~×ភាគទី:41×~
សូនូ:«ប្រាប់ខ្ញុំមកថាខ្ញុំកំពុងតែស្រពិចស្រពិលទេ...វាមិនមែនជាការពិតទេមែនទេ?» រាងតូចបាននិយាយក្នុងចិត្តម្នាក់អែង ។ មិនជឿនឹងអ្វីដែលខ្លួនឃេីញទាល់តែសោះ ។ ឯសុងហ៊ុនវិញបានត្រឹមគាំងយោបល់និយាយមិនចេញ មិនដឹងគួរធ្វេីអ្វីមុនឬក្រោយទេព្រោះវាភ្លាមៗពេក ។សុងហ៊ុន:«វាមិនមែនដូចដែលសូនូបានគិតទេ កុំយល់ច្រឡំអី!» រាងក្រាស់បាននិយាយបកស្រាយទៅកាន់សូនូថាវាមិនមែនជាដូចដែលឃេីញទេ ប៉ុន្តែវាបានហួសពេលទៅហេីយ សូនូលែងមានអារម្មណ៍នៅក្នុងខ្លួនទៀតហេីយ មានតែពាក្យថាឈឺនិងពិបាកចិត្តតែប៉ុណ្ណោះ។ ទេីបសូនូតបទៅវិញជាមួយនឹងឃ្លាមួយដែលធ្វេីអោយសុងហ៊ុនខកចិត្តនឹងខ្លួនអែងបំផុតគឺ;
សូនូ:«សុំទោសអ្នកទាំងពីរផងដែលរំខាន...អីឡូវខ្ញុំសុំលាទៅសិនហេីយចែដន្យអ្វីខ្ញុំដេីរកាត់» រាងតូចនិយាយខំប្រឹងញញឹមបំផុតមិនអោយហូរទឹកភ្នែករួចហេីយក៏បិតទ្វារកញ្ចក់ចាកចេញទៅបាត់ទៅ។ បន្សល់នូវតែបុគ្គលិកស្រីនោះនិងសុងហ៊ុនតែប៉ុណ្ណោះនៅក្នុងបន្ទប់។ សុងហ៊ុនពេលនេះមានអារម្មណ៍មួម៉ៅជាខ្លាំងមិនដឹងននិយាយយ៉ាងម៉េចទេ នាយបានអោនក្បាលចុះនឹងតុដេីម្បីសម្រួលអារម្មណ៍បេីមិនចឹងទេ អ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួននាយប្រាកដជាក្លាយជាផេះជាមិនខាន។
បុគ្គលិកស្រី:«លោកថៅកែហា៎~ ហេតុអីយេីងមិនព្រមបន្តទៀតទៅ?កុំទៅខ្វល់នឹងអាប្រុសក្មេងម្នាក់នោះអី វាគ្មានប្រយោជន៍ទេ»
សុងហ៊ុន:«សូមចាកចេញពីទីនេះអោយឆាប់បំផុត ហេីយកុំអោយយេីងឃេីញមុខនាងម្ដងទៀតបេីមិនចង់ដេញចេញពីក្រុមហ៊ុនទេ ឮដែរទេ??» សុងហ៊ុនបានស្រែកសម្លុតទៅកាន់នាងម្នាក់នោះដែលឈរនៅនឹងមុខនាងក្ដែងៗមិនខ្លាចអ្នកណាមកលឺឡេីយ
អ្វីដែលសំខាន់នោះនាងម្នាក់នេះបានបំផ្លាញអ្វីគ្រប់យ៉ាងរវាងសូនូនឹងគេបាត់ទៅហេីយ។
បុគ្គលិកស្រី:«តែលោក-លោកថៅកែហាៗ ពួកយេីង-» នាងនិយាយមិនទាន់ផុតពីមាត់ផង សុងហ៊ុនក៏បានងេីបឈរឡេីងរួចសម្លឹងមេីលមុខនាងទាំងកែវភ្នែកពោរពេញទៅដោយភ្លេីងកំហឹង ដែលធ្វេីអោយស្រីម្នាក់នោះខ្លាចខ្លះដែរទេីបនិយាយតបទៅវិញ;

YOU ARE READING
𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗
Fanfiction"តាមពិតអារម្មណ៍មួយនេះគឺយេីងបានលួចស្រឡាញ់អែងសោះ!ហេតុអីយេីងល្ងង់បែបនេះ" ⌫រឿងរ៉ាវស្នេហាបែបមនោសញ្ចេតនា រវាងក្មេងប្រុសពីរនាក់ដែលធ្វេីការជាមួយគ្នា,នៅជិតគ្នា,មេីលថែគ្នាទៅវិញទៅមក ប៉ុន្តែភ្លាមៗនោះដែរភាគីម្ខាងបានធ្លាក់ក្នុងអន្លុងស្នេហ៍ដែលហួសពីមិត្តភក្តិបាត់ទ...