ។ សុងហ៊ុនបានលត់ជង្អង់ទល់នឹងដីរួចលេីករាងកាយរបស់សូនូមកកេីយនឹងភ្លៅរបស់ខ្លួនរួចហេីបមាត់និយាយឡេីង;
![](https://img.wattpad.com/cover/296968026-288-k422928.jpg)
ŞİMDİ OKUDUĞUN
𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗
Hayran Kurgu"តាមពិតអារម្មណ៍មួយនេះគឺយេីងបានលួចស្រឡាញ់អែងសោះ!ហេតុអីយេីងល្ងង់បែបនេះ" ⌫រឿងរ៉ាវស្នេហាបែបមនោសញ្ចេតនា រវាងក្មេងប្រុសពីរនាក់ដែលធ្វេីការជាមួយគ្នា,នៅជិតគ្នា,មេីលថែគ្នាទៅវិញទៅមក ប៉ុន្តែភ្លាមៗនោះដែរភាគីម្ខាងបានធ្លាក់ក្នុងអន្លុងស្នេហ៍ដែលហួសពីមិត្តភក្តិបាត់ទ...