~×ភាគទី:47×~
![]()
¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra. គ្រូពេទ្យ:«អ្នកជំងឺរួចផុតពីហនិភ័យហេូយ ប៉ុន្តែអោយខ្ញុំចូលរួមសោកស្ដាយផងគឺថាអ្នកជំងឺមានការប៉ះទង្គិចផ្នែកក្បាលខាងឆ្វេងជាខ្លាំងដែលបណ្ដាលអោយគាត់ បាត់បងការចងចាំ» បន្ទាប់ពីលោកគ្រូពេទ្យបាននិយាយរួចគាត់ក៏បានអោនគោរពបន្តិចមុននឹងចាកចេញទៅបាត់ទៅ បន្សល់អោយអ្នករាល់គ្នាតក់ស្លុតនិងភ្ងាក់ផ្អេីលជាខ្លាំងនូវប៉ុន្មានឃ្លានេះ។ អ្នកស្រីផាកទន់ជង្អង់រកនឹងផ្ងារចុះក្រោមហេីយប៉ុន្តែបានលោកផាកជាអ្នកទ្រពីខាងក្រោយខ្នង។
លោកផាក:«ម៉ែអែងអង្គុយចុះសិនទៅ នៅទីនេះ»
គាត់បានដាក់ខ្លួនអង្គុយនៅលេីកៅអីក្បែរនោះ មិននឹកស្មានថាសូនូទៅជាបែបនឹងសោះ។ ឯជុងវ៉ុនដែលជាមិត្តស្លាប់រស់របស់សូនូក៏បានតក់ស្លុតដូចគ្នារួចក៏បានយំតែម្ដងទៅ ដាក់ពីលេីទ្រូងរបស់ជេយ៍។ ជេយ៍វិញក៏មានចិត្តអាណិតសូនូដូចគ្នាតែគេមិនអាចធ្វេីអ្វីបានមានតែបន់អោយឆាប់នឹងជាទេ ។ ជេយ៍មិនចាំយូរក៏បានអោបជុងវ៉ុនជាការលួង រួចអង្អែលពីលេីស្មារាងតូចថ្នមៗ...។ជេយ៍:«វាមិនអីទេជុងវ៉ុនហា៎ បងដឹងថាសូនូប្រាកដជាចាំជុងវ៉ុនមិនខានទេជឿបងចុះ» រាងក្រាស់និយាយពាក្យលួងលោមទៅកាន់ជុងវ៉ុនទាំងខ្លោចចិត្តតាំងពីបានស្គាល់ជុងវ៉ុនមក នាយមិនដែលបានឃេីញតំណក់ទឹកភ្នែកសូម្បីតែមួយតំណក់ធ្លាក់ចុះពីលេីថ្ពាល់របស់ជុងវ៉ុន...។ ចំណែកឯមីគីវិញ នាយកំពុងតែាឈរស្ងៀមនៅនឹងកន្លែង នាយបានគិតថារឿងរ៉ាវនិងអនុស្សាវរីយ៍ទាំងឡាយដែលខ្លួននិងសូនូបានសាងពេលនេះវាបានរសាត់ទៅអស់រលីងហេីយ បេីកុំទៅតែដោយសុងហ៊ុនស្មារនេះសូនូប្រាកដជាមិនមែនអ្វីកេីតឡេីងដែរ ។ អ្វីៗគ្រប់យ៉ាងគឺមកពីអែងអាសុងហ៊ុន !!! ។ អែងបំផ្លាយរបស់ដ៏មានតម្លៃបំផុតរបស់យេីង !! ។ ដោយនីគីទ្រាំនឹងកំហឹងខ្លួនមិនបាន នីគីក៏បានដេីរសំដៅទៅកាន់សុងហ៊ុនរួចក៏បានដាល់មុខសុងហ៊ុនមួយដៃដូចទះកំភ្លៀង ហេីយក៏បានចាប់សុងហ៊ុនមកវិញដោយមួលកអាវរបស់សុងហ៊ុនឡេីងលេីយ៉ាងខ្លាំង។

ESTÁS LEYENDO
𝙷𝚘𝚕𝚍 𝚈𝚘𝚞 𝙸𝚗 𝙼𝚒𝚗𝚎 | 𝚂𝚞𝚗𝚜𝚞𝚗
Fanfiction"តាមពិតអារម្មណ៍មួយនេះគឺយេីងបានលួចស្រឡាញ់អែងសោះ!ហេតុអីយេីងល្ងង់បែបនេះ" ⌫រឿងរ៉ាវស្នេហាបែបមនោសញ្ចេតនា រវាងក្មេងប្រុសពីរនាក់ដែលធ្វេីការជាមួយគ្នា,នៅជិតគ្នា,មេីលថែគ្នាទៅវិញទៅមក ប៉ុន្តែភ្លាមៗនោះដែរភាគីម្ខាងបានធ្លាក់ក្នុងអន្លុងស្នេហ៍ដែលហួសពីមិត្តភក្តិបាត់ទ...