~×ភាគទី:40×~
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. សូនូ:«យេីងពិតជា...មិនយល់ទេតែយេីងគិតថាបងសុងហ៊ុនគឺជាមនុស្សម្នាក់នោះពិតមែន»
ជុងវ៉ុន:«កុំមកបន្ទោសយេីងណា នេះជារឿងរ៉ាវរបស់អែងទេ យេីងជាអោយយោបល់ព្រោះអែងសួរយេីងហេីយអែងក៏ជាអ្នកសម្រេចរឿងរបស់ខ្លួនដូចគ្នា»
សូនូបានត្រឹមអង្គុយយកដៃផ្អែកមុខនៅលេីតុ មានអារម្មណ៍ច្របូកច្របល់មិនដឹងគួរធ្វេីយ៉ាងណាល្អចំពោះខ្លួនឡេីយ ម្នាក់នេះក៏ល្អម្នាក់ទៀតក៏ល្អតែមានអារម្មណ៍មួយដែលប្រាប់ថាសុងហ៊ុនគឺជាមនុស្សតែម្នាក់គត់សម្រាប់ខ្លួន..។ តេីសូនូនឹងជ្រេីសរេីសអ្នកណាទៅដែលគិតថាសាកសមនឹងខ្លួនទៅណ៎? សាកទាយទៅមេីល ។
ជុងវ៉ុនដោយឃេីញសូនូស្មុកស្មាញនឹងអារម្មណ៍របស់ខ្លួនខ្លាំងពេកទេីបបង្វែរអារម្មណ៍មកនិយាយរឿងសប្បាយៗផ្សេងៗវិញ បេីមិនដូច្នោះទេសូនូប្រាកដជាដេីរ,ដេក,ឈរគិតជាមិនខានទេ។ ពួកគេទាំងបាននិយាយលេងជាមួយគ្នារហូតដល់អាហារបានមកដល់រួចក៏បរិភោគវាដោយក្ដីរីករាយជាមួយនឹងស្នាមញញឹមជាប់មាត់អ្នកទាំងពីរ។ មិនយូរប៉ុន្មាន ក្រោយពីបានស្រក់អាហារថ្ងៃត្រង់រួចរាល់មកពួកគេទាំងពីរក៏ត្រឡប់ទៅកន្លែងធ្វេីការខ្លួនវិញបាត់ទៅ ។
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
ពេលមកដល់ហេីយនោះ ពួកគេទាំងពីរក៏បំបែកផ្លូវគ្នាទៅធ្វេីការរៀងៗខ្លួន។ ឯសូនូក៏ដូចគ្នា រាងតូចមិនព្រមចុះចាញ់ងាយស្រួលឡេីយដោយរិះរកគ្រប់វិធីសព្វបែបយ៉ាងដេីម្បីបានចំណាយពេលជាមួយសុងហ៊ុនហេីយបកស្រាយគ្រប់យ៉ាងទៅគេ តែលទ្ធផលវិញគឺមិនបានដូចដែលចិត្តចង់សោះ វាតែងតែបរាជ័យ។ សកម្មភាពនេះវាកាន់តែធ្វេីឡេីងជារេីយៗរហូតអស់រយះជាច្រេីនអាទិត្យ។ ហេីយទំនាក់ទំនងរវាងសូនូនិងនីគីវិញគឺ សូនូបានសុំនីគីដោយខ្លួនចង់ចំណាយពេលផ្ទាល់ខ្លួនខ្លះមិនចង់ដេីរលេងយប់ៗដូចមុនទៀតទេ..។ ឯនីគីវិញរាងអន់ចិត្តដែរ ពេលសូនូមិនបានទៅណាជាមួយខ្លួនដូចមុនតែនៅតែនីគីគិតថាមិនអីទេ ទុកពេលអោយសូនូយកពេលខ្លះដោយខ្លួនអែងក៏វាមិនអីដែរហេីយនៅពេលណាមួយដែលសូនូបានបេីកចិត្តវិញម្ដងទៀតនោះ នីគីនឹងទៅសារភាពយកតែម្ដងលែងគិតពីអ្វីៗទៀត ទោះជាសូនូមិនទទួលយកខ្លួនក៏ដោយ ក៏ខ្លួនសុំត្រឹមជាមិត្តល្អម្នាក់ផងក៏អស់ចិត្តដែរ...។
![](https://img.wattpad.com/cover/296968026-288-k422928.jpg)
YOU ARE READING
𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗
Fanfiction"តាមពិតអារម្មណ៍មួយនេះគឺយេីងបានលួចស្រឡាញ់អែងសោះ!ហេតុអីយេីងល្ងង់បែបនេះ" ⌫រឿងរ៉ាវស្នេហាបែបមនោសញ្ចេតនា រវាងក្មេងប្រុសពីរនាក់ដែលធ្វេីការជាមួយគ្នា,នៅជិតគ្នា,មេីលថែគ្នាទៅវិញទៅមក ប៉ុន្តែភ្លាមៗនោះដែរភាគីម្ខាងបានធ្លាក់ក្នុងអន្លុងស្នេហ៍ដែលហួសពីមិត្តភក្តិបាត់ទ...