~×ភាគទី:13×~
??:«ត្រូវការអោយបងជូនទៅផ្ទះទេ?»
ក្រោយពីបានឮសម្លេងដែលបន្លឺចេញពីក្រោយខ្នងខ្លួនបែបនេះហេីយជុងវ៉ុនក៏ដឹងភ្លាមថាសម្លេងមួយនេះគឺជាអ្នកណាគេ។
ជុងវ៉ុនងាកទៅក្រោយដេីម្បីតបទៅកាន់ម្ចាស់សម្លេងនោះ។ ប៉ុន្តែវារាងប្លែកបន្តិចត្រង់ថាជុងវ៉ុនដូចជាមានអារម្មណ៍ថាធុញយ៉ាងម៉េចមិនដឹងទេនៅពេលនិយាយជាមួយម្ចាស់សម្លេងនោះ គឺមានន័យថាប្រៀបដូចជាមិនចូលចិត្តតែម្ដង។ជេយ៍:«យ៉ាងម៉េច!ឃេីញបងហេីយ មិនសប្បាយចិត្តចឹងហេស៎?» ម្ចាស់សម្លេងមួយនេះគ្មានអ្នកណាក្រៅពីប្រុសជេយ៍ឡេីយ។
ជេយ៍ ផាក ឈ្មោះពេញហៅថា ផាក ជុងសុង ប៉ុន្តែហៅកាត់គឺ ជេយ៍ ជាបុគ្គលិកម្នាក់នៅក្នុងក្រុមហ៊ុនមួយនេះដែលមានឋានះមិនខុសប្លែកពីជុងវ៉ុនឡេីយគឺធម្មតាៗដូចតែគ្នាទេតែក្ដីស្រឡាញ់របស់ជេយ៍ចំពោះជុងវ៉ុនគឺមិនធម្មតាទេ( ◜‿◝ )♡។ ជេយ៍បានលួចស្រឡាញ់ជុងវ៉ុនតាំងពីពួកគេជួបគ្នាបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់មកជេយ៍ដោយមិនបង្អង់យូរក៏សារភាពប្រាប់ជុងវ៉ុនភ្លាមៗដោយមិនខ្លាចសូម្បីអ្នកណាម្នាក់ចំណែកឯជុងវ៉ុនវិញគឺតែងតែមិនព្រមចំពោះការសារភាពរបស់ជេយ៍រាល់លេីកទាំងអស់ព្រោះរាងតូចតែងតែមិនចូលចិត្តជេយ៍រាល់ទង្វេីដែលគេធ្វេីគឺមិនចូលចិត្ត...;-;។ ប៉ុន្តែចំពោះជេយ៍ម្នាក់នេះវិញមិនព្រមចុះចាញ់ដោយងាយឡេីយគឺត្រូវតែតស៊ូពុះពារគ្រប់ឧបាសកដេីម្បីបានជុងវ៉ុនមកធ្វេីជារបស់ខ្លួនទោះលំបាកយ៉ាងណាក៏ដោយ។
ជុងវ៉ុន:«ដកដង្ហេីមធំ*...ហេីយលោកមកមានការអីទៀតហេីយ?» រាងតូចនិយាយទាំងជ្រួញចិញ្ចេីមបែបធុញរួចយកដៃទាំងគូរមកអោបជាប់ទ្រូង។
ជេយ៍:«តេីអូនមិនឮបងនិយាយអម្បែងមិញទេហេស៎?គឺបងសួរថាត្រូវការអោយបងជូនអូនទៅផ្ទះទេ?» រាងក្រាស់និយាយព្រមទាំងខិតមុខរបស់ខ្លួនទៅជិតមុខរបស់ជុងវ៉ុនទៀតផងហេីយញញឹមចុងមាត់។ជុងវ៉ុន:«ឈប់!ឈប់ កុំមកសម្ដីផ្អែមរលួយដាក់ខ្ញុំបែបនេះ ស្អីគេសុទ្ធតែបងអូនគួរអោយជ្រេញណាស់ អីឡូវឆាប់ថយចេញទៅខ្ញុំទៅផ្ទះហេីយ» រាងតូចបានរុញមុខជេយ៍ចេញពីខ្លួនដូចដាល់អញ្ចឹងហេីយក៏ដេីរចេញពីជេយ៍ទៅឈរកន្លែងផ្សេងបាត់ទៅ។
ជេយ៍:«អួយអូនហ៎ កុំធ្វេីចឹងមេីរដឹងថាបងអន់ចិត្តទេ?» រាងក្រាស់មិនព្រមឈប់ទេឬោះជាជុងវ៉ុនរុញខ្លួនចេញពីគេក៏ដោយប៉ុន្តែនៅតែបន្តធ្វេីវាដដែលៗដោយមិនខ្លាចនឿយហត់(◕દ◕)។
ជុងវ៉ុន:«កុំមករញ៉េរញៃខ្ញុំទៅមេីរ៎ ខ្ញុំធុញលោកណាស់»
ជេយ៍:«អូអូ! មេីលមុខអូនចុះដូចជាឃ្លានហេីយមែនទេហេតុអូនមិនឡេីងឡានបងរួចយេីងអាចនឹងទៅញុាំអីនៅកន្លែងស្អាតៗតែម៉ងទៅ» រាងក្រាស់លេីកនេះលេងមែនទែនហេីយព្រោះថាពេលនេះនាយបានយកដៃទាំងគូររបស់ខ្លួនទៅហុំព័ន្ធចង្កេះរបស់ជុងវ៉ុនយ៉ាងណែនរួចដាក់ក្បាលរបស់ខ្លួនផ្អែកលេីស្មាររបស់ជុងវ៉ុន។

ŞİMDİ OKUDUĞUN
𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗
Hayran Kurgu"តាមពិតអារម្មណ៍មួយនេះគឺយេីងបានលួចស្រឡាញ់អែងសោះ!ហេតុអីយេីងល្ងង់បែបនេះ" ⌫រឿងរ៉ាវស្នេហាបែបមនោសញ្ចេតនា រវាងក្មេងប្រុសពីរនាក់ដែលធ្វេីការជាមួយគ្នា,នៅជិតគ្នា,មេីលថែគ្នាទៅវិញទៅមក ប៉ុន្តែភ្លាមៗនោះដែរភាគីម្ខាងបានធ្លាក់ក្នុងអន្លុងស្នេហ៍ដែលហួសពីមិត្តភក្តិបាត់ទ...