~×ភាគទី:9×~
សូនូ:«បាទៗ អ្នកអូនឆ្មាអូនស្រលាញ់បងជាងគេ!!» និយាយរួចសូនូក៏អោនខ្លួនទៅអោបជុងវ៉ុនបន្តិចដោយសារតែជុងវ៉ុនរាងទាបជាងសូនូ។ សូនូបានអោបជុងវ៉ុនមួយភ្លេតរួចក៏លែងចេញវិញហេីយបន្តការឆុងកាហ្វេរបស់ខ្លួនតទៀត ។សូនូ:«អឹម...ជុងវ៉ុនហា៎?យេីងអាចសួរអែងរឿងចម្លែកមួយបានទេ?»
ជុងវ៉ុន:«ហាស៎? សួរបានហេីយចាំបាច់អីដល់ថ្នាក់ចម្លែកនោះ?»
សូនូ:«ហុីយ...យេីងសួរនេះប្រៀបបីដូចជានិយាយដេីមថៅកែខ្លួនអែងអញ្ចឹង»
ជុងវ៉ុន:«អូៗៗៗ បែបនឹងទេហ៎បានអែងថាចម្លែកនោះ??» រាងតូចជុងវ៉ុនតបទៅសូនូវិញទាំងទឹកមុខបែបញោះដាក់សូនូ ឯសូនូវិញពេលត្រូវជុងវ៉ុនញ៉ោះអញ្ចេះហេីយអារម្មណ៍ក៏ប្រែប្រួលតាមនឹងដូចគ្នាមិនគួរណាសួរជុងវ៉ុនសោះ😆។
ជុងវ៉ុន:«អឺៗៗ រឿងចម្លែកអែងជាអ្វី?ប្រាប់មកចាំយេីងអោយយោបល់» រាងតូចជុងវ៉ុនប្រែពីទឹកមុខញ៉ោះមកជាយកចិត្តដាក់វិញម្ដងរួចយកដៃទាំងគូររបស់ខ្លួនមកអោបជាប់ទ្រូងរកចាំនឹងសំណួរ។
សូនូ:«ក៏បាន គឺថាកាលពីម្សិលមិញនេះយេីងទៅញុាំអាហារពេលល្ងាចនៅផ្ទះរបស់ប៉ាម៉ាក់របស់គាត់ត្រូវទេ?»
ជុងវ៉ុន:«នឹងហេីយ ហេីយកេីតអី?»
សូនូ:«មុនដំបូងាគាត់ប្រាប់យេីងថាគាត់នឹងបញ្ជូនអ្នកបេីកឡានរបស់គាត់មកយកយេីងដេីម្បីធ្វេីដំណេីរទៅផ្ទះប៉ាម៉ាក់របស់គាត់ ប៉ុន្តែនៅពេលល្ងាចឡេីងពេលដែលដល់ពេលទៅស្រាប់តែគាត់បែរជាអ្នកមកយកយេីងទៅវិញ!»
ជុងវ៉ុន:«អូអូៗ...ហេីយអីទៀត?»
សូនូ:«រឿងគាត់បេីកឡានមកយកយេីងដោយមិននឹកស្មាននេះមួយហេីយ គឺរឿងមួយទៀតនៅពេលយេីងទៅដល់ផ្ទះប៉ាម៉ាក់របស់គាត់ពួកគាត់ហាក់បីដូចជាស្គាល់យេីងតាំងពីជាតិណាមកម្ល៉េះ ថែមទាំងអោយយេីងហៅពួកគាត់ប៉ាម៉ាក់ទៀតផង!»
ជុងវ៉ុន:«ហេស៎????»
សូនូ:«នេះជារឿងទីពីរ ឯរឿងមួយទៀតនៅពេលដែលយេីងរៀបនឹងត្រឡប់មកផ្ទះវិញគាត់មិនអោយយេីងមកស្រួលៗទេដោយសារតែយប់ជ្រៅបន្តិច ហេីយគាត់ក៏អោយបងសុងហ៊ុនជូនយេីងមកផ្ទះទៀត!!!»
