𝙴𝙿 : 31

286 45 0
                                        

~×ភាគទី:31×~
សុងហ៊ុន:«តែសម្រាប់បង...បងគិតថាវាសមសម្រាប់ពួកយេីង» សុងហ៊ុននិយាយដោយដេីរសំដៅទៅរកសូនូបន្តុចម្ដងៗរហូតមកជិតសូនូ ហេីយញញឹមចុងមាត់។ សូនូវិញបានត្រឹមភ្លឹកឈរនៅនឹងមួយកន្លែងរួចក៏តបទៅសុងហ៊ុន;

សូនូ:«អេរ៎ៗហាមលេងអីលប់ណា ប្រយ័ត្នខ្ញុំរត់ចេញពីផ្ទះបាត់ទៅឆាប់ថយចេញទៅ ឆឹស»  សូនូបានមកសភាពដេីមវិញរួចនិយាយទៅកាន់សុងហ៊ុនប្រៀបទាំងទឹកមុខបែបជ្រេញៗប៉ុន្តែនៅក្នុងចិត្តក៏ភ័យមិនស្ទេីរដែរ។

សូនី:«និយាយ​អញ្ចឹង ខ្ញុំគិតថាខ្ញុំនឹងដេកនៅលេីគ្រែជាមួយបងប៉ុន្តែហាមមិនអោយប៉ះខ្ញុំទេ យល់ទេ?ព្រោះថាខ្ញុំវាមិនទម្លាប់ដោយសារមានអ្នកដេកក្បែរជាមួយហេីយក៏វាមានអារម្មណ៍ប្លែកៗដែរនិយាយអោយចំគឺខ្ញុំដេកដោយខ្ញុំបងដេកដោយបង អូខេ?» រាងតូចនិយាយទាំងធ្វេីកាយវិការស្រួលក្នុងការពន្យល់សុងហ៊ុនពីអ្វីដែលខ្លួនគិតឯសុងហ៊ុនវិញបានត្រឹមឈរស្ដាប់រួចក៏ញញឹមហេីយតប;

សុងហ៊ុន:«ហុីយក៏បាន តាមចិត្តចុះប៉ុន្តែបេីសូនូហ៊ានតែប៉ះពាល់បងនៅពេលដំណេក បងមិនដឹងទេណាថាមានអ្វីកេីតឡេីង!» រាងក្រាស់និយាយជាមួយនឹងដៃសូកក្នុងហោប៉ៅរួចក៏ទៅអង្គុយនៅលេីគ្រែវិញម្ដង។
តាមសុងហ៊ុននិយាយនេះមិនមានន័យអ្វីជ្រៅជ្រះទេគឺចង់មានន័យថាសូនូអាចនឹងដេករេីឬក៏ទៅគងឬអោបដៃ/ជេីងសុងហ៊ុនវិញនោះទេីបសុងហ៊ុននិយាយបែបនេះដោយចង់ញោះសូនូ។
សូនូ:«បានហេីយឈប់ទៅ វាមិនល្អសោះកុំសង្ឃឹមថាខ្ញុំនឹងទៅដេកអោបដៃអោបជេីងបងនោះគ្មានផ្លូវទេ អែក៎...» សូនូនិយាយដោយធ្វេីទឹកមុខចម្លែកៗចេញធ្វេីអោយសុងហ៊ុនទ្រាំសឹងមុនបានចង់តែចាប់សូនូលេបចូលក្នុងពោះអោយបាត់ទេ បេីគួរអោយស្រឡាញ៉យ៉ាងនឹង។

សូនូ:«អូរមែន៎ តេីបន្ទប់ទឹកនៅកន្លែងណាទៅ?ខ្ញុំត្រូវការលាងសម្អាតខ្កួនខ្លាំងណាស់ព្រោះតែមានអារម្មណ៍ថាដូចជាកខ្វក់ពេញមួយថ្ងៃហេីយ» សូនូនិយាយ។
សុងហ៊ុន:«គ្រាន់តែដេីរទៅកាន់ទ្វារមួយដែលមានកន្លែងពូកូនៅព្យួរពីមុខនឹងទៅ បន្ទប់នឹងហេីយជាបន្ទប់ទឹក» សុងហ៊ុននិយាយ ចង្អុលទៅកាន់ទ្វារបន្ទប់ទឹក ។ បន្ទាប់មកសូនូក៏បានដេីរសំដៅទៅកាន់បន្ទប់នោះដោយមិនភ្លេចរបស់របរដែលខ្លួនត្រូវការឡេីយ។

𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗  Where stories live. Discover now