~×ភាគទី:37×~
សុងហ៊ុន:«កុំប្រាប់ថាសូនូប្លែកបែបនេះក៏ព្រោះតែ..គេម្នាក់នោះ» រាងក្រាស់និយាយគិតខ្លួនឯងរួមជាមួយនឹងអារម្មណ៍ច្របូកច្របល់ចូលគ្នាទាំងខឹងផងទាំងអន់ចិត្តផង មិនដឹងថាបរិយាយយ៉ាងម្ដេចទេនៅពេលដែលមនុស្សដែលខ្លួនស្រឡាញ់ទៅមានក្ដីសុខជាមួយអ្ន្ដកដទៃដែលមិនមែនជាខ្លួន។ សុងហ៊ុនបានត្រឹមតែដកដង្ហេីមធំមិនហ៊ានបោះជំហានធ្វេីអ្វីល្ងង់ៗទេនៅក្នុងសភាពបែបនេះ ដូចេះរាងក្រាស់បានត្រឹមតែនៅស្ងៀមចាំតែពេលឪកាសល្អទេទេីបនិយាយជាមួយសូនូម្ដង។មួយសន្ទុះក្រោយមកអាហាររបស់សុងហ៊ុនដែលបានកម្មង់បានមកដល់ ឯសុងហ៊ុនបានត្រឹមបរិភោគបណ្ដេីរមេីលការសន្ទនារបស់អ្ន្ទកទាំងពីរដែលនៅចម្ងាយពីខ្លួនបណ្ដេីរ។ កាន់តែសម្លឹងមេីលសុងហ៊ុនកាន់តែមានអារម្មណ៍មួយដែលឈឺៗនៅក្នុងខ្លួន ដែលជាអារម្មណ៍ថ្មីមួយសម្រាប់សុងហ៊ុនព្រោះពីមុនមកនាយមិនដែលប្រលូកជាមួយការឈឺចាប់ឬស្នេហាបន្តិចឡេីយ។ សុងហ៊ុនដោយទ្រាំមិនបាននាយក៏ឈប់សម្លឹងមេីលទៅអ្ន្ទាំងពីរ រួចបន្តបរិភោគអាហាររបស់ខ្លួនទៅលែងខ្វល់ពីអ្វីទាំងអស់...។
ប៉ុន្មានម៉ោងក្រោយមកនីគីនិងសូនូក៏បានចាកចេញពីហាង បូករួមជាមួយសុងហ៊ុនដេីរចេញពីក្រោយបន្ទាប់ពីអ្ន្ទកទាំងពីរប៉ុន្មាននាទីផងដែរ។ សុងហ៊ុនមានគំនិតមួយដែលនាយចង់ភ្ងាក់ផ្អេីលសូនូដោយមានវត្តមានរបស់ខ្លួន។ អ្នកទាំងបីបានដេីរទៅកាន់ចំណតចតឡានដេីម្បីទៅផ្ទះរបស់ខ្លួនវិញរៀងៗខ្លួនប៉ុន្តែសុងហ៊ុនបានឆក់ឪកាសនេះដោយទៅធ្វេីសួរសុខទុក្ខរបស់សូនូខ្លះ។
សុងហ៊ុន:«អូរ៎សួស្ដីសូនូ មិននឹកស្មានថាយេីងបានជួបសូនូនៅទីនេះសោះ?» រាងក្រាស់សួរទៅកាន់សូនូទាំងសម្លេងឌឺដងបន្តិចបននតួចដែរ បន្ទាប់មកសូនូក៏បែរទៅមេីលក៏ឃេីញថាគឺជាថៅកែរបស់ខ្លួន "ផាក សុងហ៊ុន"។
ហេតុអីបានជាបងសុងហ៊ុននៅទីនេះ?តេីនឹងមានរឿងអ្វីកេីតឡេីងទៅបេីសិនជាគាត់បានជួបនីគីហេីយ?ទេៗតេីខ្ញុំកំពុងគិតអីទៅ? ពួកយេីងទាំងពីរមិនបានត្រូវជាអ្វីនឹងគ្នាទេ ពួកយេីងគឺជាអ្នក- ។ សូនូបានគាំងនិងភាំងនៅនឹងកន្លែងនិយាយលែងចេញនៅពេលដែលបានជួបសុងហ៊ុននៅចំពោះមុខហេីយ ខ្លួនមានអារម្មណ៍ថាដូចជាកំពុងតែលួចមានអ្នកថ្មីហេីយក្បត់សុងហ៊ុនអញ្ចឹងហេីយក៏នឹកឃេីញពាក្យមួយឃ្លារបស់ជុងវ៉ុនមួយម៉ាត់ថា;

YOU ARE READING
𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗
Fanfiction"តាមពិតអារម្មណ៍មួយនេះគឺយេីងបានលួចស្រឡាញ់អែងសោះ!ហេតុអីយេីងល្ងង់បែបនេះ" ⌫រឿងរ៉ាវស្នេហាបែបមនោសញ្ចេតនា រវាងក្មេងប្រុសពីរនាក់ដែលធ្វេីការជាមួយគ្នា,នៅជិតគ្នា,មេីលថែគ្នាទៅវិញទៅមក ប៉ុន្តែភ្លាមៗនោះដែរភាគីម្ខាងបានធ្លាក់ក្នុងអន្លុងស្នេហ៍ដែលហួសពីមិត្តភក្តិបាត់ទ...