ជុងវ៉ុន:«អូម៉ាយក្រត!!! ទៀតៗ»
សូនូ:«រឿងមួយទៀតនោះ គាត់បានកាន់ដៃយេីងមិនប្រលែងទេពេលដេីរមករកឡានរបស់គាត់នៅខាងក្រោយផ្ទះរបស់ប៉ាម៉ាក់គាត់!!!»
ជុងវ៉ុន:«Aman🙏🕯️»
សូនូ:«អែងគិតថាគាត់ចម្លែកទេ សម្រាប់យេីងគឺប្លែកណាស់ព្រោះគាត់មិនដែលសំដែងភាពកក់ក្ដៅចំពោះអ្នកណាទេក្រៅពី...យេីង»
ជុងវ៉ុន:«គាត់ស្រឡាញ់អែងហេីយ ល្ងង់ណាស់»
សូនូ:«អែងនិយាយស្អីនឹង?»
ជុងវ៉ុន:«ចាំស្ដាប់យេីងអោយច្បាស់ណា៎ គាត់.ស្រឡាញ់.អែង.ហេីយ. ស្ដាប់យល់ទេ?»
សូនូ:«យេីងដូចជាមិនជឿ...យេីងធ្វេីការជាមួយគាត់រាប់ខែឆ្នាំហេីយតែដូចជាគាត់មិនមែនមនុស្សប្រភេទស្រឡាញ់ភេទដូចគ្នាទេ!»
ជុងវ៉ុន:«សូនូហា៎ យេីងដឹងថាគាត់មិនមែនបែបនេះទេប៉ុន្តែអែងសាកគិតទៅមេីលថាអែងមានឥទិ្ធពលប៉ុណ្ណា?»
សូនូ:«យេីងនេះហេស៎?? ដូចជា...អត់មានអ្វីល្អក្នុងខ្លួនយេីងទេ»
ជុងវ៉ុន:«អូខេ...ចុះពីណាគេត្រូវមនុស្សទាំងប្រុសទាំងស្រីសុំស្រឡាញ់អែងកាលនៅវិទ្យាល័យនោះ??»
សូនូ:«យេីងដឹងថាយេីងមានឥទ្ធិពលកាលយេីងនៅវិទ្យាល័យប៉ុន្តែវិទ្យាល័យនិងកន្លែងធ្វេីការគឺខុសគ្មាណា!!»
ជុងវ៉ុន:«យ៉ា!អែងឈប់ល្ងង់ទៀតទៅ គាត់ប្រាកដណាស់ច្បាស់ជាស្រឡាញ់អែងមិនមែនដោយភេទនោះទេគឺគាត់ស្រឡាញ់អែងដោយអែង គ្រាន់តែគាត់មិនទាន់យល់ពីអារម្មណ៍របស់គាត់!ទេីបបានជាអីឡូវនេះគាត់រាងចម្លែកដោយសារគាត់ចាប់ផ្ដេីមចាប់ចិត្តលេីអែង លោកព្រះអេីយមិត្តខ្ញុំយា៉ងនេះ»
សូនូ:«ហុីយយេីងពិតជាមិនយល់សោះ!!ក៏បានចាំយេីងមេីលកាយវិការរបស់គាត់ពីពេលនេះទៅ ចាំយ៉ាងម៉េចចាំយេីងសួរអែងទៀតដេីម្បីអោយច្បាស់ជាងនេះ!អែងដឹងហេីយថាយេីងមិនមានអារម្មណ៍ល្អចំពោះស្នេហា»
ជុងវ៉ុន:«បាទលោកប្រុស ទូពិតខ្ញុំមកប្រាកដណាស់យេីងនឹងប្រាប់អែងអោយអស់ផ្កាទងម៉ង»-----------------------------------------------------------
~Skip
