𝙴𝙿 : 42

310 39 11
                                        

~×ភាគទី:42×~
សុងហ៊ុន:«ស្ដាប់បងបកស្រាយសិនទៅបានទេ...?»

សុងហ៊ុនបានចាប់កដៃរបស់សូនូជាប់ ការពារកុំអោយសូនូរត់ទៅណាទៀត បន្ទាប់មករាងក្រាស់ក៏បានទាញខ្លួនប្រាណរបស់សូនូ មកអោបក្រសោបជាប់នឹងនាយ ហេីយនិយាយទៀតថា;

សុងហ៊ុន:«វាមិនមែនដូចដែលអ្វីដែលសូនូបានគិតទេ វាការយល់ច្រលំតែប៉ុណ្ណោះ...» រាងក្រាស់និយាយដោយដាក់ចង្ការខ្លួននៅពីលេីក្បាលរបស់សូនូរួចយកដៃទាំងពីរមកអង្អែលខ្នងរបស់សូនូ ថ្នមៗជាលួងចិត្ត។ ឯសូនូនវិញបានត្រឹមតែយំបន្ថែមទៀតនៅពេលដែលរឿងទាំងអស់ខ្លួនជាអ្នកបង្កតែចុងក្រោយខ្លួនជាអ្នកដែលត្រូវគេលួងលោមដដែល។

សុងហ៊ុន:«ចំណែកឯរឿងសូនូវិញ ហេតុអីពួកយេីងមិនព្រមបកស្រាយជាមួយគ្នាម្នាក់ម្ដងៗទៅ?យ៉ាងម៉េចដែរ?» សុងហ៊ុននិយាយទាំងសម្លេងស្រទន់ទៅកាន់សូនូ ។ ចំណែកឯសូនូវិញគ្រាន់តែឮពាក្យថាបកស្រាយភ្លាម រាងតូចស្រាប់តែមានអារម្មណ៍ថាមួយម៉ៅនិងធុញធប់យ៉ាងម៉េចមិនដឹងទេទេីបសូនូខំប្រឹងរេីបម្រាស់ពីក្រសោមរបស់សុងហ៊ុនទៅ។

សូនូ:«មិនបានទេ-ទុកពេលអោយខ្ញុំសិនទៅខ្ញុំមិនចង់បកស្រាយនៅពេលនេះទេ វាគួរអោយស្មុគស្មាញណាស់ ខ្ញុំសុំ-សុំទៅផ្ទះសិនហេីយ» រាងតូចនិយាយទាំងត្រដាំត្រដួសបូករួមទាំងមេឃភ្លៀងខ្លាំងផងនោះធ្វេីអោយសូនូកាន់តែខ្សោយដោយសារអាកាសធាតុ..។ ទេីបសូនូសម្រេចចិត្តថាទោះជាយ៉ាងណាក៏យ៉ាងទៅ ថ្ងៃស្អែកថ្ងៃមុខខ្លួននឹងត្រូវរ៉ូវជាមួយសុងហ៊ុនជាមិនខានទេ។ ដូចនេះហេីយសូនូក៏បានចាកចេញដេីរឆ្លងហួសទៅកាន់ផ្លូវបំបែកម្ខាងទៀតទៅ។ ប៉ុន្តែសុងហ៊ុនមិនព្រមអោយរឿងទាំងនេះកាន់តែរីកធំឡេីងៗតទៀតទេទេីបសុងហ៊ុនបាននិយាយឃ្លាមួយម៉ាត់នេះ ធ្វេីអោយសូនូឈប់ដេីរនិងនៅថ្មឹងនៅនឹងមួយកន្លែង។

សុងហ៊ុន:«បេីសូនូមិនព្រមស្ដាបបងនិយាយបកស្រាយទេ បងនឹងនៅឈរនៅកណ្ដាលផ្លូវមួយនេះរហូតទាល់តែសូនូព្រមស្ដាប់បង...» រាងក្រាស់អស់ជម្រេីសហេីយ មានតែវិធីនេះទេទេីបមានប្រសិទ្ធភាព មិនដឹងជាគិតអ្វីទេទៅដាក់ជីវិតខ្លួននៅកណ្ដាលថ្នល់ភ្លៀងខ្លាំងបែបនេះ ថាមិនត្រូវគេមេីលមិនឃេីញគេបុកស្លាប់ផងក៏មិនដឹង។ ដោយសារតែមេឃភ្លៀងខ្លាំងបូករួមទាំងអាកាសធាតុចុះអាប់ទៀតនោះ ធ្វេីអោយទេសភាពនៅជុំវិញខ្លួនអ្នកទាំងពីរ ងងឹតស្លុបមេីលមិនសឹងឃេីញ..ដែលជាហេតុអោយមានតែគ្នាពីរនាក់នេះនៅតែកណ្ដាលផ្លូវតែពីរនាក់អែងនោះ។
សូនូឈប់នៅនឹងកន្លែងសម្ចឹងគិតថាតេីគួរតែបន្តទៅមុខឬក៏ថយក្រោយ? ហេតុអីប្រុសម្នាក់នេះល្ងង់បែបនេះ? ថាខ្ញុំទៅវាល្ងង់ហេីយតែអាគាត់នេះល្ងង់ជាងខ្ញុំទៅទៀតយ៉ាប់មែន ។ ហុីយណ្ហេីយ! ប្រាប់គេម្ដងទៀតចុះ បេីគេមិនស្ដាប់ទេយេីងនឹងចាកចេញហេីយ លែងងាកក្រោយទៀតហេីយ ...។ ក្រោយពីគិតនិយាយក្នុងចិត្តតែម្នាក់អែងហេីយ សូនូក៏សម្រេចចិត្តថានឹងងាកក្រោយរួចតទល់ជាមួយនឹងសុងហ៊ុនម្ដងទៀត បេីមិនថាស្ដីអោយទេមិនព្រមចេញសោះណ៎:-!។

𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗  Where stories live. Discover now