𝙴𝙿 : 33

240 31 0
                                    

~×ភាគទី:33×~
"កុំនិយាយច្រេីនហេីយត្អូញត្អែរ ទៅជាមួយខ្ញុំឯងឈឺ ហេីយជុងវ៉ុន" ជេយនិយាយរួចនាយក៏អូសជុងវ៉ុនទៅក្នុងឡាន។ សំណាង​ពិត​ជា​នៅ​ក្បែរជេយ៍មែនដែល​ពួកគេ​នៅ​ជិត​ចំណត​ចតឡាន។ ជុងវ៉ុនអត់មានកម្លាំងទាំងតបទៅវិញ ទេីបរាងតូចបណ្ដោយអោយជេយ៍ធ្វេីតាមចិត្តម្ដងនេះទៅចុះ ។ គ្រាន់តែជុងវ៉ុនចូលទីខាងក្នុងឡានភ្លាមរាងតូចស្រាប់តែគេងលកលង់យកតែម្ដង មិនដឹងថាជាឈឺយ៉ាងណាទេទេីបអស់កម្លាំងបែបនេះ។ ឯជេយ៍វិញមុននឹងបញ្ឆេះឡានដេីម្បីចេញដំណេីរនាយបានចូលទៅជិតជុងវ៉ុនហេីយពាក់ខ្សែក្រវ៉ាត់ការពារអោយជុងវ៉ុនសិនបន្ទាប់មកជេយ៍ក៏ចាប់ផ្ដេីមចេញដំណេីរបាត់ទៅ។

ជេយ៍:«ក្មេងចម្កួតបេីអញ្ចឹងហេតុអីមកធ្វេីការធ្វេីអ្វី...»

><=><=><=><=><=><=><=><=><=

អំឡុងពេលកំពុងតែបេីកបរជេយ៍បានគិតក្នុងចិត្តខ្លួនអែងថា តេីគួរតែទុកជុងវ៉ុមនៅផ្ទះរបស់ជុងវ៉ុនឬក៏ដាក់នៅផ្ទះរបស់នាយតែម្ដង? ។ បេីសិនជាទុកជុងវ៉ុននៅផ្ទះផ្ទាល់ខ្លួនរបស់គេនោះច្បាស់ជាមិនល្អទេចុះបេីសិនជុងវ៉ុនឈឺនៅកណ្ដាលពេលអាត្រាតទៅធ្វេីយ៉ាងទៅ? ប៉ុន្តែបេីសិនជានាយទុកជុងវ៉ុននៅផ្ទះរបស់នាយផ្ទាល់តែម្ដងវាច្បាស់ជាប្រសេីរនិងមានគេនៅមេីលថែទៀតផង។ ដូច្នេះជេយ៍បានសម្រេចចិត្តថានឹងដាក់ជុងវ៉ុននៅផ្ទះរបស់គេផ្ទាល់តែម្ដង។ បន្ទាប់ពីធ្វេីដំណេីរអស់៣០នាទីពួកគេក៏បានមកដល់រួចហេីយជេយ៍ក៏បានក្រលេកមេីលជុងវ៉ុនមួយភ្លេតមុននឹងចេញពីឡានដេីម្បីលេីកជុងវ៉ុនទៅសម្រាកក្នុងផ្ទះរបស់នាយ។

ក្រោយពីចូលទៅដល់បន្ទប់ហេីយជេយ៍ក៏បានដាក់ជុងវ៉ុននៅលេីគ្រែដ៏ធំហេីយទន់របស់នាយថ្នមៗមិនហ៊ានផ្ដេកខ្លាំងព្រោះខ្លាចភ្ងាក់ភាគីម្ខាងទៀត។ ពេលធ្វេីកិច្ចការរួចរាល់ហេីយជេយ៍បានចេញពីបន្ទប់រួចបានខលទៅកាន់ម៉ាក់របស់នាយដែលគាត់គឺជាគ្រូពេទ្យល្អម្នាក់ដេីម្បីយករបៀបខ្លះៗនិងយកថ្នាំណាដែលត្រូវនឹងអាការះរបស់ជុងវ៉ុន។ ម៉ាក់របស់នាយបានប្រាប់អ្វីៗគ្រប់យ៉ាងដែលត្រូវធ្វេីនុងមិនគួរធ្វេីក្រោយពីជេយ៍ប្រាប់ពីអាការះរបស់ជុងវ៉ុន។

𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗  Where stories live. Discover now