ងាកមកមេីលសុងហ៊ុនយេីងវិញម្ដងពេលនេះនាយកំពុងរវល់ញាប់ដៃញាប់ជេីងព្រោះតែការងារប៉ុន្តែភ្លាមៗនោះដែរគេក៏ឈប់ រួចសញ្ចឹងគិតពីអ្វីផ្សេងបាត់ទៅ។ ដោយសារតែការងារច្រេីនគរដូចភ្នំពេកធ្វេីអោយសុងហ៊ុនស្តេសជាខ្លាំងទេីបសម្រេចចិត្តថាផ្អាកបន្តិច។ នាយបានផ្អែកករបស់ខ្លួនទៅលេីកៅអីដែលខ្លួនអង្គុយរួចបិទភ្នែកបន្តិចដេីម្បីយកកម្លាំងតិចតួច។ បិទភ្នែកសុខៗរាងក្រាស់ក៏ស្រាប់តែនឹកឃេីញរឿងកាលពីយប់មិញជាមួយសូនូព្រោះខ្លួនបានកាន់ដៃសូនូដោយគ្មានមូលហេតុ រួចស្នាមញញឹមក៏ផុសឡេីងនៅលេីផ្ទៃមុខរបស់សុងហ៊ុនភ្លាមៗ។ សុងហ៊ុនតែងតែឆ្ងល់ថាតេីអារម្មណ៍មួយនេះជាអ្វីទៅហេតុអីរាល់ពេលដែលខ្លួនគិតដល់សូនូ ហេតុអីស្រាប់តែមានអារម្មណ៍ប្លែកនិងភាពកក់ក្ដៅចំពោះខ្លួននៅពេលឃេីញសូនូ?សុងហ៊ុនតែងតែសួរខ្លួនថាតេីនេះជាអារម្មណ៍មិត្តជិតស្និតឬក៏ជាអារម្មណ៍មួយផ្សេងទៀត?
គិតចុះឡេីងៗសុងហ៊ុនសម្រេចចិត្តយកទូរស័ព្ទមកអូសលេងបន្តិចរួចក៏បានឃេីញមិត្តខ្លួនកាលពីនៅរៀនម្នាក់ហេីយពេលនេះក៏ពួកគេនៅតែជាមិត្តល្អនឹងគ្នាដែរបានអនឡាយរួចគំនិតមួយបានផុសចេញពីខួរក្បាលខ្លួនថា"ហេតុអីយេីងមិនព្រមសួររឿងនេះទៅជាមួយហុីសុិង?ព្រោះគេមានបទពិសោធន៍ពីរឿងនេះច្រេីនហេីយដោយសារគេធ្លាប់ប្រាប់ពីអារម្មណ៍មួយនេះទៅសុងហ៊ុនកាលពីនៅរៀន។ ហេីយពេលនេះហុីសុិងក៏មានមិត្តម៊ប្រុសម្នាក់ដែលហេីយចុះហេតុអ្វីមិនព្រមសួរពីអារម្មណ៍?
ដោយមិនបង្អង់យូរសុងហ៊ុនបានសម្រេចចិត្តថានឹងឆាតទៅសួររឿងនេះទៅហុីសុិង។សុងហ៊ុន:«សួស្ដីហុីសុិង? តេីអែងទំនេរទេ? បេីទំនេរយេីងអាចសួរអែងរឿងមួយបានទេ?»
To be continued
-សូមអរគុណសម្រាប់ការអាន(ʃƪ^3^)
-សូមអាធ្យាស្រ័យរាល់កំហុសទាំងឡាយ
-ជួបគ្នាអាទិត្យក្រោយ♡Ps:តេីចម្លេីយមកវិញជាអីទៅណ៎🌚 ?? ភាគនេះមិនបានច្រេីនទេតែខំប្រឹងសរសេរឡេីងចង់ហៀរញេីសតាមត្រចៀកហេីយដោយសារឈឺក្បាលពេក🦥។
See you later maybe never 💅~
STAI LEGGENDO
𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗
Fanfiction"តាមពិតអារម្មណ៍មួយនេះគឺយេីងបានលួចស្រឡាញ់អែងសោះ!ហេតុអីយេីងល្ងង់បែបនេះ" ⌫រឿងរ៉ាវស្នេហាបែបមនោសញ្ចេតនា រវាងក្មេងប្រុសពីរនាក់ដែលធ្វេីការជាមួយគ្នា,នៅជិតគ្នា,មេីលថែគ្នាទៅវិញទៅមក ប៉ុន្តែភ្លាមៗនោះដែរភាគីម្ខាងបានធ្លាក់ក្នុងអន្លុងស្នេហ៍ដែលហួសពីមិត្តភក្តិបាត់ទ...