~×ភាគទី:8×~
សូនូ:«ហេតុអីថ្ងៃនេះបងសុងហ៊ុនចម្លែកម៉្លេះ?»
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°ពេលព្រឹកក៏បានឈានមកដល់ ព្រះអាទិត្យបានបញ្ចេញកាំរស្មីពន្លឺមកកាន់ផែនដីដេីម្បីដាស់រាល់សព្វភាវះទាំងឡាយ។ ថ្ងៃរះក៏បានចាំងមកលេីផ្ទៃមុខរបស់សូនូតាមបង្អួចដែលបណ្ដាលអោយសូនូភ្ងាក់ពីដំណេក ភ្លាមៗនោះដែរនាឡិកាក៏បានរ៉ូដូចគ្នា។ ដៃវែងស្រឡូនៗរបស់សូនូបានឈោងបិទម៉ោងរ៉ូនាឡិការួចរៀបចំខ្លួននិងធ្វេីការងារប្រចាំថ្ងៃបាត់ទៅ។ មួយសន្ទុះក្រោយមកសូនូបានរួចរាល់ ហេីយក៏បានរៀបចំអាហារពេលព្រឹកសម្រាប់ខ្លួនតែម្ដងទៅ។
-------------------------------------------------------
‡ផ្ទះរបស់សុងហ៊ុន‡
«ទឺតៗៗៗ...» នាឡិកាបានរ៉ូឡេីងនៅលេីទូរតូចមួយក្បែរក្បាលគ្រែ ដែលជាសញ្ញាដេីម្បីក្រោកពីដំណេក។
ខ្លួនប្រាណស្វាហាប់បានងេីបពីដំណេករួចដាក់ក្នុងចុះពីគ្រែដ៏ទន់ៗ ដេីរសំដៅទៅបន្ទប់ទឹកដេីម្បីរៀបចំខ្លួន។/_--_--_--_--_--_--_--_--_--_--_--_--/
រាងក្រាស់បានស្លៀកពាក់អែកសណ្ឋានពណ៍ខ្មៅអាវកក្អមពីខាងក្នុង និងពាក់ក្រវ៉ាត់កផងដែរមេីលទៅយ៉ាងសង្ហារកប់ៗម៉ង។ នាយបានក្រលែកមេីលកញ្ចក់បន្តិចមុននិងរៀបចំចាកចេញដេីម្បីទៅធ្វេីការដោយមិនភ្លេចអាហារពេលព្រឹកឡេីយ។ ផាក សុងហ៊ុនបានចេញពីផ្ទះដ៏ប្រណិតរបស់ខ្លួនរួចដេីរសំដៅទៅរកឡានដែលកំពុងចាំខ្លួននិងមានអ្នកចាំបេីកទ្វារឡានអោយផងដែរ។ នាយបានដាក់ខ្លួនចូលក្នុងឡានរួចអ្នកបេីកឡានក៏ចេញដំណេីរ។‡ក្រុមហ៊ុនផាក‡
អាកាសធាតុនាពេលព្រឹកនេះបានប្រែប្រួលបន្តិចម្ដងៗជារៀងរាល់ថ្ងៃទេីបបណ្ដាលអោយមេឃចុះត្រជាក់រំហឹមយ៉ាងគួរអោយចង់រឹងខ្លួន។ រាងតូចបានចុះពីលេីឡានក្រុងរួចធ្វេីដំណេីរថ្មេីរជេីងសំដៅឆ្ពោះទៅកាន់ក្រុមហ៊ុនដែលខ្លួនធ្វេីការ។ រាងតូចដេីរបានបណ្ដេីរស្ដាប់បទចម្រៀងស្ដាប់បណ្ដេីរធ្វេីអោយអារម្មណ៍អារម្មណ៍របស់គេកាន់តែល្អជាងនេះ ។ សូនូដេីរបន្តិចម្ដងៗរហូតដល់កន្លែងធ្វេីការដោយមិនដឹងខ្លួន ទេីបសូនូបានរៀបចំខ្លួនចូលទៅក្នុងក្រុមហ៊ុនបាត់ទៅ ។ មកដល់ខាងក្នុងមានមនុស្សជាច្រេីនបានរាក់ទាក់សូនូនៅតាមផ្លូវដែលសូនូដេីរកាត់ មានទាំងប្រុសមានទាំងស្រីអ្នកណាៗក៏ស្រឡាញ់ចូលចិត្តសូនូដែរព្រោះថាហេតុអីមិនបាន? សូនូទាំងឆ្លាតទាំងពូកែ ស្អាតហេីយថែមទាំងជួយយកអាសារអ្នកដទៃទៀតផងនៅក្នុងគ្រាដែលពួកគេលំបាក...។ ដូច្នេះហេីយដំណែងជាលេខាផ្ទាល់ខ្លួនរបស់សុីអូក្រុមហ៊ុនទាំងមូលមួយនេះក៏សាកសមផងដែរ។

VOCÊ ESTÁ LENDO
𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗
Fanfic"តាមពិតអារម្មណ៍មួយនេះគឺយេីងបានលួចស្រឡាញ់អែងសោះ!ហេតុអីយេីងល្ងង់បែបនេះ" ⌫រឿងរ៉ាវស្នេហាបែបមនោសញ្ចេតនា រវាងក្មេងប្រុសពីរនាក់ដែលធ្វេីការជាមួយគ្នា,នៅជិតគ្នា,មេីលថែគ្នាទៅវិញទៅមក ប៉ុន្តែភ្លាមៗនោះដែរភាគីម្ខាងបានធ្លាក់ក្នុងអន្លុងស្នេហ៍ដែលហួសពីមិត្តភក្តិបាត់ទ...