𝙴𝙿 : 30

280 31 1
                                    

~×ភាគទី:30×~
សុងហ៊ុន:«ពិតជាគួរអោយស្រឡាញ់ណាស់...»
នៅក្នុងបរិយាយញុាំបាយជុំគ្នាពេលល្ងាចនេះពោរពេញទៅដោយតែរឿងសេីចសប្បាយ គ្មានភាពទុក្ខសោកឡេីយ ។ វាបានកេីតឡេីងរហូតដល់ជិតមួយម៉ោងឯនោះដែលពួកគេទាំងអស់បានរួចរាល់បរិភោគអាហារពេលល្ងាច ។

អ្នកស្រីផាក:«ចាំមួយភ្លេតណា ចាំម៉ាក់ទៅយកនំចំណីមកញុាំលាងមាត់សិនសឹបងេីបអូខេទេ?» អ្នកស្រីផាកនិយាយរួចក៏ងេីបចេញពីកៅអីដេីរសំដៅទៅក្នុងចង្ក្រានបាយបាត់ទៅ ។ មួយភ្លេតក្រោយមកគាត់ក៏បានមកវិញជាមួយនឹងចានកូមមួយដែលពោរពេញទៅដោយនំចំណី បង្អែមនិងផ្លែឈេីមកជាមួយ។ គាត់បានដាក់ខ្លួនអង្គុយចុះហេីយដាក់ចាននំចំណីនោះនៅចំកណ្ដាលតុដ៏វែងអន្វាយ ងាយស្រួលក្នុងការយកនិងញុាំ។

អ្នកស្រីផាក:«នេះៗមកហេីយៗ ឆាប់ញុាំទៅណាវាជួយដល់សុខភាពច្រេីនណាស់» អ្នកស្រីនិយាយទាំងញញឹមពព្រាយ។
លោកប្រុសផាក:«មែនហេីយប៉ាភ្លេចអោយឆឹង នៅពេលដែលយេីងញុាំរួចរាល់ហេីយហេតុអីពួកយេីងមិនព្រមមេីលរឿងភាគយន្តជាមួយគ្នាទៅ?យ៉ាងម៉េចដែរ?» លោកប្រុសផាកនិយាយរងចាំចម្លេីយពីភាគីម្ខាងទៀត។
សូនូ:«គឺថា-» រាងតូចរៀបនឹងនិយាយហេីយប៉ុន្តែត្រូវបានសុងហ៊ុននិយាយកាត់មុខថា;

សុងហ៊ុន:«ពិតជាគួរអោយសយណាស់ប៉ុន្តែសូនូគឺពិតជាអស់កម្លាំងខ្លាំងណាស់មួយថ្ងៃនេះ ព្រោះតែការងារជាច្រេីន!មែនទេសូនូ?ហឹម?» រាងក្រាស់និយាយដូចជាបានរៀបគម្រោងមកពីណាមកមិនដឹងទាំងដែលសាមីខ្លួនគេមិនបាននិយាយស្ដីអីមួយមាត់សោះ។ ត្រូវហេីយទាំងអស់នេះជាគម្រោងរបស់សុងហ៊ុនព្រោះតែរាងក្រាស់ចង់ឆាប់ចូលដេកនឹងបានដេកអោបសូនូនៅក្នុងរង្វង់ដៃរបស់ខ្លួន('∩。• ᵕ •。∩')

សូនូមិនដឹងតបថាយ៉ាងម៉េចព្រោះសុងហ៊ុនពិតជានិយាយការពិតមែន មួយថ្ងៃនេះសូនូធ្វេីការនេះផងនោះផងមិនបានសម្រាកច្រេីនទេ។ រាងតូចអស់ជម្រេីសហេីយមានតែនិយាយការពិតប៉ុណ្ណោះបេីមិនចឹងទេស្អែកឡេីងច្បាស់ជាដេកលែងងេីបជាមិនខាន។
សូនូ:«វាប្រាកដជារាងអត់សីលធម៍បន្តិចហេីយប៉ុន្តែ-ប៉ុន្តែបងសុងហ៊ុនពិតជានិយាយពិតមែ-មែន..»
រាងតូចនិយាយទាំងភ័យផងព្រួយផង មិនដឹងថាពួកគាត់ទាំងពីរប្រតិកម្មឬអត់ទេ។ បន្ទាប់ពីឮសូនូនិយាយហេីយអ្នកស្រីផាកភ្ងាក់ផ្អេីលបន្តិចដែរដោយសារតែមួយសន្ទុះកន្លងមកនេះ គាត់ឃេីញតែសូនូសេីចសប្បាយតែប៉ុណ្ណោះមិនដឹងសោះថាសូនូពិតជាហត់បែបនេះ។

𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗  Where stories live. Discover now