𝙴𝙿 : 7

594 59 0
                                        

~×ភាគទី:7×~
សុងហ៊ុន:«វាមិនរំខានបងទេ អោយបងជូនទៅល្អជាង!ណា៎?» បន្ទាប់ពីរាងក្រាស់និយាយរួចព្រមទាំងកាន់ដៃរបស់សូនូហេីយនោះសូនូក៏គ្មានជម្រេីសក្រៅពីអោយសុងហ៊ុនជូនខ្លួនទៅផ្ទះដែរ មានតែបែបនេះហេីយ។ សូនូបានសម្លឹងមេីលមុខអ្នកទាំងបីម្នាក់ន្ដងៗរួចសម្រេចចិត្តតបថា;

សូនូ:«ចឹង...អឹម..តាមតែបងចុះចឹង បេីវាមិនរំខានបងនោះ» រាងតូចនិយាយទាំងប្រឹងញញឹមដេីម្បីកុំអោយបរិយាកាសអាប់អួររួចក៏រកប្រលះដៃរបស់សុងហ៊ុនចេញពីខ្លួនប៉ុន្តែសុងហ៊ុនយេីងនេះមានតែកាន់ណែនជាប់ជាងមុនថែមទៀត បណ្ដាលអោយសូនូឆ្ងល់ជាខ្លាំងតែមិនហ៊ាននិយាយ ។ សុងហ៊ុនពេលដែលសូនូតបបែបនេះហេីយខ្លួនក៏ងេីបឈរពីសាឡុងរួចក៏និយាយលាទៅកាន់អ្នកស្រី&លោកផាក មុននឹងទៅផ្ទះរបស់ខ្លួនព្រមទាំងសូនូផងដែរ;

សុងហ៊ុន:«បេីបែបនេះល្អហេីយ! ប៉ាម៉ាក់ពួកកូនសូមលាទៅផ្ទះសិនហេីយមេឃក៏រាងយប់ខ្លាំងណាស់ដែរ៎ ហេីយប៉ាម៉ាក់ក៏ឆាប់ចូលសម្រានផងដែរប្រយ័ត្នខូចសុខភាព»
គ្រាន់តែរាងក្រាស់និយាយចប់ ពួកលោកទាំងពីរក៏បានញញឹមស្រស់គ្រប់ៗគ្នាព្រោះថាប្រាកដណាស់សុងហ៊ុនបានផ្លាស់ប្ដូរច្រេីនណាស់បន្ទាប់ពីមានវត្តមានរបស់សូនូ។ ពួកលោកទាំងពីរបានតបថា;
អ្នកស្រីផាក:«មែនហេីយៗ មេឃក៏វាយប់ណាស់ដែរប្រញាប់ទៅផ្ទះចុះ!ប្រយ័ត្នប្រយែងតាមផ្លូវណាកូន ឯកូនសូនូវិញម៉ាក់ពិតជាសប្បាយចិត្តណាស់ដែលបានជួបកូនថ្ងៃនេះនិងបានចំណាយពេលជាមួយកូន ម៉ាក់សង្ឃឹមថាកូននិងមេីលថែសុងហ៊ុនជំនួសម៉ាក់អោយបានល្អផងណា!ហេីយកូនក៏ដូចគ្នាដែរ»
លោកផាក:«ពិតមែនហេីយ សុងហ៊ុននេះបេីដល់ពេលដល់វេលារបស់វាមកគឺថាពិបាកមេីលខ្លាំងណាស់ ដូចជ្រូកពុលអញ្ចឹង»
អ្នកស្រីផាក:«អែងនាក៎ មកថាអោយកូនដឹងកូនអន់ចិត្តទេ»
លោកផាក:«ដឹងជាអីទេស៎ ថាអោយបន្តិចសោះចិត្តច្រេីនអីយ៉ាងនឹង!មានសមត្ថភាពអីទៅ ទៅគ្រប់គ្រងក្រុមហ៊ុនមួយទាំងម៉ូលនោះ»
សុងហ៊ុន:«បានហេីយៗ ប៉ាម៉ាក់នៅតែញុះញង់គ្នានឹងហេីយអញ្ចឹងកូនសុំលាទៅសិនហេីយ តោះយេីងសូនូ»
អ្នកស្រី&លោកផាក:«អឺៗ ប្រយ័ត្នប្រយែងណាសុខសប្បាយណាកូនៗ»
សូនូ:«ខ្ញុំសុំលាសិនហេីយប៉ាម៉ាក់ ពេលណាខ្ញុំទំនេរចាំខ្ញុំមកលេងទៀត»
អ្នកស្រីផាក:«មកលេងគ្រប់ពេលក៏បានដែរហាហាស៎ ចាំម៉ាក់ប៉ាវដេីរផ្សារ»
លោកផាក:«ឆាប់ទៅៗ បេីមិនអញ្ចឹងទេដល់ព្រឹកអីឡូវហេីយបេីនៅតែនិយាយទៀតនុះ»
សំណេះសំណាលគ្នាចប់សព្វគ្រប់ហេីយពួកលោកទាំងពីរបានលេីកដៃលា កូនៗរបស់គាត់និងមេីលផ្លូវដំណេីររបស់ពួកគេមុននឹងចូលក្នុងផ្ទះវិញ។ ឯសុងហ៊ុនវិញពេលបានកាន់ដៃសូនូអញ្ចេះហេីយមិនហ៊ានសូម្បីតែប្រលែងចេញខ្លាចតែគេចាប់យកទៅបាត់ទេ ចំណែកឯសូនូវិញមិនសូវចាប់អារម្មណ៍ប៉ុន្មានទេរវល់តែលេីកដៃម្ខាងទៀតលាលោកទាំងពីរ។ មកដល់កន្លែងចតឡានសុងហ៊ុនក៏បេីកសោរឡានភ្លេចថាដៃម្ខាងទៀតនៅជាប់ដៃសូនូ ឯសូនូវិញពេលមានគេកាន់ដៃបែបនេះដូចជាមិនសូវស្រួលខ្លួនទាល់តែសោះព្រោះមិនដែលមាននរណាមកកាន់ដៃខ្លួនដែរ គឺអារម្មណ៍ថ្មីថ្មោងម៉ង។ ពេលសុងហ៊ុនរៀបនឹងចូលឡានហេីយសូនូធ្វេីជាក្រហឹមស្អកកបន្តិចដែលធ្វេីសុងហ៊ុនចាប់អារម្មណ៍ក៏សម្លឹងមេីលដៃរបស់ខ្លួន ភ្លេចគិតដេីរមកដល់កន្លែងចតនេះយូរដែរហេីយភ្លេចប្រលែងវិញ។ ពួកគេទាំងពីរបានចូលឡានរួចក៏បញ្ឆេះម៉ាសុីនរួចរាល់ដេីម្បីចេញដំណេីរទៅផ្ទះវិញ។

