~×ភាគទី:28×~
ដាញ៉ែល:«បងគឺជាយ៉ាង ជុងវ៉ុនត្រូវទេ?» រាងស្ដេីងសួរឡេីងដែលធ្វេីអោយភាគីម្ខាងទៀតងាកមកមេីលថាជាអ្នកណាគេក៏ស្រាប់តែឃេីញដាញ៉ែល។
ជុងវ៉ុន:«អូរ៎...គឺដា-ញ៉ែល!ដាញ៉ែលត្រូវទេ?» រាងតូចសួរទាំងចងចិញ្ចើមរកនឹកឈ្មោះរបស់រាងស្ដេីរ។
ដាញ៉ែល:«បាទគឺត្រូវហេីយខ្ញុំជាដាញ៉ែល ជួបគ្នាម្ដងទៀតហេីយហាសហា៎» រាងស្ដេីងតបទៅវិញទាំងបញ្ចេញស្នាមញញឹមយ៉ាហ៊ងស្អាតមួយទៅកាន់ជុងវ៉ុនរីឯជុងវ៉ុនក៏តបមកវិញជាមួយស្នាមញញឹមដូចគ្នាគ្រាន់តែរាងមិនស្រស់បស់បន្តិច។
ជុងវ៉ុន:«ហាសហាសជួបគ្នាម្ដងទៀតហេីយ!ចែដន្យណាស់ព្រោះតែភ្លេចនឹកឃេីញថាមានប្រុសសង្ហានៅទីនេះខំអីមកយូរណាស់ហេីយ» រាងតូចនិយាយបែបលេងសេីចទៅកាន់ដាញ៉ែលបង្ហាយនូវថ្ពាល់ខួចយ៉ាងគួរអោយស្រឡាញ់មួយដែលមិនងាយនឹកបង្ហាយចេញមកដោយងាយៗតែគិតទៅដាញ៉ែលពិតជាសំណាងហេីយ។
ដាញ៉ែល:«បងពិតជាគួរអោយអស់សំណេីចណាស់ អញ្ចឹងហេតុអីបងមិនទៅរកកន្លែងអង្គុយសិនទៅ
ចាំខ្ញុំយកភេសជ្ជៈអោយបងតាមក្រោយហឹម?» រាងស្ដេីងសួរឡេីងរក្សានូវស្នាមញញឹមដដែល។
ជុងវ៉ុន:«គំនិតល្អ ចឹងបងសុំទៅអង្គុយសិនហេីយធ្វេីតាមសប្បាយចុះបងមិនប្រកាន់ទេ» រាងតូចនិយាយរួចក៏ដេីរសំដៅទៅតុមួយដែលនៅខាងក្រោយគេជិតបង្អួចដែលអាចមេីលទេសភាពខាងក្រៅបាន។ប៉ុន្មាននាទីក្រោយមកដាញ៉ែលក៏បានមកជាមួយនឹងភេសជ្ជៈដែលជុងវ៉ុនបានកម្មង់មង់រួចនិយាយ;
ដាញ៉ែល:«នេះជាសូកូឡាក្រឡុករបស់បង ហ្អឹមបេីបងមិនយល់ទាស់ទេតេីខ្ញុំអង្គុយជាមួយបងបានទេ?»
ជុងវ៉ុន:«បងមិនប្រកាន់ទេ ណាមួយវាក៏ល្អដែរ ដែលមានអ្នកនិយាយលេងជាមួយហីហី» រាងតូចតបទៅកាន់រាងខ្ពស់ដោយមិនភ្លេចញញឹមទៅកាន់ទេឡេីយ។ឯដាញ៉ែលវិញខ្លួនក៏បានដាក់ខ្លួនដាក់ខ្លួនអង្គុយទល់មុខរបស់ជុងវ៉ុនតែម្ដង។ដោយភ្លេចខ្លួនដដាញ៉ែលស្រាប់តែគយគន់មេីលសម្រស់របស់មនុស្សដែលនៅចំពីមុខខ្លួន ភ្លេចភ្លាំងអស់នូវអ្វីដែលនៅជុំវិញខ្លួនយកចិត្តទុកដាក់តែប្រុសវ៉ុនម្នាក់តែប៉ុណ្ណោះ។ ដោយដាញ៉ែលមេីលមកខ្លួនពេកជុងវ៉ុនក៏សួរឡេីង;
ជុងវ៉ុន:«តេី-តេីមានអ្វីជាប់មុខរបស់ខ្ញុំបស់ខ្ញុំមែនទេ?» រាងតូចនិយាយទាំងយកដៃម្ខាងមកស្ទាបមុខខ្លួនថាមានអ្វីជាប់ឬអត់។
ដាញ៉ែល:«អត់មានទេៗសុំទោសផងដែលខ្ញុំមេីលមុខបងព្រោះតែបងសង្ហារពេក»
ជុងវ៉ុន:«ពិតមែនហី?ហេហេបងមិនដែលដឹងសោះថាមានអ្នកចាប់អារម្មណ៍ភាពស្អាតរបស់បងដែរ» រាងតូចនិយាយទាំងបេីកភ្នែកធំៗបន្ទាប់មកហែរជាសេីចលឹបភ្នែកទៅវិញ។
ដាញ៉ែល:«គឺថាហេតុអីបងមិនមកជាមួយបងប្រុសម្នាក់នោះកាលពីថ្ងៃមុនអញ្ចឹង?បងមួយដែលមានថ្ពាល់ប៉ោងៗនោះ»
ជុងវ៉ុន:«អរ៎គាត់គឺសូនូ ! មូលហេតុនោះដោយសារតែគាត់មានការរវល់ហេីយណាមួយក៏បងចង់មកម្នាក់អែងទេីបចឹងហេីយ» រាងតូចតបទៅកាន់ដាញ៉ែលវិញឯដាញ៉ែលគ្មានពាក្យអ្វីក្រៅពីងួកក្បាល។
ដាញ៉ែល:«អឹម..បេីបងចង់នៅម្នាក់អែងនោះខ្ញុំនឹងទៅវិញបេីបងចង់!?» ដាញ៉ែលនិយាយរៀបនឹងងេីបចេញហេីយតែត្រូវជុងវ៉ុនឃាត់ដោយកាន់ដៃរបស់ដាញ៉ែល។

YOU ARE READING
𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗
Fanfiction"តាមពិតអារម្មណ៍មួយនេះគឺយេីងបានលួចស្រឡាញ់អែងសោះ!ហេតុអីយេីងល្ងង់បែបនេះ" ⌫រឿងរ៉ាវស្នេហាបែបមនោសញ្ចេតនា រវាងក្មេងប្រុសពីរនាក់ដែលធ្វេីការជាមួយគ្នា,នៅជិតគ្នា,មេីលថែគ្នាទៅវិញទៅមក ប៉ុន្តែភ្លាមៗនោះដែរភាគីម្ខាងបានធ្លាក់ក្នុងអន្លុងស្នេហ៍ដែលហួសពីមិត្តភក្តិបាត់ទ...