𝙴𝙿 : 21

317 36 0
                                        

~×ភាគទី:21×~
នីគី:«ល្អណាស់ចឹងតោះយេីងឆាប់ទៅបន្ទប់ទទួលទានអាហារទៅ» រាងក្រាស់និយាយហេីយក៏ក្រោកពីកៅអីរួចរងចាំសូនូមកតាមខ្លួនចំណែកសូនូវិញគ្មាននិយាយអីច្រេីនរាងតូចក៏ទៅតាមនីគីពីក្រោយ។
បន្ទប់ទទួលទានអាហារ
ពួកគេទាំងពីរក៏បានមកដល់បន្ទប់ទទួលអាហារដោយមានម្ហូបអាហារជាច្តេីនរៀបនៅលេីតុដ៏វែងមួយ។សូនូរកទៅអង្គុយមុនគេព្រោះតែឃ្លានពេកមិនទាន់បានអ្វីចូលពោះតាំងពីល្ងាចមកម្ល៉េះប៉ុន្តែសូនូបានគិតមួយភ្លេចរួចក៏ឈរនៅស្ងៀមពីក្រោយនីគីវិញ។ឯនីគីពេលឃេីញកាយវិការរបស់សូនូរាងឃ្លានបែបនឹងហេីយរាងក្រាសក៏ហេីបមាត់និយាយ;
នីគី:«មិនចាំបាច់គួរសមទេ ចាត់ទុកថានេះជាផ្ទះរបស់ខ្លួនអែងចុះ» រាងក្រាស់និយាយទាំងញញឹមស្រស់ដាក់សូនូដែលឈរពីក្រោយខ្លួនចំណែកសូនូវិញបានត្រឹមញញឹមប្រឹងតបទៅវិញព្រោះវាមនាអារម្មណ៍ថាឆ្គងយ៉ាងម៉េចមិនដឹងទេ។
នីគី:«អង្គុយចុះទៅ...»
សូនូ:«អឹម..អរគុណ?!»
នីគី:«ហាសហា៎ កុំបាច់ភ័យអីខ្ញុំមិនចេះខាំមនុស្សទេ» នីគីនិយាយទាំងដាក់ខ្លួនអង្គុយទល់មុខសូនូនៃតុរាប់ម៉ែត្យឆ្ងាយពីគ្នាទេីបធ្វេីអោយសូនូមានអារម្មណ៍ស្រួលខ្លួនបន្តិច។
នីគី:«ឆាប់ញុាំទៅប្រយ័ត្នម្ហូបត្រជាក់អស់» នីគីនិយាយទាំងលេីកដៃជាសញ្ញាចង្អុលបែបសមរម្យទៅកាន់ម្ហូបនៅលេីតុ សូនូវិញបានត្រឹមងួកក្បាលយល់ព្រមតាមសំណេីររបស់គេទាំងគិតម្នាក់អែងថា"តិចល៎ម្ហូបបាយទាំងនេះមានថ្នាំពុលអីនឹងខ្ញុំគិតយ៉ាងម៉េចទៅ?" "បេីសិនខ្ញុំញុាំម្ហូបទាំងនេះហេីយ វានឹងអោយខ្ញុំស្អាតជាងមុនដែរទេ? "ឬក៏?ឬក៏?ឬក៏?" រវល់តែគិតសូនូស្រាប់តែភ្លេីកនឹងសមុទ្រសុបិនរបស់ខ្លួនឯង ធ្វេីអោយភាគីម្ខាងទៀតឆ្វល់ថាហេតុអីសូនូមិនធ្វេីអ្វីសោះចឹង? ។

នីគី:«សូនូ?គឹម សូនូ?នៅទីនេះ?» នីគីនិយាយទាំងសម្លេងតំឡេីងម្ដងបន្តិចៗរហូតធ្វេីអោយសូនូភ្ងាក់ពីសមុទ្រសុបិនខ្លួនឡេីង។
សូនូ:«អីគេ អីគេ?មានរឿងអ្វីមែនទេ?អូ..អូសុំទោសផង»
នីគី:«មិនអីទេឆាប់ញុាំអាហារទៅអាងនឹងបានទៅផ្ទះឬក៏ស្នាក់ទីនេះមួយយប់ក៏ខ្ញុំមិនថាអ្វីដែរ» នីគីនិយាយទាំងញញឹមចុងមាត់យ៉ាងគួរអោយខ្លាចចំពោះសូនូ។
សូនូ:«អឺហាហា៎...មិនអីទេៗខ្ញុំអាចទៅផ្ទះខ្លួនអែងបានកុំបារម្ភអី»
នីគី:«ពិតមែនឬ?នៅម្ដុំនេះមិនមានតាក់សុីដេីម្បីជិះទៅផ្ទះវិញបានទេបេីមិនយល់ទាស់ទេអោយខ្ញុំជូនទៅៗយល់យ៉ាងណាដែរ?» លេីកនេះនីគីនិយាយទាំងក្ដោបដៃចូលគ្នាទំលាក់ស៉មចេញពីក្នុងដៃហេីយយកកាំបិតមកអង្អែលចុះឡេីងៗរួចសម្លឹងមេីលមកសូនូទាំងញញឹមបែបបង្កប់ន័យទៀតហេីយ។ សូនូវិញមេីលកាយវិការរបស់នីគីទាំងញេីសហៀរតាមចុងសក់អស់ហេីយព្រមទាំងគាំងយោបល់រកតែនិយាយលែងចេញ។
សូនូ:«លោកប្រាកដដែរទេថាម្ហូបទាំងអស់នេះពិតជាមិនមានអ្វីនៅក្នុងវា?» រាងតូចនិយាយត្រដាប់ត្រដួសភ័យផងអីផងមិនដឹងគួរធ្វេីយា៉ងណាទេក្នុងស្ថានភាពបែបនេះ។
នីគី:«អញ្ចឹងហេតុប្រុសតូចមិនសាកភ្លក់រសជាតិមួយម៉ាត់ទៅ» ញញឹមបែបមនុស្សរកសម្លាប់មនុស្ស(◕દ◕)
សូនូ:«អូខេ...ខ្ញុំដឹងហេីយលោកចង់សម្លាប់ខ្ញុំមែនទេ??"រាងតូចនិយាយទាំងងេីបឈរពីកៅអីខ្លួនអង្គុយឡេីង។
នីគី:«ចុះបេីសិនជាមែន?តេីក្មេងតូចចង់ធ្វេីអ្វីទៅ?» គ្រាន់តែនីគីនិយាយមួយឃ្លានេះចប់ភ្លាមសូនូដាក់មេព្រុចរត់ទៅណាបាត់ក៏មិនដឹងព្រោះតែនៅយូរមិនបានទេគេចាប់ស្ងោរជ្រក់ជ្រលក់ទឹកត្រីអីលូវហាយ។
អ្នកការពារ:«ត្រូវការអោយខ្ញុំទៅតាមដែរទេថៅកែ?»
នីគី:«មិនបាច់ទេ ខ្ញុំអាចគ្រប់គ្រងបាន» នីគីនិយាយហេីយរួចឈោកដៃយកទឹកមួយកែវហេីយអកផឹកអស់ក្នុងមួយពព្រចភ្នែក ទេីបងេីបពីកៅអី។
នីគី:«សូនូហា៎ កុំភ័យនឹងបងអីយេីងអាចនិយាយគ្នាបានណា!» អត់ប្រាប់ទុកអោយឆ្ងល់។

𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗  Where stories live. Discover now