~Skip
មួយម៉ោងក្រោយមកសុងហ៊ុនក៏បានដឹកសូនូមកដល់ផ្ទះ រាងយូរបន្តិចព្រោះតែស្ទះផ្លូវ។ សូនូបានចុះពីលេីឡានរួចគោរពលាអ្នកដែលជាថៅកែខ្លួនដោយមិនភ្លេចផ្ដែរផ្ដាំឡេីយ;
សូនូ:«អរគុណបងសុងហ៊ុនដែលជូនខ្ញុំមកផ្ទះ!បងឆាប់ទៅវិញចុះមេឃវាយប់ជ្រៅណាស់ហាយ៎ ប្រយ័ត្នដេកខកម៉ោងមកធ្វេីការយឺតទៅ!»
សុងហ៊ុន:«ដឹងអ្នកណាមកយឺតជាងអ្នកណាទេ មិនអីទេចូលក្នុងផ្ទះចុះហេីយឆាប់ចូលគេងទៅអាងមកធ្វេីការទាន់ពេល» រាងក្រាស់និយាយព្រមទាំងញញឹមដាក់សូនូរួចបញ្ឆេះឡានចេញទៅបាត់ទៅ។ សូនូក៏ដូចគ្នាបន្ទាប់ពីមេីលផ្លូវរបស់សុងហ៊ុនហេីយ ខ្លួនក៏ចូលមកក្នុងផ្ទះរៀបចំខ្លួនដេីម្បីដេកព្រោះត្រូវទៅធ្វេីការអោយទាន់ម៉ោងណាមួយយប់ក៏ជ្រៅណាស់ដែរ៎។ សូនូបន្ទាប់ពីងូតទឹកនិងធ្វេីការងារប្រចាំថ្ងៃរួចខ្លួនបានទម្លាក់ខ្លួននៅលេីពូករួចយកភួយមកដណ្ដប់ ហេីយក៏បិទភ្លេីងរៀបចំនឹងដេកប៉ុន្តែ;

សូនូ:«ហេតុអីថ្ងៃនេះបងសុងហ៊ុនចម្លែកម៉្លេះ?»

To be continued
-សូមអរគុណសម្រាប់ការអាន(ʃƪ^3^)
-សូមអធ្យាស្រ័យរាល់កំហុសទាំងឡាយ
-ជួបគ្នាវគ្គក្រោយ♡

Ps:សរសេរមិនបានច្រេីនទេអ្នកអេីយ ខ្លាចតែហួសម៉ោងEn'clock ចឹងហេីយបមេីលរួចបានផុសក្រោយ(~ ̄³ ̄)~ ។

𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗  Where stories live. Discover now