𝙴𝙿 : 14

368 36 0
                                    

~×ភាគទី:14×~
ជេយ:«គួរអោយស្រឡាញ់ អត់មិនបានចាប់លេបអីឡូវនឹង» និយាយរួចរាងក្រាស់ក៏ដេីរតាមដំណេីររបស់ជុងវ៉ុនចូលទៅក្នុងហាងដែរទៅ។

ខាងក្នុងហាង
ជុងវ៉ុនបានរកតុអង្គុយមួយកន្លែងដែលនៅជាប់ជិតបង្អួចបូករួមនឹងទេសភាពខាងក្រៅពេលយប់បែបនេះ វាធ្វេីអោយបរិយាកាសកាន់តែស្រស់ស្អាតនិងរ៉ូមេនតិច។ ជេយ៍បានដេីរចូលខាងក្នុងហាងរួចក៏រកមេីលជុងវ៉ុនថាគេនៅកន្លែងណាហេីយក៏ឃេីញជុងវ៉ុននៅតុមួយជិតបង្អួចកំពុងអង្គុយច្រត់ដៃម្ខាងមេីលទេសភាពខាងក្រៅយ៉ាងគួរអោយស្រឡាញ់។ ជេយ៍ញញឹមបន្តិចហេីយបានដេីរសំដៅទៅរកតុនោះរួចដាក់ខ្លួនអង្គុយទល់មុខជាមួយជុងវ៉ុនដែរ។ ជេយ៍អ្គុយបណ្ដេីរគយគន់សម្រស់របស់ជុងវ៉ុនបណ្ដេីរ នាយមិនដែលគិតសោះថាជុងវ៉ុននៅពេលអ្គុយជិតបែបនេះគឺស្អាតដល់ថ្នាក់នេះសោះសូម្បីតែរាល់ដងខ្លួនបានញុះញង់ជុងវ៉ុនដែរប៉ុន្តែមិនជិតដល់ថ្នាក់នេះទេ។ ជុងវ៉ុនពេលដែលជេយ៍មេីលមុខខ្លួនបែបនេះក៏មិនថាអីដែរប៉ុន្តែនិយាយបន្តិច;

ជុងវ៉ុន:«យ៉ាងម៉េច មេីលឆ្អែតឬនៅ?»
ជេយ៍:«មិនឆ្អែតទេ» និយាយទាំងញញឹម
ជុងវ៉ុន:«បេីមិនឆ្អែតឈប់មេីលទៅ ហេីយទៅហៅអ្នករត់តុមកវិញព្រោះខ្ញុំនេះឃ្លានដាច់ពោះស្លាប់ជាមិនខានទេ!»
ជេយ៍:«ហាសហាស៎អូនពិតជាខ្ជូតណាស់ កុំភ័យអីចាំបងហៅហេីយបងនឹងទិញរបស់អោយអូនញុាំអោយច្រេីនៗណា» រាងក្រាស់និយាយទាំងញញឹមស្រស់ដូចគ្រាប់ជីត្រូវទឹកអញ្ចឹងមិនដឹងហេតុអីទេបានជាញញឹមស្រស់ចឹង។ ជេយ៍និយាយរួចនាយក៏បានលេីកដៃម្ខាងដែលជាសញ្ញាហៅអ្នករត់តុដេីម្បីកម្មង់អាហារ ។

ពួកគេទាំងពីរបានរងចាំមួយភ្លេតដោយជជែកគ្នាតិចតួចតែភាគច្រេីនជេយ៍ជាអ្នកនិយាយបន្ទាប់មកមួយស្របក់ក្រោយមកអ្នករត់តុក៏បានមកដល់។

អ្នករត់តុ:«ជម្រាបសួរចាស៎ ខ្ញុំនឹងជាអ្នករត់តុរបស់អ្នកទាំងពីរ!នេះជាមីនុយកម្មង់អាហារ មេីលតាមសប្បាយចុះណាបេីសម្រេចចិត្តរួចរាល់ហេីយចាំប្រាប់ខ្ញុំចុះខ្ញុំនឹងកត់ចូលបញ្ចីរបស់ខ្ញុំភ្លាម» អ្នករត់តុស្រីម្នាក់នេះនិយាយដូចជាតែងសេចក្ដីអញ្ចឹងដែលធ្វេីអោយជុងវ៉ុនស្ដាប់មិនចង់ទាន់ហេីយពិតមែនជុងវ៉ុនពិតជាស្ដាប់មិនយល់ពីអ្នករត់តុនិយាយមែន គឺមានតែជ្រួញចិញ្ចេីមមិនយល់ដាក់ជេយ៍ដែលអង្គុយទល់មុខខ្លួន។ ឯជេយ៍វិញពេលជិងវ៉ុនសម្លឹងមេីលមកខ្លួនព្រមទាំងទឹកមុខបែបនេះហេីយខ្លួនក៏សេីចដេីមកបន្តិចរាងអស់សំណេីចនឹងកាយវិការរបស់ជុងវ៉ុនរួចនិយាយ;

𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗  Where stories live. Discover now