𝙴𝙿 : 22

277 38 2
                                    

~×ភាគទី:22×~

នីគី:«សូនូហា៎...សូនូកុំនៅសង្ខំពួនអីឆាប់ចេញមកយេីងអាចនិយាយគ្នាបានណា...!» រាងក្រាស់និយាយបណ្ដេីរដេីរបណ្ដេីរថោយសម្ងេងយ៉ាងធ្ងន់របស់នាយធ្វេីអោយពេញមួយផ្ទះឮសឹងតែគ្រប់ទិស។ពីព្រោះផ្ទះមិនមែនតូចទេគឺធំល្មមអាចរស់នៅបាន7សន្ដានបានಥ‿ಥ។ នីគីដេីររកសូនូគ្រប់ទិសទិសគ្រប់បន្ទប់អស់ហេីយនៅតែមិនឃេីញ នៅសល់តែបន្ទប់ចុងក្រោយមួយតែប៉ុណ្ណោះដែលមិនទាន់រកគឺបន្ទប់សម្លៀកបំពាក់។នីគីដេីរមកដល់ភ្លាមរាងខ្ពស់ក៏សួរឡេីងដោយមិនបង្អង់យូរថា;

នីគី:«រកឃេីញហេីយប្រុសតូច!ឆាប់ចេញមកកុំនៅយូរពេកណា» នីគីនិយាយទាំងញញឹមចុងមាត់ហេីយក៏បានសម្លឹងមេីលទៅការ៉ូដោយចែដន្យាទេីបឃេីញមានដានជេីងមួយគូរបានផ្ដានពីលេីការ៉ូដែលធ្វេីអោយនីគីកាន់តែប្រាកដថែមទៀត សូនូពិតជានៅក្នុងបន្ទប់នេះមែន។ បន្ទាប់ពីមេីលរួចនីគីក៏សម្លឹងសង្កេតមេីលទូរដាក់ខោអាវទាំងអស់នៅក្នុងបន្ទប់យ៉ាងព្រឹតព្រៀនហេីយក៏បានឮសូរសម្លេងពីទូរខោអាវមួយបានបន្លឺឡេីង ដូចជាមនុស្សរេីអញ្ចឹង។
នីគី:«ហាសហា៎ ចាប់បានស្រេចហេីយ!» រាងក្រាស់និយាយទាំងញញឹមរួចក៏ដេីរសំដៅទៅពីមុខទូរខោអាវនោះយ៉ាងសប្បាយចិត្ត...។ គ្រាន់តែបេីកភ្លាមមកនីគីក៏បានឃេីញសូនូកំពុងដេកយ៉ាងស្កប់ស្កល់ដូចកូនង៉ែតអញ្ចឹងជាមួយនឹងសម្លេងស្រមុករំភេីយដូចស្រមោចមេីលទៅយ៉ាងគួរអោយស្រឡាញ់។ រាងខ្ពស់សក់ទង់ដែកញញឹមបន្តិចមុននឹងអោនទៅមេីលអោយចុំពីមុខមនុស្សដែលខ្លួនធ្លាប់មានចិត្តបងសហរឡាញ់តាំងពីអតីតកាលមកម្ល៉េះ។
នីគី:«សូនូ...នៅតែគួរអោយស្រឡាញ់ដដែល» រាងក្រាស់និយាយរួចក៏យកដៃទាំងគូរទៅលេីកបីម្ចាស់ចិត្តខ្លួនពីខាងក្នុងទូរមកថ្នមៗមិនហ៊ានកម្រេីកខ្លាំងខ្លាចភាគីម្ខាងភ្ងាក់ឡេីងបន្ទាប់មកនីគីក៏បានបីសូនូបានសម្រេចរួចធ្វេីដំណេីរចេញពីបន្ទប់នេះសំដៅទៅកាន់បន្ទប់ដេកផ្ទាល់ខ្លួនបាត់ទៅ។
នីគី:«អូនច្បាស់ជាហត់ហេីយ តោះពួកយេីងឆាប់ទៅដេកជាមួយគ្នា»

~Skip
Flashbacks
ត្រឡប់ទៅអតីតកាល
មានក្មេងប្រុសម្នាក់ដែលជាជនជាតិជប៉ុនបានរស់នៅទឹកដីប្រទេសកូរ៉េទីក្រុងសេអ៊ូល។ក្មេងប្រុសម្នាក់នេះមានរហ័សនាមថា"នីឈីមូរ៉ារីគី" ដែលហៅកាត់គឺ
"នីគី" ។ នៅប្រហែលអាយុប្រាំឆ្នាំនីគីបានចូលរៀននៅសាលាមេត្តយ្យមួយកន្លែងដែលមានឈ្មោះល្បីល្បាយនិងការបង្រៀនគួរសមដែរ មុនដំបូងនីគីគិតថាវាគឺជារឿងដ៏ល្អមួយក្នុងជីវិតរបស់គេដែលគេបានចូលរៀននៅក្នុងសាលានិងបានគិតថាអាចបង្កេីតមិត្តភក្តិជាច្រេីនលេងជាមួយគ្នា។ប៉ុន្តែការគិតរបស់នីគីគឺផ្ទុយស្រឡះពីគេឆ្ងាយណាស់ពីព្រោះមិនបានមួយអាទិត្យផងមានសិស្សក្មេងៗដទែទៀតបានមកវាយដុំធ្វេីបាបពីរូបរាងធាត់ៗរបស់នីគី។ជារៀងរាល់ថ្ងៃនីគីតែងតែបានពាក្យមេីលងាយជាច្រេីនពីក្មេងៗដទៃទៀតមិនមានថ្ងៃលួសឡេីយប៉ុន្តែនីគីមិនហ៊ានប្រាប់ប៉ាម៉ាក់ឬលោកគ្រូអ្នកគ្រូឡេីយដោយពាក្យគំរាមកំហែងពីសិស្សនោះថាបេីហ៊ានតែប្រាប់ជីវិតរបស់នីគីគឺកាន់តែពិបាកថែមទៀត...។

𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗  Onde histórias criam vida. Descubra agora